នយោបាយ
លោក កឹម សុខា ៖ ក្នុងរដូវកាន់បិណ្ឌឆ្នាំនេះ ជំងឺកូវីដ-១៩នៅតែរីករាលដាលគួរឲ្យព្រួយបារម្ភ
អតីតមេដឹកនាំ នៃអតីតគណបក្សប្រឆាំង លោក កឹម សុខា ដែលកំពុងកំពុងរងការចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេសនោះ បានអះអាងថា ក្នុងរដូវកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំនេះ ជំងឺកូវីដ-១៩នៅតែបន្តរីករាលដាលគួរឲ្យព្រួយបារម្ភ ដែលយើងទាំងអស់គ្នាត្រូវតែអនុវត្តន៍នូវវិធានការសុខាភិបាលទប់ស្កាត់ការឆ្លងជំងឺនេះ ដោយប្រុងប្រយ័ត្ន។

ការលើកឡើងរបស់លោក កឹម សុខា បានធ្វើឡើងខណៈលោក និងភរិយា ព្រមទាំងសហការី បានយកចង្ហាន់ ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃ ដែលគង់នៅវត្តមួយចំនួន ក្នុងខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តព្រះវិហារ ក្នុងថ្ងៃកាន់បិណ្ឌទី៧ នាថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ។
លោក កឹម សុខា បានបញ្ជាក់យ៉ាងដូច្នេះថា “ក្នុងរដូវកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំនេះ ជំងឺកូវីដ-១៩នៅតែរីករាលដាលគួរឲ្យព្រួយបារម្ភដែលយើងទាំងអស់គ្នាត្រូវតែ អនុវត្តន៍នូវវិធានការសុខាភិបាលទប់ស្កាត់ការឆ្លងជំងឺនេះ ដោយប្រុងប្រយត្ន័។ ដូច្នេះហើយទើបយើងខ្ញុំមិនអាចចូលទៅក្រាបថ្វាយព្រះបង្គំព្រះពុទ្ធបដិមាករ និងព្រះសង្ឃក្នុងវត្តអារាមផ្ទាល់ ដើម្បីប្រារព្ធពិធីបុណ្យកាន់បិណ្ឌនោះទេ ក៏ប៉ុន្តែយើងខ្ញុំបានយកចង្ហាន់ ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃនៅត្រឹមតែខ្លោងទ្វារវត្ត ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ដែលបានចាកឋានទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើងដែលមានជាយូរលង់ណាស់មកហើយ”។

បើតាមលោក កឹម សុខា បុណ្យក៏មិនភ្លេច ទានក៏មិនភ្លេច កូវីដ-១៩ ក៏មិនភ្លេច ជាតិក៏រឹតតែមិនភ្លេច ទោះបីមិនមានសិទ្ធិសេរីភាពពេញលេញក្តី។ សូមបងប្អូនជនរួមជាតិ កុំភ្លេចចូលរួមអនុវត្តន៍វិធានការសុខាភិបាល ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ទាំងអស់គ្នា។

សូមបញ្ជាក់ថា លោកកឹម សុខា ត្រូវបានចាប់ខ្លួន នៅយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬក្បត់ជាតិ ក្រោយពីបែកធ្លាយវីដេអូមួយ ហើយរហូតមកដល់ពេលនេះ គឺមានរយៈពេល៤ឆ្នាំ តែសំណុំរឿងនេះនៅតែមិនទាន់បញ្ចប់នៅឡើយ។
ក្រោយជាប់ពន្ធនាគារបានប្រមាណ១ឆ្នាំ គឺនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ លោក កឹម សុខា ត្រូវបានអនុញ្ញាតឲ្យចេញពីពន្ធនាគារត្រពាំងផ្លុង ត្រឡប់ទៅរស់នៅជួបជុំគ្រួសារនៅរាជធានីភ្នំពេញវិញ ដោយឲ្យស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការ ហើយរហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ តុលាការបានផ្តល់សិទ្ធិឲ្យលោក កឹម សុខា អាចធ្វើដំណើរទៅកាន់គ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា តែហាមឃាត់ចេញទៅក្រៅប្រទេស និងធ្វើសកម្មភាពនយោបាយ។

មកដល់ខែមករា ឆ្នាំ២០២០ តុលាការភ្នំពេញ បានចាប់ផ្តើមបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់លោក កឹម សុខា ប៉ុន្តែសវនាការនេះត្រូវបានផ្អាកទៅវិញ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?