នយោបាយ
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បញ្ជាក់ពីគ្រោងរៀបចំសមាជរបស់គណបក្សភ្លើងទៀន នៅទី២២ សីហា ខាងមុខ
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនបានបង្ហើបឲ្យដឹងថា “គណបក្សភ្លើងទៀន (Candle Light Party)” ដែលមានដើមកំណើតពីអតីត “គណបក្ស សម រង្ស៊ី” គ្រោងរៀបចំសមាជវិសាមញ្ញរបស់ខ្លួន នៅថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីធ្វើវិសោធនកម្មប្រការមួយចំនួននៃលក្ខន្តិកៈ និងជ្រើសរើសថ្នាក់ដឹកនាំអាណត្តិថ្មី ហើយក្នុងនោះ ក៏មានការកំណត់យុទ្ធសាស្ត្រនយោបាយរបស់គណបក្សផងដែរ។

ចំពោះការរៀបចំសមាជនេះ កម្ពុជាថ្មីមិនអាចទំនាក់ទំនងសុំការបញ្ជាក់ពីលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនបានទេ ប៉ុន្តែលោកបានប្រាប់អ្នកសារព័ត៌មានថា គណបក្សភ្លើងទៀន គ្រោងរៀបចំសមាជសាមញ្ញរបស់ខ្លួន នៅសណ្ឋាគារសាន់វេ (Sunway Hotel Cambodia) ប៉ុន្តែដោយសារតែមានបម្រាមសុខាភិបាល ខាងសណ្ឋាគារអនុញ្ញាត ដែលអនុញ្ញាតិឲ្យចូលរួមតែ១៥នាក់ ដូច្នេះគណបក្សកំពុងរៀបចំឲ្យថ្នាក់ដឹកនាំ និងសកម្មជននៅក្នុង និងក្រៅប្រទេសចូលរួមតាមប្រព័ន្ធអនឡាញ (Online)។
បើតាមលោក ទាវ វណ្ណុល សមាជនោះ នឹងពិភាក្សាផ្ដោតលើការជ្រើសរើសប្រធានគណបក្ស ថ្មី និងបញ្ចូលសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយក ហើយក៏នឹងធ្វើវិសោធនកម្មដោយផ្លាស់ពាក្យពេចន៍មួយចំនួននៅក្នុងរចនាសម្ព័ន្ធ និងការកំណត់អាណត្តិប្រធានគណបក្សជាដើម។

លោក ទាវ វណ្ណុល បញ្ជាក់ដែរ គណបក្សភ្លើងទៀននឹងពិចារណាចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ខាងមុខនេះ ប៉ុន្តែប្រសិនស្ថានការនយោបាយរងគំរាមកំហែង និងលំហប្រជាធិបតេយ្យ មិនទាន់ល្អប្រសើរគណបក្សនេះ នឹងមិនចូលរួមការបោះឆ្នោតនោះទេ។
ទាក់ទងបញ្ហានេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី០៤ ខែសីហា នេះថា គណបក្សភ្លើងទៀន មិនទាន់មានបញ្ហាអ្វីជាមួយក្រសួងមហាផ្ទៃទេ ហើយគណបក្សនៅតែមានរូបភាពដដែល គ្រានតែថា គណបក្សនេះ ដំបូងជាគណបក្ស សម រង្ស៊ី ហើយបានរួបរួមគ្នាជាមួយគណបក្សសិទ្ធិមនុស្ស បង្កើតជាគណបក្សសង្គ្រោះជាតិ តែគណបក្សសង្គ្រោះជាតិរលាយបាត់ទៅហើយ ដូច្នេះគណបក្សនេះនៅដដែលមិនបានរលាយទេ (A+B=C តែ C រលាយហើយ នៅសល់តែ A និង B ) ហើយគណបក្សមានសិទ្ធធ្វើសកម្មភាពតាមច្បាប់ដែលមានចែងស្តីពីគណបក្សនយោបាយ។

បើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ការធ្វើសមាជ ឬការជួបប្រជុំ ដែលមានមនុស្សច្រើនត្រូវតែសុំច្បាប់ទៅអាជ្ញាធរ ដូច្នេះការធ្វើបាន ឬមិនបាន អាស្រ័យទៅលើអាជ្ញាធរមូលដ្ឋាន ដែលស្នាក់ការរបស់គាត់តាំងនៅ។
សូមបញ្ជាក់ថា គណបក្សភ្លើងទៀន ជាអតីតគណបក្ស សម រង្ស៊ី ហើយគណបក្សនេះ បានប្ដូរឈ្មោះជាគណបក្សភ្លើងទៀនវិញ នៅឆ្នាំ២០១៧ គឺដើម្បីឲ្យស្របនឹងមាត្រាថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលមាត្រាថ្មីក្នុងច្បាប់ស្តីពីគណបក្សនយោបាយ បានកំណត់ថា គណបក្សនយោបាយ មិនអាចយកឈ្មោះរបស់បុគ្គល ទៅធ្វើជាឈ្មោះគណបក្សនោះទេ ហើយក៏មិនអាចយករូបរបស់បុគ្គល ទៅធ្វើជាសញ្ញាសម្គាល់គណបក្សដែរ៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៤ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ