Connect with us

នយោបាយ

លោក ប៉ុល ហំ​ម និង​លោក ផាន់ ច័ន្ទ​សាក់ ទទួល​បាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​ហើយ​

បានផុស

នៅ

នៅ​ថ្ងៃទី​២០ ខែឧសភា នេះ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​ផ្តល់​នីតិសម្បទា​ឡើងវិញ​ដល់ លោក ប៉ុល ហំ​ម និង​លោក ផាន់ ច័ន្ទ​សាក់ វិញ​ហើយ នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ ដែល​បណ្តាញ​ព័ត៌មាន​យើង​ទើប​ទទួលបាន​នៅ​រសៀល​នេះ​។

ការ​ចេញ​ព្រះរាជក្រឹត្យ​ផ្តល់​នីតិសម្បទា​របស់​ព្រះមហាក្សត្រ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​សេចក្តី​ក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បន្ទាប់ពី​លោក ប៉ុល ហំ​ម និង​លោក ផាន់ ច័ន្ទ​សាក់ បាន​ដាក់​លិខិត​ទៅកាន់​ក្រសួងមហាផ្ទៃ ដើម្បី​ស្នើសុំ​នីតិសម្បទា​នយោបាយ​ឡើងវិញ កាលពី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ុល ហំ​ម អតីត​អនុប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក ផាន់ ច័ន្ទ​សាក់​សមាជិក​គណៈកម្មាធិការ​នាយក នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​ក្រុមការងារ​ខេត្តសៀមរាប ហើយ​ជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ផង​នោះ ស្ថិតនៅ​ក្នុងចំណោម អតីត​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ សរុប​១១៨​រូប ដែល​ត្រូវ​បាន​តុលាការ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ទន្ទឹមគ្នា​ជាមួយនឹង​ការ​កាត់ទោស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ពាក់ព័ន្ធ​នឹង​ការ​ឃុបឃិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។

រហូតមកដល់​ពេលនេះ មាន​អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​២៤​រូប​ហើយ ត្រូវបាន​ព្រះមហាក្សត្រ និង​ប្រមុខ​រដ្ឋ​ស្តីទី ផ្តល់​នីតិសម្បទា​នយោបាយ​ឡើងវិញ ដែល​ក្នុង​នោះ​រួមមាន ទី​១, លោក គង់ គាំ អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ទី​២, លោក គង់ បូរ៉ា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទី​៣, លោក ស៊ីម សុវណ្ណនី ទី​៤, លោក រៀល ខេមរិន្ទ ដែលជា​អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​, ទី​៥, លោក អ៊ូ ច័ន្ទ​រ័ត្ន ទី​៦, លោកស្រី ទេព សុ​ទ្ធី ទី​៧, លោក កង គឹម​ហាក់ ទី​៨, លោក ជីវ កត្តា ទី​៩, លោក ច័ន្ទ សិលា ទី​១០, លោក សុន ឆ័យ ទី​១១, លោក តាវ គឹម​ឈន ទី​១២, លោក​វ៉ា សាម៉ុន ទី​១៣, លោក ស៊ុន សុ​ភ័​ក្រ ទី​១៤, លោកស្រី លី ស្រី​វី​ណា ទី​១៥, លោក ថាច់ សេដ្ឋា ទី​១៦, លោក​យ៉ែម បុញ្ញឫទ្ធិ ទី​១៧, លោក មុត ចន្ថា ទី​១៨, លោក ជុំ ច័ន្ទ​ដា​វិ​ន ទី​១៩, លោក ទួត ឃឿ​ត ទី​២០, លោក ឡា​ត់ លិ​តេ​យ្យ ទី​២១, លោក ឡុង គឹម​ឃ​ន ទី​២២. លោកស្រី យ៉ង់ ផាន់​ណេ​ត ទី​២៣, លោក ប៉ុល ហំ​ម និង​ទី​២៤, លោក ផាន់ ច័ន្ទ​សាក់​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

ព្រះសង្ឃ គង់ក្នុងវត្តទួលឃ្លាំង ចែកទានបន្តដល់ពលរដ្ឋកំពុង​រងគ្រោះដោយទឹកជំនន់ នៅស្រុកកោះសូទិន

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

អាមេរិក​មាន​កង្វល់​​រឿង​​ ចិន រុស្ស៊ី​ និង​អ៊ីរ៉ង់​​​ប្រើ​បច្ចេកវិទ្យា​ AI ជ្រៀត​ចូល​ការ​បោះឆ្នោត​

ព័ត៌មានជាតិ១៥ នាទី មុន

មន្ទីរសុខាភិបាលខេត្តក្រចេះ ត្រៀមរួចជាស្រេចដើម្បីអន្តរាគមន៍សង្គ្រោះពលរដ្ឋពេលទឹកជំនន់កើតឡើង

ព័ត៌មានជាតិ២៥ នាទី មុន

អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប អំពាវនាវឱ្យពលរដ្ឋទាំងអស់គោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

សន្តិសុខសង្គម២២ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

សន្តិសុខសង្គម៧ ម៉ោង មុន

Update ៖ អគ្គិភ័យឆេះឃ្លាំងស្តុកកង់អគ្គិសនីអស់ជិត ៤ ពាន់គ្រឿង ប្រើរថយន្តពន្លត់អគ្គិភ័យជិត ៣០ គ្រឿង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិក ជូនរង្វាន់ ២០លានដុល្លារ បើអ្នកណាផ្តល់ព័ត៌មាន ឈានដល់ការចាប់ខ្លួន ជនជាតិអ៊ីរ៉ង់ម្នាក់ 

Sokha Hotels

ព័ត៌មានពេញនិយម