នយោបាយ
លោក ជិន ម៉ាលីន ជំរុញឲ្យក្រុមប្រឆាំងនៅក្រៅប្រទេស ចូលមកអនុវត្តទោស ដើម្បីបញ្ចប់អំពើនិទណ្ឌភាព
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានជំរុញឲ្យ ក្រុមអតីតគណបក្សប្រឆាំងនៅក្រៅប្រទេស ចូលមកប្រទេសកម្ពុជាវិញ ដើម្បីអនុវត្តទោស តាមការសម្រេចរបស់តុលាការនាពេលកន្លងមក ដើម្បីបញ្ចប់អំពើនិទណ្ឌភាពនៅកម្ពុជា។ ការជំរុញនេះ គ្រាដែលក្រុមអតីតគណបក្សប្រឆាំង ដែលកំពុងនៅក្រៅប្រទេស កាលពីពេលថ្មីៗនេះ បានប្រកាសអំពីលទ្ធផល នៃការយុទ្ធនាការបញ្ចប់អំពើនិទណ្ឌភាពនៅកម្ពុជា។ តែអ្វីជាការកត់សម្គាល់នោះ គឺពួកគេដែលធ្វើយុទ្ធនាការនេះ ក៏កំពុងជាប់បណ្ដឹង និងត្រូវតុលាការកាត់ទោសជាបន្តបន្ទាប់។ ដូច្នេះពួកគេ ក៏មានទោសដែរ ហើយមិនព្រមទទួលទោស បែរជារត់គេចទៅក្រៅប្រទេស ដែលនេះជាអំពើនិទណ្ឌភាពមួយផងដែរ។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៩ ខែកញ្ញានេះថា ពាក្យថានិទណ្ឌភាពមាន អ្នកប្រព្រឹត្ដបទល្មើស មិនត្រូវបានផ្ដន្ទាទោស។ សម្រាប់នៅក្នុងប្រទេសកម្ពុជា អ្នកដែលប្រព្រឹត្តល្មើសច្បាប់ ត្រូវបានផ្ដន្ទាទោសជាបន្តបន្ទាប់ នាពេលកន្លង តែក្រុមអតីតបក្សប្រឆាំងនៅក្រៅប្រទេស និងបុគ្គលមួយចំនួនទៀត ដែលមាននិន្នាការនយោបាយ មិនទទួលយកការសម្រេចចិត្ត របស់សមត្ថកិច្ច និងតុលាការរបស់កម្ពុជាឡើយ។
លោក ជិន ម៉ាលីន មានប្រសាសន៍បន្តថា ចំពោះយុទ្ធនាការរបស់ក្រុមអតីតប្រឆាំង ពាក់ព័ន្ធនឹងការបញ្ចប់អំពើនិទណ្ឌភាពនៅកម្ពុជានោះ គ្រាន់តែជាយុទ្ធនាការមានចរិតជានយោបាយ ក្នុងការបន្តុះបង្អាប់ រិះគន់ និងបំផ្លាញមុខមាត់រាជរដ្ឋាភិបាល នៅលើឆាកអន្តរជាតិប៉ុណ្ណោះ ហើយមិនមានមូលដ្ឋានបញ្ជាក់ថា មានអំពើនិទណ្ឌភាព ដែលផ្អែកលើផ្លូវច្បាប់នោះទេ។
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានបញ្ជាក់បន្ថែមថា «ហើយមែនទែនទៅ! បើថា ចង់បញ្ចប់និទណ្ឌភាពមែនទែន គឺថា ទាល់តែក្រុមដែលប្រព្រឹត្តល្មើសច្បាប់ ដែលត្រូវតុលាការផ្ដន្ទាទោស ហើយរត់ទៅក្រៅប្រទេសទាំងអស់ហ្នឹង ចូលមកទទួលទោស និងអនុវត្តទោសតាមផ្លូវច្បាប់វិញ អាហ្នឹងទើបអាចបញ្ចប់និទណ្ឌភាពបាន»។
លោករដ្ឋលេខាធិការ ជិន ម៉ាលីន បានបញ្ជាក់ទៀតថា ក្រុមអតីតគណបក្សប្រឆាំង ដែលរត់ទៅក្រៅប្រទេស ត្រូវបានតុលាការរកឃើញបទល្មើស ហើយបានផ្ដន្ទាទោសពួកគេជាបន្តបន្ទាប់ តែពួកគេមិនបាននៅអនុវត្តទោសនោះឡើយ។ ការណ៍នេះ បានបង្កើតឲ្យមានអំពើនិទណ្ឌភាព ហើយបើចង់ឲ្យបញ្ចប់នូវអំពើនេះ ត្រូវតែក្រុមអតីតបក្សប្រឆាំងនៅក្រៅប្រទេស ស្ម័គ្រចិត្តចូលមកប្រទេសកម្ពុជាវិញ ហើយព្រមអនុវត្តទោស តាមការសម្រេចរបស់តុលាការ ទើបអាចបញ្ចប់និទណ្ឌភាពបាន៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?