នយោបាយ
តើមានមូលហេតុអ្វី រារាំងដល់ការយាងត្រឡប់ របស់សម្ដេចក្រុមព្រះ មកកាន់ប្រទេសកម្ពុជាវិញ?
ស្ថានភាពព្រះសុខភាព របស់សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច មកដល់ពេលនេះ មានភាពកាន់តែល្អប្រសើរឡើងច្រើនហើយ។ ក៏ប៉ុន្តែសម្ដេចក្រុមព្រះ នៅមិនទាន់អាចយាងវិលត្រឡប់ពីប្រទេសបារាំង មកកាន់ប្រទេសកម្ពុជាវិញនៅឡើយទេ ខណៈដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នៅសល់មិនដល់ ១ឆ្នាំទៀតនោះទេ។ តើមានមូលហេតុអ្វី បានជាសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ មិនទាន់អាចវិលត្រឡប់មកកាន់ប្រទេសកម្ពុជា ក្នុងពេលនេះបាន? ខាងក្រោមនេះជាកិច្ចសម្ភាសន៍រវាងលោក ឃួន សុភ័ក្រ អ្នកសារព័ត៌មានកម្ពុជាថ្មី ជាមួយលោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច៖

កម្ពុជាថ្មី៖ លោក ញឿន រ៉ាដែន តើមកដល់ពេលនេះ ស្ថានភាពព្រះសុខភាពរបស់សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ មានភាពល្អប្រសើរឡើងវិញ បែបណាហើយបាទ?
លោក ញឿន រ៉ាដែន៖ ទាក់ទងទៅនឹងបញ្ហាសុខភាព របស់ព្រះអង្គ គឺលោកមានសុខភាពល្អប្រសើរហើយ គឺយើងគាល់លោក តាមរយៈវីដេអូខុនហ្វើរ៉េន កាលព្រលប់ពីថ្ងៃទី២៤ហ្នឹង យើងបានទូលថ្វាយ ហើយនិងបានឃើញព្រះភ័ក្ត្រលោកដោយផ្ទាល់ តាមរយៈវីដេអូខុនហ្វើរ៉េន តាមរយៈព្រះអង្គម្ចាស់ នរោត្តម ចក្ត្រាវុធ ដែលជាបុត្ររបស់លោក ហើយជាអនុប្រធានគណបក្ស លោកនៅទីនោះដែរ ជាមួយព្រះមាតាលោកបាទ។
កម្ពុជាថ្មី៖ តើបច្ចុប្បន្ននេះ សម្ដេចក្រុមព្រះ កំពុងគង់នៅទីណាដែរ ហើយមានមើលថែដិតដល់ដែរឬទេ?
លោក ញឿន រ៉ាដែន៖ សព្វថ្ងៃនេះ សម្ដេចក្រុមព្រះ លោកគង់នៅប្រទេសបារាំង ហើយមានបុត្រាលោក ព្រះអង្គម្ចាស់ នរោត្ត ចក្ត្រាវុធ លោកមើលផ្ទាល់ ហើយនិងព្រះអង្គម្ចាស់ក្សត្រីយ៍ ម៉ារី ដែលកំពុងមើលថែយ៉ាងយកចិត្តទុកដាក់ នៅព្រះតំណាក់លោកផ្ទាល់តែម្ដង។
កម្ពុជាថ្មី៖ ថ្មីៗនេះ មានព័ត៌មានផ្សាយថា សម្តេចក្រុមព្រះ ត្រូវបានយាងឲ្យទៅគង់ក្នុងមណ្ឌលចាស់ជរាមួយកន្លែង ដោយគ្មានអ្នកមើលថែ នៅប្រទេសបារាំង។ តើជាព័ត៌មានពិតដែរឬទេ លោក រ៉ាដែន?
លោក ញឿន រ៉ាដែន៖ ពាក់ព័ន្ធនឹងបញ្ហាការផ្សព្វផ្សាយ ដោយគ្មានប្រភពច្បាស់លាស់ហ្នឹង គឺគណបក្សហ្វ៊ុនស៊ិនប៉ិច បានមានប្រតិកម្ម ជាពិសេសគឺក្រុមគ្រួសារលោកតែម្ដង ហើយទាក់ទងនឹងអ្នកបង្ហោះហ្នឹង គឺយើងបានធ្វើការណែនាំហើយ រកប្រភពឃើញហើយ ហើយមែនទែនទៅគឺព្រះអង្គ លោកគង់នៅតំណាក់ មានការថែទាំពីក្រុមគ្រួសារលោកច្បាស់លាស់ហើយ លោកជាព្រះញាត្តិវង្សសានុវង្សផង គឺអត់អាចបណ្ដោយទៅដាក់ នៅមណ្ឌលចាស់ជរា ដូចអ្វីដែលគេបានលើកឡើងនោះទេបាទ។
កម្ពុជាថ្មី៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ នឹងជិតឈានចូលមកដល់ហើយ។ តើសម្ដេចក្រុមព្រះ នឹងយាងត្រឡប់មកកាន់មាតុប្រទេសនៅពេលណាដែរ?
លោក ញឿន រ៉ាដែន៖ ទៅតាមគម្រោងអ្វីដែលសម្ដេចក្រុមព្រះ ជាពិសេសថ្នាក់ដឹកនាំ បានសម្រេចក្នុងវីដេអូខុនហ្វើរ៉េន ជាពិសេសមានបុត្រាលោកផ្ទាល់ ហើយនិងព្រះម្ចាស់ក្សត្រីយ៍ គឺព្រះមានគម្រោងនិវត្តន៍ ឲ្យបានឆាប់ចូលរួម នៅក្នុងការបោះឆ្នោត ដែលប្រព្រឹត្តទៅនៅឆ្នាំ២០២២ ខាងមុខនេះ ជាពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះ។ សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ នឹងយាងនិវត្តន៍ឲ្យបាន មុនពេលការបោះឆ្នោត ហើយជាពិសេសដើម្បីរៀបចំកម្លាំងគាំទ្រ ជាពិសេសការដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច ឲ្យមានភាពល្អប្រសើរឡើងវិញ។
កម្ពុជាថ្មី៖ តើមានមូលហេតុអ្វី ដែលរារាំងដល់ការយាងត្រឡប់ របស់សម្ដេចក្រុមព្រះ មកកាន់ប្រទេសកម្ពុជាវិញនោះ?
លោក ញឿន រ៉ាដែន៖ កន្លងដោយសារតែបញ្ហាស្ថានភាពកូវីដ មិនអំណោយផល ត្រូវការធ្វើចត្តាឡីស័ក ជាពិសេសយើងដឹងហើយថា លោកជាប់ជំងឺពីមុនមកហ្នឹងបានល្អប្រសើរ ប៉ុន្តែក្រុមគ្រូពេទ្យ គាត់ណែនាំជាពិសេសសុវត្ថិភាព ក្នុងការធ្វើដំណើរតែម្ដង គឺតាមរយៈទីន័ងយន្តហោះអីហ្នឹង យើងត្រូវពិនិត្យពិចៃ កុំឲ្យមានការឆ្លង កាលណាតែឆ្លងទៅលោកមានព្រះជន្មច្រើនដែរ ហើយដល់ពេលអញ្ចឹងវាពិបាក។ យើងដឹងហើថា ស្ថានភាពកូវីដមួយរយៈនេះ គឺមានសភាពធ្ងន់ធ្ងរដែរ ដែលពិបាកក្នុងការស្វែងរកនូវមធ្យោបាយ ប៉ុន្តែប្រសិនបើស្ថានភាពកូវីដ វាល្អប្រសើរទៅ យើងនឹងរៀបចំព្រះទីន័ង ជាពិសេសការយាងរបស់លោកតាមយន្ដហោះនោះ គឺល្អ ព្រះអង្គនឹងយាងមកឆាប់ៗ នេះ។ នេះជាបញ្ហាចម្បង ដែលយើងត្រូវគិតគូថ្វាយលោកដែរបាទ៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?