នយោបាយ
បំណែកសង្គ្រោះជាតិ លេចចេញជារូបរាងមួយទៀតហើយគឺ “គណបក្សបេះដូងជាតិ”
កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ក្រសួងមហាផ្ទៃបានទទួលពាក្យស្នើសុំបង្កើតគណបក្សថ្មីមួយទៀត ដែលមានឈ្មោះថា “គណបក្សបេះដូងជាតិ” ដោយសរសេរជាអក្សរកាត់ថា “គ.ប.ជ” ហើយដោយផ្អែកទៅតាមការស្នើសុំនេះ ក្រសួងមហាផ្ទៃបានតម្រូវឲ្យគណបក្សនេះ ត្រូវរៀបចំសញ្ញាសម្គាល់របស់គណបក្សឲ្យបានត្រឹមត្រូវ ដោយអនុលោមតាមច្បាប់ស្ដីពីគណបក្សនយោបាយ នេះបើយោងតាមលិខិត ដែលក្រសួងមហាផ្ទៃផ្ញើជូនលោក សៀម ភ្លុក ដែលជាតំណាងស្ថាបនិកគណបក្ស ហើយដែលកម្ពុជាថ្មីទើបទទួលបាននៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ។

ទាក់ទងការបង្កើតគណបក្សថ្មីនេះ មានប្រភពមួយចំនួនបានបង្ហើបថា គណបក្សបេះដូងជាតិនេះ រួមគ្នាបង្កើតឡើងដោយលោក ថាច់ សេដ្ឋា អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ និងជាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម ដែលទើបទទួលបានសម្បទា ធ្វើនយោបាយឡើងវិញកាលពីថ្មីៗនេះ ប៉ុន្តែលោក ថាច់ សេដ្ឋា បានបដិសេធចំពោះព័ត៌មានខាងលើនេះ ដោយសំអាងថា លោកមិនទាន់បានគិតគូរពីការធ្វើនយោបាយនៅឡើយទេ បើទោះបីលោកទទួលបានសម្បទា ធ្វើនយោបាយឡើងវិញក៏ដោយ។

លោក ថាច់ សេដ្ឋា បានថ្លែងប្រាប់កម្ពុជាថ្មីថា លោកមិនទាន់បានគិតគូរពីការធ្វើនយោបាយ ឬបង្កើតគណបក្សអីនោះទេ ដោយសារតែលោកកំពុងជាប់រវល់ក្នុងការរៀបចំបុណ្យខួប នៃការបាត់បង់ទឹកដីកម្ពុជាក្រោម ដែលគ្រោងធ្វើនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ខាងមុខ។
បើទោះបីជាលោក ថាច់ សេដ្ឋា បានបដិសេធព័ត៌មាននេះក្តី មានប្រភពច្រើនដែលស្និទ្ធលោក កឹម សុខា បានបញ្ជាក់ថា គណបក្សបេះដូងជាតិ នេះត្រូវបានបង្កើតឡើងដោយក្រុមលោក ថាច់ សេដ្ឋា ហើយបានដាក់ឈ្មោះលោក សៀម ភ្លុក ជាតំណាង ហើយគណបក្សនេះក៏ទទួលបានភ្លើងខៀវពីលោក សម រង្ស៊ី លោក អេង ឆៃអ៊ាង ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសផងដែរ។
លោក ហ៊ុន កុសល អតីតសកម្ម នៃអតីតគណបក្សសង្គ្រោះជាតិ ហើយជាមនុស្សស្និទ្ធជាមួយលោក កឹម សុខា បានសរសេរនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា “មានពាក្យគេនិយាយតៗគ្នាថា គណបក្សបេះដូងជាតិ ជារបស់លោក ថាច់ សេដ្ឋា ដែលជាមនុស្សស្និទ្ធនឹងលោក អេង ឆៃអ៊ាង និងលោកសម រង្ស៊ី។ យើងក៏ឮទៀតដែរថា ការសុំសិទ្ធិនយោបាយ និងចេញទៅបង្កើតគណបក្សនេះរបស់លោក ថាច់ សេដ្ឋា គឺជាការរៀបចំដោយលោក អេង ឆៃអ៊ាង និងមានការយល់ព្រមពីលោក សម រង្ស៊ី ផងដែរ អញ្ចឹងហើយបានជាមានព្រឹត្តិការណ៍ “លក់ប័ណ្ណនាឡិកា” ដែលជាការប្រមូលលុយសម្រាប់បើកគណបក្សថ្មី”។
លោក ហ៊ុន កុសល អះអាងថា បើរឿងនេះមិនពិត លោក អេង ឆៃអ៊ាង និងលោក សម រង្ស៊ី គួរធ្វើការបដិសេធ ព្រោះពួកគេបានយកឈ្មោះលោក សម រង្ស៊ី ទៅប្រើថា “លោកប្រធាន សម រង្ស៊ី បញ្ជាឱ្យខ្ញុំបើកបក្សបេះដូងជាតិ” នៅពេលពួកគេដើរកៀងគរសកម្មជននៅតាមមូលដ្ឋានឱ្យចូលរួមជាមួយខ្លួន។

បើតាមលោក ហ៊ុន កុសល នៅពេលមនុស្សស្និទ្ធនឹងលោក កឹម សុខា ចេញទៅបង្កើតគណបក្សថ្មី លោក កឹម សុខា តែងតែបដិសេធតាមរយៈសហមេធាវីរបស់ខ្លួន ប៉ុន្តែក្រុមរបស់លោក សម រង្ស៊ី វិញ មិនទាន់ឃើញចេញមកបដិសេធនោះទេ។ ដូច្នេះបើលោក សម រង្ស៊ី ឬលោក អេង ឆៃអ៊ាង មិនធ្វើការបដិសេធទេ បញ្ជាក់ថា រឿងនេះគឺជាការពិត ហើយព្រមទាំងសបញ្ជាក់ថា លោក សម រង្ស៊ី បានបោះបង់អតីតគណបក្សសង្គ្រោះជាតិ បោះបង់លោក កឹម សុខា បោះបង់អ្នកគាំទ្រទាំងអស់។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ជាង២០នាក់ហើយ បានស្នើសុំសម្បទា ដើម្បីបានធ្វើនយោបាយឡើងវិញជាបន្តបន្ទាប់ ហើយក៏ទទួលបានសម្បទាធ្វើនយោបាយឡើងវិញជាបន្តបន្ទាប់ផងដែរ ក្នុងនោះមានអតីតមន្ត្រីជាន់ខ្ពស់មួយចំនួនបានបង្កើតគណបក្សថ្មីដោយខ្លួនឯង ហើយមួយចចំនួនទៀតចូលរួមជាមួយអ្នកដទៃ ហើយអ្នកដែលស្នើសុំសម្បទាធ្វើនយោបាយឡើងវិញ ក៏ទទួលបានការចោទប្រកាន់ពីអតីតថ្នាក់ដឹកនាំរបស់ខ្លួនថា ជាជនក្បត់បក្សផងដែរ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?