នយោបាយ
ស្អែកនេះដល់ថ្ងៃផុតកំណត់ ដាក់ពាក្យឈរឈ្មោះជាបេក្ខជនប្រធាន គ.ជ.ប ហើយ
ការទទួលពាក្យ ឈរឈ្មោះជាបេក្ខជនប្រធាន គ.ជ.ប បានចាប់ផ្តើមពីថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ដោយបញ្ចប់នៅវេលាម៉ោង៥ និង៣០ នាទីល្ងាច ហើយមកដល់ថ្ងៃទី១០ ខែមិថុនា នេះ មាន៥នាក់ហើយបានទៅយកពាក្យពីអគ្គលេខាធិការដ្ឋានរដ្ឋសភា ប៉ុន្តែមានបេក្ខជន២រូបប៉ុណ្ណោះ បានបំពេញបែបបទរួចរាល់ និងបានដាក់ទៅរដ្ឋសភាវិញ។
លោក ស៊ិក ប៊ុនហុក បានសម្រេចលាលែងពីប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយសាតែបញ្ហាសុខភាព ហើយលោកបានដាក់ពាក្យទៅកាន់រដ្ឋសភា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ហើយត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា បានលើកយកមកប្រជុំពិភាក្សា និងអនុម័ត យល់ព្រមតាមសំណើរផងដែរ។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃនេះថា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមិថុនា នេះ មានបេក្ខជនចំនួន៥ រូបហើយ បានទៅយកពាក្យនៅអគ្គលេខាធិការដ្ឋានរដ្ឋសភា ហើយក្នុងនោះមានបេក្ខជន២រូបបានបំពេញរួចរាល់ និងបានដាក់ទៅអគ្គលេខាធិការដ្ឋានរដ្ឋសភាវិញ។
លោក ឡេង ប៉េងឡុង ធ្លាប់បានបញ្ជាក់ថា ការជ្រើសរើសបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានពីរដំណាក់កាល គឺអ្នកដែលត្រូវតាមលក្ខខណ្ឌច្បាប់ ទើបអនុញ្ញាតឲ្យដាក់ពាក្យឈរឈ្មោះបាន ហើយនៅក្នុងមាត្រា៥បានបញ្ជាក់ថា អ្នកដាក់ពាក្យជាបេក្ខជន គឺជាជនជាតិខ្មែរ មានអាយុប្រមាណ៤៥ ឆ្នាំឡើង និងមិនមានគ្រួសារពាក់ព័ន្ធទៅនឹងប្រធាន ឬអនុប្រធានគណបក្សនយោបាយណាមួយ និងមិនជាប់ចោទពីបទឧក្រិដ្ឋកម្មណាមួយជាដើម។
លោក ឡេង ប៉េងឡុង ពន្យល់ថា ការជ្រើសរើសបេក្ខជននេះ មានចំនួន៥ថ្ងៃ ហើយនៅពេលបានឈ្មោះបេក្ខជនរួចហើយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងពិភាក្សាជាមួយគណបក្សប្រជាជនកម្ពុជា (គណបក្សដែលស្នើបេក្ខជន ស៊ិក ប៊ុនហុក) ដើម្បីពិនិត្យមើលលក្ខណៈបេក្ខជន ដែលបានដាក់ពាក្យទាំងនោះ ថាតើត្រូវជ្រើសរើសយកមួយណា ហើយការសម្រុះសម្រួលជាមួយគណបក្សប្រជាជនកម្ពុជានេះត្រូវប្រើរយៈពេល៣ថ្ងៃទៀត។
លោក ឡេង ប៉េងឡុង បញ្ជាក់ទៀតថា ក្រោយពីសម្របសម្រួលបានហើយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងអនុម័តបេក្ខជន ។ បន្ទាប់ពីគណៈអចិន្ត្រៃយ៍រដ្ឋសភាអនុម័តបេក្ខជនរួចហើយ ទើបបញ្ជូនទៅសុំការអនុម័ត និងទុកចិត្តពីសម័យប្រជុំរដ្ឋសភាពេញអង្គ។ នៅពេលទទួលបានការទុកចិត្តហើយ រដ្ឋសភា នឹងស្នើសុំឲ្យព្រះមហាក្សត្រ ធ្វើការតែងតាំងបេក្ខជនរូបនោះ ហើយស្បថចូលកាន់តំណែងតែម្ដង។
លោក ឡេង ប៉េងឡុង បានបញ្ជាក់ដែរថា បេក្ខជនដែលចូលទៅធ្វើជាប្រធាន គ.ជ.ប នោះ គាត់លែងជាសមាជិកគណបក្សណាទៀតហើយ គឺគាត់លាលែងចេញពីសមាជិកគណបក្សរបស់គាត់ដែលធ្លាប់មាន៕
ដោយ ៖ កោះកែវ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?