Connect with us

នយោបាយ

ក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឲ្យបង្កើត “គណបក្សបេះដូងជាតិ” ដែលមានស្ថាបនិកមកពីអតីតគណបក្សសង្គ្រោះជាតិ

បានផុស

នៅ

ក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឱ្យបង្កើត “គណបក្សបេះដូងជាតិ” ដែលសរសេរជាអក្សរកាត់ “គ.ប.ជ” មានអាសយដ្ឋាន ទីស្នាក់ការកណ្តាល ស្ថិតនៅផ្ទះលេខ២០៩ជ ផ្លូវបេតុងថ្មី ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នេះបើយោងតាមលិខិត របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្ញើទៅកាន់ លោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិ កាលពីថ្ងៃទី២១ មិថុនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ក្រសួងអនុញ្ញាតឲ្យបង្កើត “គណបក្សបេះដូងជាតិ” ហើយ ដូច្នេះដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាព ដោយស្របច្បាប់ ក្នុងឋានៈជានីតិបុគ្គល នៅក្នុងរយៈពេល១៨០ថ្ងៃ បន្ទាប់ពីបានបង្កើតរួចហើយ “គណបក្សបេះដូងជាតិ” ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌ ស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមកថាខណ្ឌទី២ មាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។

សូមបញ្ជាក់ថា គណបក្សបេះដូងជាតិ បានដាក់ពាក្យសុំបង្កើតគណបក្សទៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ ហើយដោយផ្អែកទៅតាមការស្នើសុំនេះ ក្រសួងមហាផ្ទៃ បានតម្រូវឲ្យគណបក្សនេះ ត្រូវរៀបចំសញ្ញាសម្គាល់របស់គណបក្សឲ្យបានត្រឹមត្រូវ ដោយអនុលោមតាមច្បាប់ស្ដីពីគណបក្សនយោបាយ។

ទាក់ទងការបង្កើតគណបក្សថ្មីនេះ មានប្រភពមួយចចំនួនបានបង្ហើបថា គណបក្សបេះដូងជាតិនេះ រួមគ្នាបង្កើតឡើងដោយលោក ថាច់ សេដ្ឋា អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ និងជាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម ដែលទើបទទួលបានសម្បទា ធ្វើនយោបាយឡើងវិញកាលពីថ្មីៗនេះ ប៉ុន្តែលោក ថាច់ សេដ្ឋា បានបដិសេធចំពោះព័ត៌មានខាងលើនេះ ដោយសំអាងថា លោកមិនទាន់បានគិតគូរពីការធញវើនយោបាយនៅឡើយទេ បើទោះបីលោកទទួលបានសម្បទា ធ្វើនយោបាយឡើងវិញក៏ដោយ។

លោក ថាច់ សេដ្ឋា បានថ្លែងប្រាប់កម្ពុជាថ្មីថា លោកមិនទាន់បានគិតគូរពីការធ្វើនយោបាយ ឬបង្កើតគណបក្សអីនោះទេ ដោយសារតែលោកកំពុងជាប់រវល់ក្នុងការរៀបចំបុណ្យខួប នៃការបាត់បង់ទឹកដីកម្ពុជាក្រោម ដែលគ្រោងធ្វើនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ខាងមុខ។

បើទោះបីជាលោក ថាច់ សេដ្ឋា បានបដិសេធព័ត៌មាននេះក្តី មានប្រភពច្រើនដែលស្និទ្ធលោក កឹម សុខា បានបញ្ជាក់ថា គណបក្សបេះដូងជាតិ នេះត្រូវបានបង្កើតឡើងដោយក្រុមលោក ថាច់ សេដ្ឋា ហើយបានដាក់ឈ្មោះលោក សៀម ភ្លុក ជាតំណាង ហើយគណបក្សនេះក៏ទទួលបានភ្លើងខៀវពីលោក សម រង្ស៊ី លោក អេង ឆៃអ៊ាង ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសផងដែរ។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ជាង២០នាក់ហើយ បានស្នើសុំសម្បទា ដើម្បីបានធ្វើនយោបាយឡើងវិញ ហើយក៏ទទួលបានសម្បទាធ្វើនយោបាយឡើងវិញជាបន្តបន្ទាប់ផងដែរ ក្នុងនោះមានអតីតមន្ត្រីជាន់ខ្ពស់មួយចំនួនបានបង្កើតគណបក្សថ្មីដោយខ្លួនឯង ហើយមួយចចំនួនទៀតចូលរួមជាមួយអ្នកដទៃ ហើយអ្នកដែលស្នើសុំសម្បទាធ្វើនយោបាយឡើងវិញ ក៏ទទួលបានការចោទប្រកាន់ពីអតីតថ្នាក់ដឹកនាំរបស់ខ្លួនថា ជាជនក្បត់បក្សផងដែរ តែចំណែកលោក ដាច់ សេដ្ឋា នៅមិនទាន់មានការចោទប្រកាន់ពីលោក សម រង្ស៊ី ថាជាមនុស្សក្បត់បក្សនោះទេ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២១ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានជាតិ២១ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

ព័ត៌មានជាតិ២២ ម៉ោង មុន

ដើម​អង្កាញ់ដាំក្នុង​របងផ្ទះ ជួយឲ្យស្ត្រីចំណាស់ម្នាក់រក​ចំណូល​មិនក្រោម ៥ ម៉ឺន​រៀល​ជា​ប្រចាំរាល់ថ្ងៃ

ព័ត៌មានជាតិ២០ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម