នយោបាយ
លោក ថាច់ សេដ្ឋា៖ គ្រាន់តែសុំសិទ្ធិធ្វើនយោបាយឡើងវិញ អត់មានអី “ក្បត់បក្ស” ទេ
ពាក្យថា “ក្បត់បក្ស” ត្រូវបានក្លាយជាពាក្យមួយពេញនិយមទៅហើយ សម្រាប់អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានយកមកប្រើសម្រាប់អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិណាម្នាក់ ដែលបានសម្រេចដាក់ពាក្យសុំផ្តល់នីតិសម្បទាធ្វើនយោបាយឡើងវិញ ប៉ុន្តែសម្រាប់លោក ថាច់ សេដ្ឋា ដែលជាអតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ ហើយទើបតែទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញដែរនោះអះអាងថា លោកគ្រាន់តែសុំសិទ្ធិធ្វើនយោបាយ ហើយទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ អត់មានអីក្បត់បក្សទេ។

លោក ថាច់ សេដ្ឋា អតីតសមាជិកព្រឹទ្ធសភា និងជាអតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ ហើយជាប្រធានសហគមន៏ខ្មែរកម្ពុជាក្រោមផងនោះបានថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃទី២៧ ខែឧសភា នេះថា ការសម្រេចស្នើសុំសិទ្ធិធ្វើនយោបាយ អត់មានអីត្រូវ “ក្បត់បក្ស” ទេ ពីព្រោះវាគ្រាន់តែជានីតិវិធីផ្លូវច្បាប់។
លោក ថាច់ សេដ្ឋា បានអះអាងយ៉ាងដូច្នេះថា “អាហ្នឹងគ្រាន់តែជានីតិសម្បទា អាហ្នឹងជាផ្លូវច្បាប់តើ ! មានអីទៅជាក្បត់ ពីព្រោះតុលាការគេហាមមិនឲ្យយើងធ្វើនយោបាយចំនួន៥ឆ្នាំ ហើយច្បាប់បានបើកច្រកឲ្យយើង បើចង់បានធ្វើនយោបាយឡើងវិញ មានច្រកមួយទៅតាមមហាផ្ទៃអីចឹងទៅ យើងបានរួចខ្លួន ហើយបើបានរួចខ្លួន គេចោទប្រកាន់ មិនមែនជារឿងក្បត់ឯណា មានទៅចូលណា គ្រានតែមានសិទ្ធិធ្វើនយោបាយ ក្បត់ម៉េចទៅ វាអត់រឿង បើបំផ្លិចបំផ្លាញជាតិអីទៅ អាហ្នឹងចាំថាក្បត់ នេះជំហរយើងដដែល យើងបាត់បង់សិទ្ធិ ហើយគ្រាន់តែបានមកវិញតែប៉ុណ្ណឹងតើ”។
បើទោះជាយ៉ាងណា លោក ថាច់ សេដ្ឋា អះអាងថា ការស្នើសុំសិទ្ធិ ធ្វើនយោបាយឡើងវិញនេះ គឺគ្រាន់តែដើម្បីទៅពង្រឹងសមាគមឡើងវិញប៉ុណ្ណោះ ដើម្បីឲ្យជ្រះស្រឡះ កុំឲ្យពាក់ព័ន្ធផ្លូវច្បាប់ ហើយទាក់ទងដល់ការចូលរួមជាមួយអតីតថ្នាក់ដឹកនាំ ដែលចេញទៅបង្កើតគណបក្សផ្សេងៗនោះ លោក ថាច់ សេដ្ឋា អះអាងថា “អត់ទេ មិនទាន់គិតដល់ទេរឿងអស់ហ្នឹង គិតរឿងខ្មែរក្រោមឲ្យវាមាំទាំសិន មិនទាន់បានគិតទេរឿងអស់ហ្នឹង”។
សូមបញ្ជាក់ថា លោក ថាច់ សេដ្ឋា អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ ហើយជាប្រធានសហគមន៏ខ្មែរកម្ពុជាក្រោមផងដែរនោះ គឺជាអ្នកនយោបាយម្នាក់ស្ថិតក្នុងចំណោម អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន១១៨ នាក់ ដែលតុលាការកំពូល បានសម្រេចដកសិទ្ធិធ្វើនយោបាយរយៈពេល៥ ឆ្នាំ ហើយមកដល់ពេលនេះ មានអតីតមន្ត្រីជាន់ខ្ពស់ CNRP ចំនួន២៤នាក់ហើយ បានសម្រេចសុំសិទ្ធិធ្វើនយោបាយឡើងវិញ ហើយក្នុងចំណោមពួកគេទាំង២៤ នាក់នេះ ត្រូវបានអតីតមេដឹកនាំរបស់ខ្លួនចោទថា ជាជន”ក្បត់បក្ស”។
ក្នុងចំណោមអតីតមន្ត្រីជាន់ខ្ពស់ CNRP ចំនួន២៤នាក់ ដែលបានសុំសិទ្ធិធ្វើនយោបាយឡើងវិញនោះ មានមន្ត្រីមួយចំនួន ក៏បានសម្រេចបង្កើតគណបក្សថ្មី ដឹកនាំខ្លួនឯង ដោយសាតែអស់សង្ឃឹមចំពោះអតីតមេដឹកនាំរបស់ខ្លួន ដែលបោកប្រាស់ពួកគេម្តងហើយម្តងទៀត ហើយគ្មានសកម្មភាពណាមួយ ដែលធ្វើឲ្យពួកគេមានសង្ឃឹមសោះ៕ កោះកែវ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ