នយោបាយ
លោក ម៉ម សូណង់ដូ ៖ លោក សម រង្ស៊ី ជាពិរុទ្ធជន និងជាអ្នកនយោបាយអនាថា
លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១នេះ បានចេញលិខិតគាំទ្រសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលឲ្យសិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្ដីព្រាងច្បាប់ ដើម្បីកំណត់ឲ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ។
ក្នុងលិខិតនោះលោក ម៉ម សូណង់ដូ បានលើកឡើងថា សម រង្ស៊ី ជានរណា? លោក សម រង្ស៊ី ជាពិរុទ្ធជន និងជាអ្នកនយោបាយអនាថា ដែលព្យាយាមគ្រប់ពេលវេលា ដើម្បីបំពុលបរិយាកាសសង្គមខ្មែរ ដោយប្រើពាក្យញុះញង់បំផ្លើសការពិតឥតគណនា រហូតដល់មានការប្រមាថជាច្រើនលើក ច្រើនសារដល់ព្រះកិត្តិនាម ព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ថែមទៀតផង។
លិខិតរបស់ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យដដែល បានលើកឡើងដែរថា ទាក់ទងទៅនឹងព្រឹត្តិការណ៍ថ្មីនេះ លោក សម រង្ស៊ី បានព្យាយាមម្ដងទៀត ដោយបានធ្វើការចោទប្រកាន់ អំពីរឿងមិនពិត ចោទប្រកាន់ថា “សម្ដេចតេជោ ហ៊ុន សែន មានសញ្ជាតិ២” ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស របស់ប្រមុខរាជរដ្ឋាភិបាល យ៉ាងធ្ងន់ធ្ងរបំផុត។
ជាមួយគ្នានេះ លោក ម៉ម សូណង់ដូ ក៏បានប្រកាសគាំទ្រអនុសាសន៍ដ៏ខ្ពង់ខ្ពស់ និងវិធានការតាមផ្លូវច្បាប់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕



-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?