នយោបាយ
គណបក្សឯកភាពជាតិខ្មែរ ប្រកាសគាំទ្រឲ្យថ្នាក់ដឹកនាំកំពូលៗ មានសញ្ជាតិខ្មែរតែមួយ
គណបក្សឯកភាពជាតិខ្មែរ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ បានប្រកាសគាំទ្រចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឲ្យថ្នាក់ដឹកនាំកំពូលៗ របស់ជាតិ មានសញ្ជាតិខ្មែរតែមួយ។ នេះបើតាមការបញ្ជាក់ពីប្រធានស្តីទី គណបក្សនេះ។
លោកស្រី ឡាក់ សុភាព ប្រធានស្តីទី គណបក្សឯកភាពជាតិខ្មែរ បានថ្លែងប្រាប់កម្ពុជាថ្មីថា យើងចង់បានមេដឹកនាំដែលមានសញ្ជាតិតែមួយ ដែលគិតពីផលប្រយោជន៍ខ្មែរ ការពារផលប្រយោជន៍ខ្មែរ ការពារប្រជាផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ។ លោកស្រីថា អ្វីដែលប្រជាពលរដ្ឋចង់បាន គឺភាពកក់ក្តីពីថ្នាក់ដឹកនាំ និងការរស់នៅជាមួយគ្នា មានសុខ មានទុក្ខជាមួយគ្នា។
បើតាមលោកស្រី ឡាក់ សុភាព ការមានសញ្ជាតិតែមួយ មានផលប្រយោជន៍សម្រាប់ប្រជាជាតិខ្មែរ។ លោកស្រី បានអះអាងថា មេដឹកនាំណាក៏ដោយ ដែលមានសញ្ជាតិពីរ នៅពេលមានបញ្ហាអ្វីមួយ តែងតែរត់ចោលប្រជាពលរដ្ឋ ទុកឲ្យប្រជាពលរដ្ឋខ្មែរ ឬអ្នកគាំទ្ររបស់ខ្លួន មានភាពរងារ រស់នៅដោយឯកា ហើយខ្លួនឯងរត់ទៅសោយសុខនៅឯក្រៅប្រទេស។ លោកស្រីថា ប្រសិនបើច្បាប់នេះ តម្រូវរហូតដល់តំណាងរាស្រ្ត ឲ្យមានសញ្ជាតិតែមួយថែមទៀត ក៏ត្រូវតែធ្វើដែរ ពីព្រោះជាកាតព្វកិច្ចបម្រើប្រជាជាតិខ្មែរ បម្រើផលប្រយោជន៍ខ្មែរ។
លោកស្រី បានអះអាងទៀតថា គណបក្សឯកភាពជាតិខ្មែរ បានដាក់ចិត្ត ដាក់កាយ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ ដោយមិនរត់ចោលស្រុក ដូចអ្នកនយោបាយផ្សេងៗ នោះឡើយ ហើយលោកស្រីក៏មិនចង់ឃើញប្រវត្តិសាស្រ្តខ្មែរបង្ហូរឈាមគ្នាជាបន្តទៀត ដោយសារតែការលាបពណ៌រវាងខ្មែរ និងខ្មែរនោះដែរ។ យើងក៏មិនត្រូវបណ្ដែតបណ្ដោយឲ្យអ្នកដទៃខ្ចីដៃខ្មែរ ដើម្បីសម្លាប់ខ្មែរនោះដែរ យើងត្រូវតែការពារផលប្រយោជន៍ខ្មែរ រស់នៅរួមសុខ រួមទុក្ខជាមួយគ្នា។
លោកស្រី ឡាក់ សុភាព លើកឡើងទៀតថា នៅក្នុងស្ថាប័នកំពូលកំពូលទាំង ៤នេះ យើងត្រូវតែកំណត់ឲ្យមានសញ្ជាតិតែមួយ។ ការធ្វើដូច្នេះ គឺដើម្បីកុំឲ្យមានបញ្ហាប្រឈមចម្រូងចម្រាស លាបពណ៌គ្នា ពីព្រោះយើងធ្លាប់ឃើញហើយ កន្លងមកនេះ អ្នកនយោបាយមួយចំនួន ដែលកំពុងឋិតនៅក្រៅប្រទេស បានស្រែកជេរហែកហួរប្រទេសខ្លួនឯង ដែលចំណុចនេះមិនខុសពីពាក្យចាស់និយាយថា “ហែកទ្រូងឲ្យក្អែកចឹក” នោះទេ។
ចំណែកសេចក្តីថ្លែងការណ៍ របស់គណបក្សឯកភាពជាតិខ្មែរ បានលើកឡើងថា ក្នុងនាមគណបក្សនយោបាយ និងជាពលរដ្ឋនៃប្រជាជាតិខ្មែរ ដែលត្រូវមានចំណែកក្នុងការការពារ និងទទួលខុសត្រូវ ចំពោះផលប្រយោជន៍ជាតិខ្មែរយ៉ាងពិតប្រាកដ គឺមិនត្រូវលាយឡំផលប្រយោជន៍បុគ្គលនយោបាយ និងផលប្រយោជន៍ជាតិសាសន៍ដទៃឡើយ។ មួយវិញទៀត ដានប្រវត្តិសាស្ត្រខ្មែរ បានបង្ហាញឲ្យពួកយើងយល់ឃើញថា មានតែមេដឹកនាំជាជនជាតិខ្មែរពីកំណើតទេ ដែលតែងតែរស់នៅជាមួយប្រជាពលរដ្ឋខ្មែរ និងការពារប្រជាពលរដ្ឋខ្មែរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋជារៀងរហូតមក គឺពុំមានសញ្ជាតិដទៃណាស្រឡាញ់ប្រទេស និងស្រលាញ់ពលរដ្ឋខ្មែរជាងខ្មែរឡើយ។
គណបក្សឯកភាពជាតិខ្មែរ សង្កត់ធ្ងន់ថា «បើទោះបីជាការស្នើបង្កើតច្បាប់សញ្ជាតិតែមួយនេះ ស្ថិតក្នុងសភាពប្រទាញប្រទង់គ្នារវាងអ្នកនយោបាយយ៉ាងណាក៏ដោយ ក៏ថ្នាក់ដឹកនាំគណបក្សឯកភាពជាតិខ្មែរ នៅតែគាំទ្រការស្នើបង្កើតច្បាប់ថ្មីនេះ ព្រោះថា ច្បាប់នេះនឹងមានផលប្រយោជន៍ដល់ជាតិ និងកសាងទំនុកចិត្តយ៉ាងខ្ពស់ ដល់ពលរដ្ឋខ្មែរទាំងមូលលើអ្នកដឹកនាំកំពូលរបស់រដ្ឋ។ យើងខ្ញុំយល់ឃើញយ៉ាងច្បាស់ថា ច្បាប់ថ្មីនេះមិនបំបិតសិទ្ធិសេរីភាពពលរដ្ឋ មិនបំបិតសិទ្ធិនយោបាយ និង មិនធ្វើអោយប៉ះពាល់ដល់សិទ្ធិមនុស្ស ជាសាកលឡើយ។ តែច្បាប់នេះគ្រាន់តែកំណត់ឲ្យបុគ្គល អ្នកដឹកនាំស្ថាប័នជាតិកំពូលទាំង៤នេះ មានការទទួលខុសត្រូវខ្ពស់ និងលះបង់ខ្ពស់ជាងមន្ត្រីថ្នាក់ជាតិធម្មតាតែប៉ុណ្ណោះ»៕
អត្ថបទ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?