ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី៖ ការប៉ុនប៉ង ចង់បំបែកបំបាក់ សាមគ្គីឯក ភាពផ្ទៃក្នុង របស់CPP ទៅមិនរួចនោះទេ!
ការប៉ុនប៉ង ចង់បំបែកបំបាក់ សាមគ្គីឯកភាពផ្ទៃក្នុង របស់CPP ទៅមិនរួចនោះទេ។ នេះជាការគូសបញ្ជាក់ របស់ឯកឧត្ដម ហ៊ុន ម៉ានី មន្ត្រីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា ក្នុងពិធីប្រគល់អំណោយ ជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែកញ្ញាម្សិលមិញ។
ឯកឧត្ដម ហ៊ុន ម៉ានី បានថ្លែងថា ការបញ្ជាក់របស់ឯកឧត្ដមខាងលើនេះ មិនមែនជាលើកទី១នោះទេ ហើយសកម្មភាពប៉ុនប៉ង ចង់បំបែកបំបាក់ សាមគ្គីឯកភាពផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជា ពីសំណាក់ក្រុមអតីតគណបក្សប្រឆាំង តែងតែធ្វើកន្លង ធ្វើជាប្រចាំ និងពួកគេបានធ្វើរួចស្រេចទៅហើយ តែមិនអាចទៅរួចនោះទេ។

គួរជម្រាបថា កាលពីពេលថ្មីៗនេះ លោក សម រង្ស៊ី ជាទណ្ឌិត កំពុងរត់គេចខ្លួននៅក្រៅប្រទេស បានបង្ហោះរូបភាពចាស់ ដែលខ្លួនបានថតជាសម្ដេចក្រឡាហោម ស ខេង និងបានភ្ជាប់ខ្លឹមសារញុះញង់ថែមទៀត។ លោក ស សុខា កូនប្រុស របស់សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់កាលពីថ្ងៃទី៣០ ខែសីហាថា វត្តមានសម្តេចក្រឡាហោម ស ខេង ទៅប្រទេសបារាំង រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២២ សីហា ដល់ថ្ងៃទី៥ កញ្ញា គឺជាការអញ្ជើញទៅពិនិត្យសុខភាពសុទ្ធសាធ ពុំមានការជួប ជាមួយអ្នកនយោបាយណាម្នាក់ ដូចការលើកឡើងរបស់អ្នកវិភាគ ក៏ដូចជាអ្នកនយោបាយមួយចំនួនតូច នៃអតីតគណបក្សសង្គ្រោះជាតិ នោះឡើយ។
ជាមួយគ្នានេះលោក ស សុខា នៅថ្ងៃទី៣១ ខែសីហា បានលើកឡើងដែរថា ជាបន្តបន្ទាប់ក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន ដែលធ្វើនយោបាយតែដើម្បីដូរបាយនោះ បាននិងកំពុងផ្តិតយក ឬភ្ជាប់ជាមួយសម្តេចក្រឡាហោម ស ខេង ដើម្បីស្តារស្ថានភាព និងប្រជាប្រិយភាពរបស់ខ្លួន ឃោសនាកុហកបោកប្រាស់បំភាន់ ក្នុងន័យបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ដែលកំពុងមាននយោបាយល្អទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ។

លោក ស សុខា បានបញ្ជាក់ថា «គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ ដែលមានជំហរ និងរក្សាបាននូវសាមគ្គីភាពផ្ទៃក្នុងល្អ រឹងមាំមិនអាចអ្នកណា ឬក្រុមណាមួយបំបែកបាន និងជាក្តីសង្ឃឹមតែមួយ គត់ របស់ប្រជាជនកម្ពុជា តរៀងទៅ»។
ឯកឧត្ដម ហ៊ុន ម៉ានី បានថ្លែងបញ្ជាក់បន្ថែម នៅថ្ងៃទី១ ខែកញ្ញាថា «ហើយចុងក្រោយម្សិលមិញ ឯកឧត្ដម ស សុខា ក៏ចេញក្នុងនាម ក្រុមគ្រួសារ ក៏ដូចជាក្នុងនាមជាកូនផង ដើម្បីធ្វើយ៉ាងណា មានការពន្យល់ឲ្យច្បាស់លាស់ ហើយអំពាវនាវ ចំពោះអ្វីដែលជាការ ធ្វើនយោបាយប្រជាភិថុតិនេះ គួរតែឈប់ទៅ សង្គមអភិវឌ្ឍន៍រីកចំរើន មិនមែនផ្អាកទៅលើអ្វី ជាល្បិចកំប៉ិចកំប៉ុក ឬក៏ធ្វើជាលក្ខណៈបែបបំផ្លាញ នៃស្ថេរភាពសង្គមជាតិនោះទេ»។
ជាមួយគ្នានេះឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងថា អ្វីដែលគួរតែចោទសួរនោះ គឺហេតុអ្វីបានជាស្ថាប័នបរទេសមួយចំនួន ឬក៏ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ផ្ដល់បរិយាកាសឲ្យជនមួយចំនួន អាចធ្វើសកម្មភាពគ្រប់ទិដ្ឋភាពទាំងអស់ ដោយមិនគោរពទាល់តែសោះ ដោយហាក់បីដូចជា ផ្ដល់បរិយាកាសឲ្យពួកគេ ទទួលនូវអភ័យឯកសិទ្ធិ ដើម្បីធ្វើសកម្មភាព ដោយមិនគោរពទៅតាមអ្វីដែលជាច្បាប់ មានជាធរមាននៅក្នុងប្រទេសកម្ពុជា។ ឯកឧត្ដម ហ៊ុន ម៉ានី បានចោទសួរថា «តើជាហេតុផលអ្វី ហើយតើជាចេតនា ដែរឬទេ»?
ចំពោះសកម្មភាពចុងក្រោយ របស់ក្រុមអតីតគណបក្សប្រឆាំង ជាពិសេសទណ្ឌិត សម រង្ស៊ី តែម្ដង ត្រូវបានអ្នកវិភាគ និងអ្នកនយោបាយ បានមើលឃើញថា ជាបុគ្គលបោកប្រាស់ និងគ្មានសីលធម៌ ដែលមិនសមជាអ្នកនយោបាយ ទាល់តែសោះ។ អ្នកវិភាគ និងអ្នកនយោបាយ បានលើកឡើងថា អតីតមេបក្សប្រឆាំង ជាអ្នកនយោបាយគ្មានសីលធម៌ គ្មានគុណធម៌ និងគ្មានសច្ចៈធម៌ ហើយស្នើឲ្យឈប់ធ្វើនយោបាយ តែម្ដងទៅ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២២ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង