Connect with us

នយោបាយ

ក្រុមអតីតបក្សប្រឆាំង សោកស្ដាយចំពោះការរិះគន់ របស់លោក សម រង្ស៊ី ទៅលើគណបក្សបង្កើតថ្មី

បានផុស

នៅ

ជាថ្មីម្ដងទៀតលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេស បានបន្តរិះគន់​គណ​បក្សបង្កើតថ្មី ជាពិសេសគណបក្ស ដែលបង្កើតឡើងដោយអតីតមន្ត្រី នៃអតីតគណបក្សសង្រ្គោះជាតិ។ ក្នុង​ជំនួបមួយនៅទីក្រុង Montreal ខេត្ដកេបិច ប្រទេសកាណាដា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោក សម រង្ស៊ី បានថ្លែងថា គណបក្សបង្កើតថ្មី ជាគណបក្សគ្មានឆន្ទៈស្នេហាជាតិ និងក៏គ្មានអ្នកណាជឿ ឬក៏គាំទ្រនោះដែរ។

ជាការឆ្លើយតប អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលបានបង្កើតគណបក្សថ្មីៗ បានបង្ហាញកា​រ​សោកស្ដាយ និងថា ជានយោបាយដដែលៗ របស់អ្នកអតីតមេបក្សប្រឆាំងរូបនេះទៅហើយ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញានេះថា ការរិះគន់របស់លោក សម រង្ស៊ី អតីតមេបក្សប្រឆាំង​ ទៅលើគណបក្សបង្កើតថ្មី មិនមែនជា​រឿង​ថ្មីនោះ ពោលគឺនយោបាយដដែលៗ ២០ ទៅ៣០ឆ្នាំហើយ របស់អ្នកនយោបាយជើងរូបនេះ។ លោកថា លោក សម រង្ស៊ី ក្រៅពីរូបខ្លួន និងបក្សពួកខ្លួន សុទ្ធតែមិនមែនជាអ្នកស្នេហាជាតិ ដែលការនិយាយបែបនេះ ធ្វើឲ្យប៉ះពាល់​ដល់អ្នកនយោ បាយ និងប្រជាពលរដ្ឋដទៃទៀត ដែលស្រលាញ់ជាតិ និងគិតគូបញ្ហាជាតិដូចគ្នាដែរនោះ។

លោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍បន្តថា «គេមានយុទ្ធសាស្រ្ដផ្សេង ឬក៏គេមានទស្សនៈនយោបាយ ខុសពីខ្លួនមិន​មែន មានន័យថា គេមិនស្រលាញ់ជាតិ មិនស្នេហាជាតិនោះទេ ហើយខ្ញុំមើលឃើញ អាហ្នឹងជាភាពចាស់ទុំ​នយោ​បាយ នៅក្នុងប្រទេសយើង នៅប្រទេសគេអត់ធ្វើដូចយើងអញ្ចឹងទេ គេបើកចំហទូលំទូលាយណាស់ គេគិតថា វាជា​សេរីភាព វាជាការយល់ឃើញរបស់បុគ្គល»។

ចំណែកឯលោក គង់ ម៉ូនីកា ​ប្រធានគណបក្សឆន្ទៈខ្មែរ បានមានប្រសាសន៍ថា លោកមានការសោកស្ដាយ ដែល​លោក សម​ រង្ស៊ី បានលើកឡើងដដែលជាដដែល ពាក់ព័ន្ធនឹងការបង្កើតគណបក្សថ្មីៗ នៅកម្ពុជា។ លោកថា ការ​លើក​ឡើង របស់អតីតមេបក្សប្រឆាំងរូបនេះ គឺដូចជាចាត់ទុកប្រជាធិបតេយ្យ​ និងប្រទេសកម្ពុជា ជាកម្មសិទ្ធិផ្ដាច់​មុខ​របស់ខ្លួន និងក្រុមរបស់ខ្លួន។

លោក គង់ ម៉ូនីកា មានប្រសាសន៍បន្តថា «ខ្ញុំមានការសោកស្ដាយ ក្នុងនាមជាអ្នកនយោបាយស្រករក្រោយ អ្នក​ន​​យោ​​បាយ​បន្តវេន យើងពុំចង់ឃើញគំរូបែបនេះ របស់អ្នកដឹកនាំចាស់ៗ អ្នកនយោបាយជើងចាស់កន្លងមកនេះទេ គឺថា សូមឲ្យអ្នកនយោបាយជើងចាស់ ធ្វើការលើកទឹកចិត្ត ដល់អ្នកនយោបាយបន្តវេន ដើម្បីតស៊ូមតិ ដើម្បីធ្វើយ៉ា​ង​ណា ជួយលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។

រីឯលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចវិញ បានលើកឡើងថា ការបង្កើតគណបក្សនយោបាយថ្មីៗនេះ គឺជាសិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋទូទៅ អ្នកណាចង់បង្កើតគណ​បក្ស​នយោ បាយ គឺមានសិទ្ធិបង្កើតដោយពេញលេញ ស្របទៅតាមគោលការណ៍ច្បាប់កំណត់ ស្ដីពី គណបក្ស​នយោ​បាយ។

លោក សុខ ឥសាន មានប្រសាសន៍ថា «ហើយអ្នកដែលមតិថាអញ្ចេះ ថាអញ្ចុះ អាហ្នឹងជាការរំលោភសិទ្ធិអ្នកដ​ទៃ​ហើយ …ហើយក៏មិនអាចរារាំងសិទ្ធិរបស់គេបានដែរ គេអ្នកបង្កើត គេត្រូវតែបង្កើតហើយ ដោយសារគេមានឆន្ទៈ​ចង់ប្រកួតប្រជែងក្នុងនយោបាយ លើទីលានប្រជាធិបតេយ្យនៅកម្ពុជា អត់មានអ្នកណា មានសិទ្ធិរារាំង ឬទប់​ស្កាត់អីទេ»។

សូមជម្រាបថា គិតមកដល់ពេលនេះ មានគណបក្សនយោបាយចំនួន ៦ហើយ ដែលបង្កើតឡើងដោយ​អតីតមន្ត្រី​ជាន់​ខ្ពស់ នៃអតីតគណបក្សសង្រ្គោះជាតិ។ គណបក្សទាំង៦នោះ រួមមាន៖ គណបក្សឆន្ទៈខ្មែរ មានលោក គង់ ម៉ូនីកា ជាប្រធាន, គណបក្សខ្មែរអភិរក្ស មានលោក រៀល ខេមរិន្ទ ជាប្រធាន, គណបក្សខ្មែរស្រលាញ់ជាតិ មាន​លោក ជីវ កត្តា ជាប្រធាន, គណបក្សកែទម្រង់កម្ពុជា មានលោក ប៉ុល ហំម ជាប្រធានបណ្ដោះអាសន្ន, គណបក្សកម្ពុជានិយម មានលោក ​យ៉ែម បុញ្ញឫទ្ធិ ជា​ស្ថាបនិក, និងគណបក្សបេះដូងជាតិ មានលោក សៀម ភ្លុក​ ជាស្ថាបនិក៕ ​

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៧ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៨ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៩ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម