នយោបាយ
មន្ត្រីជាន់ខ្ពស់ គ.ជ.ប ៖ ពលរដ្ឋត្រូវមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ទើបអាចបោះឆ្នោតបាន
នៅថ្ងៃទី១២ ខែតុលានេះ ជាថ្ងៃដំបូងនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១។ មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានឲ្យដឹងថា ការិយាល័យពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតចំនួន ១,៦៤៦ការិយាល័យ បានបើកដំណើរការតាមការគ្រោងទុក។ តែយ៉ាងណាក៏ដោយ ប្រធាន គ.ជ.ប មិនបានអញ្ជើញទៅពិនិត្យទីតាំងការិយាល័យណាមួយនោះទេ នៅថ្ងៃដំបូងនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ នេះ។
លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគ.ជ.ប បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែតុលានេះថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១នេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ដោយសារតែ គ.ជ.ប ត្រូវការរៀបចំបញ្ជីបោះឆ្នោតមួយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ ២០២២។ លោកថា ច្បាប់បានកំណត់ថា ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ដូច្នេះការមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គឺជាប្រការដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋខ្មែរ មានសិទ្ធិបោះឆ្នោត ត្រូវតែបំពេញសិទ្ធិរបស់ខ្លួន នៅក្នុងការចុះឈ្មោះបោះឆ្នោត។

លោក សោម សូរីដា បានបញ្ជាក់ថា «មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទើបអាចបោះឆ្នោតបាន ដោយផ្អែកទៅលើឯកសារពីរសំខាន់ ទី១. គឺអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហើយក្នុងករណីដែលប្រជាពលរដ្ឋ អត់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់បោះឆ្នោតទេ លោកអាចអនុវត្តនូវការស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត នៅថ្ងៃបោះឆ្នោត»។
លោកអគ្គលេខាធិការរង គ.ជ.ប បានបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋមានមធ្យោបាយចំនួន ៤ ដែលអាចដឹងថា ឈ្មោះរបស់ខ្លួន មាននៅក្នុងបញ្ជីបោះឆ្នោត។ ទី១. គ.ជ.ប ចេញលិខិតអញ្ជើញ ឲ្យពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ។ ទី២. ពលរដ្ឋស្វែងរកឈ្មោះរបស់ខ្លួន នៅក្នុងគេហទំព័ររបស់ គ.ជ.ប។ ទី៣. ដោនឡូតApp របស់ គ.ជប.។ ទី៤. ពលរដ្ឋអាចទៅពិនិត្យបញ្ជីឈ្មោះ នៅការិយាល័យដែលខ្លួនបានចុះឈ្មោះនាពេលកន្លងមក។
មន្ត្រីជាន់ខ្ពស់ គ.ជ.ប ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា។ រីឯប្រជាពលរដ្ឋ ដែលធ្លាប់ចុះឈ្មោះបោះឆ្នោតរួចហើយ សូមអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ ឲ្យគ្រប់គ្នាដែរ។ លោក សោម សូរីដា ក៏ជំរុញដល់គណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងមជ្ឈដ្ឋាន ដែលពាក់ព័ន្ធ សូមជួយជំរុញ និងអំពាវនាវឲ្យប្រជាពលរដ្ឋ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា។
សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ត្រូវធ្វើឡើងចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមសាលាឃុំ-សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ-សង្កាត់ ទូទាំងប្រទេស។ តាមការប៉ាន់ស្មានរបស់គ.ជ.ប នៅឆ្នាំ២០២១នេះ គឺគ្រោងចុះឈ្មោះអ្នកបោះឆ្នោតថ្មីចំនួន ១,៦៣៥,៩៩០នាក់។ រីឯអ្នកដែលត្រូវលុបឈ្មោះចេញ ដោយសារបញ្ហាផ្សេងៗ គឺមានចំនួន ៨៣, ០៤៣នាក់៕
អត្ថបទ៖ ឃួន សុភ័ក្រ




-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត