នយោបាយ
មន្ត្រីជាន់ខ្ពស់ គ.ជ.ប ៖ អត្តសញ្ញាណប័ណ្ណប្រភេទចាស់ ក៏អាចចុះឈ្មោះបោះឆ្នោតបានដែរ ឲ្យតែមានសុពលភាព
មន្ត្រីជាន់ខ្ពស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ដើម្បីអាចចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរដែលមានអាយុ ១៨ឆ្នាំឡើងទៅ ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការចុះឈ្មោះបោះឆ្នោត។ ការបញ្ជាក់នេះ គ្រាដែលការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមសាលាឃុំ-សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ-សង្កាត់ទូទាំងប្រទេស។
លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគ.ជ.ប បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះថា ប្រជាពលរដ្ឋខ្មែរ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ពោលគឺកើតមុន ឬកើតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤ ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមានសុពលភាព ទើបអាចចុះឈ្មោះបោះឆ្នោតបាន។ លោកមានប្រសាសន៍បញ្ជាក់ថា «ជាទូទៅ! គឺយើងប្រើអត្តសញ្ញាណប័ណ្ណ ដែលមានសុពលភាព ហើយម៉ោងនេះ គ.ជ.ប ដូចជាបង្ហាញអំពីអត្តសញ្ញាណប័ណ្ណប្រភេទ១ ប្រភេទ២ ប្រភេទ៣ ក៏ប៉ុន្តែដើម្បីដោះស្រាយចម្ងល់ និងកុំឲ្យមានបញ្ហា គឺយើងប្រើពាក្យថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានសុពលភាព»។

អ្នកនាំពាក្យគ.ជ.ប បានគូសបញ្ជាក់ថា ទោះបីជាអត្តសញ្ញាណប័ណ្ណប្រភេទចាស់ក៏ដោយ ឲ្យតែនៅមានសុពលភាព នៅតែអាចប្រើប្រាស់ សម្រាប់ការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២១បានដែរ។ លោក សោម សូរីដា បានឲ្យដឹងទៀតថា នៅឆ្នាំ២០២១នេះ គឺជាឆ្នាំដែលត្រូវរៀបចំបញ្ជីឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២។ រីឯឆ្នាំ២០២៣ គឺគ.ជ.ប ត្រូវការបញ្ជីឈ្មោះបោះឆ្នោត ដែលត្រូវរៀបចំនៅឆ្នាំ២០២២ គឺជាបញ្ជីឈ្មោះបោះឆ្នោតមួយ ដែលអ្នកបោះឆ្នោតមានអាយុ ១៨ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ហើយត្រូវទៅចុះឈ្មោះបោះឆ្នោត នៅចុងឆ្នាំ២០២២ខាងមុខ។
អគ្គលេខាធិការរង គ.ជ.បរូបនេះ បានបញ្ជាក់បន្ថែមថា ប្រសិនបើប្រជាពលរដ្ឋរូបណា មិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនាឆ្នាំ២០២១នេះទេ គឺមិនអាចបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នោះឡើយ។ ចំណែកប្រជាពលរដ្ឋដែលត្រូវប្ដូរឃុំ-សង្កាត់ ចុះឈ្មោះបោះឆ្នោតនោះ ត្រូវមានឯកសារដូចជា៖ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត, មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានសុពលភាព, និងលិខិតបញ្ជាក់អំពីការប្ដូរលំនៅឋានជាដើម។
បើតាមលោក សោម សូរីដា គ.ជ.ប បានធ្វើការងារយ៉ាងជិតស្និត ជាមួយក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្នុងការធ្វើយ៉ាងណាជួយសម្រួល ដោះស្រាយបញ្ហានៃការធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋខ្មែរ ដែលគ្រប់អាយុ១៨ឆ្នាំ ក៏ដូចជាប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណ ហួសសុពលភាពផងដែរ។
តាមការប៉ាន់ស្មានរបស់គ.ជ.ប នៅឆ្នាំ២០២១នេះ គឺគ្រោងចុះឈ្មោះអ្នកបោះឆ្នោតថ្មីចំនួន ១,៦៣៥,៩៩០នាក់។ រីឯអ្នកដែលត្រូវលុបឈ្មោះចេញ ដោយសារបញ្ហាផ្សេងៗ គឺមានចំនួន ៨៣, ០៤៣នាក់៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត