Connect with us

ព័ត៌មានជាតិ

លោក មុត ចន្ថា ស្នើ ACU ​ចាត់វិធានការច្បាប់​លើអ្នកពាក់ព័ន្ធករណីបាត់លុយ​ទូរទស្សន៍ជិត ១លានដុល្លារ

បានផុស

នៅ

លោក មុត ចន្ថា អតីតមនុស្សជំនិតរបស់លោក កឹម សុខា និងជាអតីតមន្រ្តីជាន់ខ្ពស់ នៃអតីតគណបក្ស​CNRP នោះ បានស្នើឱ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាត់វិធានការស៊ើបអង្កេតលើអ្នកពាក់ព័ន្ធករណីបាត់លុយទូរទស្សន៍ជិត ១ លានដុល្លារ ខណៈអតីតមេដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ស្ទើរតែទាំងអស់បានបិទមាត់ជិតឈឹងរឿងបាត់មូលនិធិ (លុយ) ទូរទស្សន៍ព្រះអាទិត្យជិត១លានដុល្លារអាមេ​រិក​ហើយ​បើត្រូវការបណ្តឹងជាលាយលក្ខណ៍អក្សរ លោកនឹងពិចារណា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក មុត ចន្ថា លោក យឹម សុវណ្ណ គឺជាថ្នាក់ដឹកនាំម្នាក់ ដែលចេញចូលប្រទេសកម្ពុជា-អូស្រ្តាលី ដោយសេរី ហើយគេបានដឹងថា លោក យឹម សុវណ្ណ បានស៊ីញ៉េ ដកលុយពីធនាគារ ជាមួយលោក គី វណ្ណដារ៉ា ។

លោកថា ភាពស្ងាត់ស្ងៀមរបស់ពួកគេចំពោះការបាត់ដំណឹងសូន្យឈឹង នៃលុយទូរទស្សន៍ មានន័យពីរយ៉ាង គឺទីមួយ ពួកគេជាមនុស្សស្រឡាញ់គាំទ្រអំពើពុករលួយ និងម្យ៉ាងទៀតពួកគេខ្លះអាចសមគំនិតឃុបឃិតក្នុងអំពើបាត់លុយនេះ។

លោក មុត ចន្ថា លើកឡើងដែរថា អ្នកនយោបាយខ្លះបានចេញទៅបង្កើតគណបក្សថ្មី ដោយអួតឡង់​សេ​ពី​គោលនយោបាយ ពីការចង់បានសង្គមស្អាតស្អំ និងគ្មានអំពើពុករលួយ ប៉ុន្តែពួកគេបិទមាត់ជិតឈឹងរឿងបាត់លុយទូរទស្សន៍ ដែលពួកមានចំណែកទទួលខុសត្រូវ។

ប្រជាពលរដ្ឋខ្មែរពុំគួរជឿអ្នកនយោបាយសេក ដែលពូកែសូត្រកំណាព្យ ប៉ុន្តែពួកគេគ្មានភាពស្មោះត្រង់ចំពោះជាតិ និងប្រជាពលរដ្ឋម្ចាស់ឆ្នោតនោះឡើយ។

លោកថា “វាដល់ពេលវេលាហើយ ដែលស្ថាប័នអនុវត្តច្បាប់ ដូចជា អង្គភាពប្រឆាំងអំពើពុករលួយរបស់រាជរដ្ឋាភិបាល ចាប់ផ្តើមស៊ើបអង្កេត និងនាំខ្លួនអ្នកពាក់ព័ន្ធឱ្យទទួលខុសត្រូវចំពោះករណីបាត់លុយទូរទស្សន៍ ដើម្បីបង្ហាញថា ស្ថាប័នទាំងនេះអនុវត្តច្បាប់ដោយស្មើភាព និងគ្មានការរើសអើង”។

លោក មុត ចន្ថា អះអាងថា អង្គភាពប្រឆាំងអំពើពុករលួយ គួរប្តឹងទៅតុលាការស្នើសុំដីកាបង្កកទ្រព្យសម្បត្តិរបស់មនុស្ស ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងការស៊ីញេដកលុយពីធនាគារ គឺលោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា ហើយទ្រព្យសម្បត្តិរបស់លោកស្រី មូរ សុខហួរ ក៏គួរត្រូវតែបង្កកដូចគ្នា ដោយសារគាត់បានចេញមុខធានាអះអាងពីការមិនបាត់លុយទូរទស្សន៍នេះ។

លោក មុត ចន្ថា បានថ្លែងប្រាប់កម្ពុជាថ្មីដែរថា អំពើពុករលួយ គឺជាបទល្មើសព្រហ្មទណ្ឌ ឬឧក្រិដ្ឋ ដូច្នេះដោយផ្អែកតាមក្រមនីតិវិធីព្រហ្មទណ្ឌ អយ្យការអមសាលាដំបូងក្រុងភ្នំពេញ មានសមត្ថកិច្ចបើកការស៊ើបអង្កេត ទោះមានបណ្តឹង ឬគ្មានបណ្តឹង។

ជាងនេះទៅទៀត ផ្អែកតាមច្បាប់ប្រឆាំងអំពើពុករលួយ ACU ដែលជាស្ថាប័នអនុវត្តច្បាប់នេះមានយុត្តាធិការ អំណាច និងសមត្ថកិច្ចចាត់វិធានការច្បាប់ និងបើកការស៊ើបអង្កេត សូម្បីតែបណ្តឹងអនាមិក។លោកថា បើសិនជាយម្រូវឱ្យមនបណ្តឹងជាលាយលក្ខណ៍អក្សរ “ខ្ញុំនឹងពិចារណា ប៉ុន្តែខ្ញុំជឿថាស្ថាប័នតុលា​ការ និងអង្គភាពប្រឆាំងអំពើពុករលួយ នឹងចាត់វិធានការដោយអនុលោមតាមច្បាប់”៕ អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម