Connect with us

នយោបាយ

មេដឹកនាំ​ថ្នាក់​មូលដ្ឋាន​របស់​អតីត CNRP បន្ត​ហូរ​ចេញ​ទៀតហើយ ខណៈ​អតីត​មេដឹកនាំ​របស់ខ្លួន​អត់​ខ្វល់

បានផុស

នៅ

អតីត​ថ្នាក់ដឹកនាំ​នៅ​តាម​មូលដ្ឋាន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ចាប់ផ្តើម​បន្ត​ហូរ​ចេញ​ទៀតហើយ ដោយសារតែ​អស់សង្ឃឹម​លើ​អតីត​ថ្នាក់ដឹកនាំ​របស់​ខ្លួន ដែល​មកដល់ពេលនេះ​ហើយ​នៅ​មិន​ខ្វល់​ពី​សមាជិក និង​អ្នកគាំទ្រ ដែល​កំពុង​ស្ថិត​នៅក្នុង​ប្រទេស នេះ​បើតាម​ការ​បញ្ជាក់​ពី​អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយរូប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជីវ កត្តា អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​បាន​ប្រាប់​កម្ពុ​ជាថ្មី នា​រសៀល​ថ្ងៃទី​១៣ ខែសីហា នេះ​ថា រហូតមកដល់​ពេលនេះ គណបក្ស​របស់លោក​រៀ​ប​ចំ​បេក្ខជន​តាម​ឃុំ សង្កាត់ បាន​ប្រមាណ​៣០០ ទៅ​៤០០ ឃុំ សង្កាត់​ហើយ ហើយ​ជា​គោលបំណង​គណបក្ស នឹង​រៀបចំ​ឲ្យ​បាន​គ្រប់​ខេត្ត​ទាំងអស់ នៅ​ទូទាំងប្រទេស​។

​បើ​តាម​លោក ជីវ កត្តា ខណៈ​ដែល​គណបក្ស​រប​ស់លោក​កំពុង​ដំណើការ​រៀបចំ​នេះ មាន​អតីត​ថ្នាក់ដឹកនាំ​នៅតាម​មូលដ្ឋាន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) បាន​សុំ​មក​ចូលរួម​ច្រើនណាស់ ហើយ​នៅ​ថ្ងៃស្អែក (​ទី​១៤ ខែសីហា​) នេះ លោក​នឹង​ទៅ​ទទួល ក៏ដូចជា​សំណេះសំណាល​ពួកគាត់​ប្រមាណ​២០ ទៅ​៣០ នាក់​ទៀត​នៅ​ខេត្តកំពង់ចាម​។

បើ​តាម​លោក ជីវ កត្តា មនុស្ស​ដែល​លោក​ទៅ​ទទួល​នេះ ពួកគាត់​ខ្លះ​មេឃុំ ជា​ជំទប់ ក្រុមប្រឹក្សា នៅតាម​មូលដ្ឋាន​។ គួរ​រំលឹកថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ត្រូវ​បាន​តុលាការ​កំពូល​ប្រកាស​រំលាយ​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្រោយពី​រក​ឃើញ​ថា គណបក្ស​នេះ​បាន​ជាប់​ពាក់ព័ន្ធ នឹង​ការរៀបចំ​ផែនការ​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់ ហើយ​មន្ត្រី​គណបក្ស​នេះ​ចំនួន​១១៨​នាក់ ​ត្រូវ​បាន​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​។

ចំណែក​លោក កឹម សុខា ដែលជា​ប្រធាន​គណបក្ស ត្រូវបាន​ចាប់ខ្លួន ក្រោម​ការចោទប្រកាន់​ពីបទ​សន្ទិដ្ឋភាព​ជាមួយ​បរទេស​។

ក្រោយពី​គណបក្ស​ត្រូវ​បាន​តុលាការ​ប្រកាស​រំលាយ សមាជិក សមាជិកា សកម្មជន ក៏ដូចជា​អ្នកគាំទ្រ ក្នុងនោះ​ក៏មាន​ថ្នាក់ដឹកនាំ​សំខាន់ៗ​ផងដែរ បានចាប់ផ្តើម​បែកបាក់ ដោយ​បង្ហាញ​ទស្សន​ផ្សេងៗ​គ្នា ហើយ​បាន​ហូរ​ចេញ​ជា​បន្តបន្ទាប់ ដោយ​អ្នកខ្លះ​បាន​ទៅ​ចូលរួម​គណបក្ស​ផ្សេងៗ ជាពិសេស​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ថ្នាក់ដឹកនាំ​មួយចំនួន​បានចាប់ផ្តើម​ស្នើសុំ​សិទ្ធ​ធ្វើ​នយោបាយ​ឡើងវិញ ហើយ​ក្រុមខ្លះ​បាន​ទៅ​បង្កើត​គណបក្ស​ថ្មី ហើយ​ក្រុមខ្លះ​ចូលរួម​ជាមួយ​គេ ហើយ​ការ​បែកខ្ញែក​គ្នា​នេះ ដោយសារតែ​ពួកគេ​លែង​សង្ឃឹមលើ​មេដឹកនាំ​របស់ខ្លួន ដែល​មិន​ខ្វល់​ពី​សុខទុក្ខ​របស់​ពួកគេ ហើយ​សាង​តែ​ទោសកំហុស ធ្វើ​ឲ្យ​តុលាការ​ចោទប្រកាន់​ជាច្រើន​ករណី រហូត​ហ៊ាន​ប្រមាថ​ព្រះមហាក្សត្រ​ថែមទៀត​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ នាទីutes មុន

សម្ដេចតេជោ៖ ដំណើរទស្សនកិច្ចទៅចិន រៀបចំទុកមុនជិត២ខែ មិនមែនទៅទាំងតក់ក្រហល់ ដូចលោកជេម សុខ ថាឡើយ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក​ ហេង​ សួរ​ ៖ ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈមិនមែនជាការដាក់កំហិត ឬបំបិទសិទ្ធិសេរីភាពសហជីពណាមួយនោះទេ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១១ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ៨ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម