Connect with us

នយោបាយ

អ្នកនាំពាក្យ​ស៊ី​ភីភី​ថា គំនិត​ចង់​បង្រួបបង្រួម​គ្នា នៅ​ជា​ក្តី​ស្រ​ម៉ៃ​នៅឡើយ

បានផុស

នៅ

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាងថា រហូតមកដល់​ពេលនេះ គំនិត​ដែល​ចង់​បង្រួបបង្រួម​គ្នា​របស់​អតីតមន្ត្រី CNRP ដែល​ទើប​ចេញមក​ធ្វើ​នយោបាយ នៅ​ជា​ក្តី​ស្រ​ម៉ៃ​របស់​អ្នក​ចង់​នៅឡើយ មិនទាន់​ចេញ​ជា​លទ្ធផល​អ្វី​ទេ ហើយ​បើតាម​អ្នកនាំពាក្យ​រូបនោះ ការបង្កើត​គណបក្ស​ថ្មីៗ គឺ​ដោយសារ​មាន​ទស្សនៈ​ផ្សេងគ្នា ដូច្នេះ​លោក​ជឿជាក់ថា ការរួបរួម​មិនអាច​សម្រេច​ផល​បានទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​លោក សុខ ឥសាន ក្រោយ​ការប្រកាស​ចងសម្ព័ន្ធរ​បស់​គណបក្ស​ថ្មីៗ មានប្រតិកម្ម​ពី​ផ្ទៃក្នុង​ច្រើនណាស់ ថា​នឹងមិន​អាចទៅរួច​ទេ​។ លោក​ថា ការបង្កើត​គណបក្ស​ថ្មីៗ​ដោយសារ​មាន​ទស្សនៈ​ផ្សេងគ្នា ដូច្នេះ​ការរួបរួម​មិនអាច​សម្រេច​ផល​បានទេ ហើយ​បើ​មាន​ទស្សនៈ​ផ្សេងគ្នា​ហើយ ក៏​ដើរ​ផ្លូវ​ផ្សេងគ្នា​ដែរ​។

លោក សុខ ឥសាន អះអាងថា កម្លាំង​ដែល​ចង់​រួបរួមគ្នា សុទ្ធតែជា​កម្លាំង​បែកបាក់ ដូច្នេះ​បើ​រួបរួមគ្នា កាន់តែ​មានការ​បែកបាក់​ថែមទៀត “​ដូច្នេះ​គំនិត​ចង់​បង្រួបបង្រួម​គ្នា នៅ​ជា​ក្តី​ស្រ​ម៉ៃ​នៅឡើយ​។ ក្រុម​អាណាធិបតេយ្យ​ទៅដល់​ណា នៅតែ​អាណាធិបតេយ្យ​ដដែល នោះ​គឺជា​ក្រុម​ប្រជាធិបតេយ្យ​ក្លែងក្លាយ​”​។

ទោះជា​យ៉ាងណា លោក សុខ ឥសាន អះអាងថា ប្រសិនបើ​ការបង្កើត​សម្ព័ន្ធភាព​របស់​គណបក្ស​ថ្មីៗ​កើតឡើង​មែន មិន​ប៉ះពាល់​ដល់​ប្រជា​ប្រី​យ​ភាព​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ពីព្រោះ​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​កត្តា​អត្តនោម័ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​ទោះបី​មាន​សម្ព័ន្ធភាព ឬ​មិនមាន ក៏​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​រក្សា​ប្រជាប្រិយភាព​បាន​ដដែល តាមរយៈ​ទង្វើ និង​សកម្មភាព​របស់​មន្ត្រី​គណបក្ស​ក្នុងការ​ប​បម្រើប្រជាជន​ដោយស្មោះ​ត្រង់​។

គួររំលឹកថា កាលពី​ថ្មីៗ​នេះ លោក អ៊ូ ច័ន្ទ​រ័ត្ន ដែលជា​សហ​ស្ថាបនិក​ម្នាក់​របស់​គណបក្ស​កែទម្រង់​កម្ពុជា ដែល​ទើប​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ថ្មីៗ បានបង្ហាញ​ចេតនា​ចង់​ឲ្យ​មានការ​សម្របសម្រួលរ​វាង​អ្នកនយោបាយ​មួយចំនួន ដែលជា​អតីត CNRP ដែល​ទើប​ចេញមក​បង្កើត​គណបក្ស​ថ្មីៗ ដើម្បី​រួបរួមគ្នា​ជា​ធ្លុង​មួយ ចូលរួម​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត​នាពេលខាងមុខ។

រហូតមកដល់​ពេលនេះ មាន​គណបក្សនយោបាយ​ចំនួន​៦​ហើយ បាន​បង្កើតឡើង​ដោយ​អតីតមន្ត្រី​អតីត​បក្ស CNRP ដែល​ក្នុងនោះ​រួមមាន គណបក្ស​ឆន្ទៈ​ខ្មែរ​, គណបក្ស​ខ្មែរ​អភិរក្ស​, គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​, គណបក្ស​កំណែទម្រង់​កម្ពុជា​, គណបក្ស​បេះដូង​ជាតិ និង​គណបក្ស​កម្ពុជា​និយម៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៤ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៥ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៥ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៩ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៩ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម