Connect with us

នយោបាយ

ទោះជួបបញ្ហាផ្ទៃក្នុង តែបក្សហ្វ៊ុនស៊ិនប៉ិច រៀបចំសមាសភាពបេក្ខជនមេឃុំ-ចៅសង្កាត់ បាន ៧០ភាគរយ​ហើយ

បានផុស

នៅ

មកដល់ពេលនេះ គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច បានរៀបចំសមាសភាពបេក្ខជនមេឃុំ-ចៅសង្កាត់ សម្រាប់ការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-អាណត្តិទី៥ ឆ្នាំ២០២២ បានចំនួន ៧០ភាគរយហើយ ក្នុងចំណោមឃុំ-សង្កាត់ ជាង ១ពាន់ ៦រយ នៅទូទាំងប្រទេស។ នេះបើតាមការឲ្យដឹង​ពីមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច មានប្រសាសន៍នៅថ្ងៃទី១៤ ខែតុលានេះថា ក្រុមការងារ​របស់គណបក្សហ្វ៊ុនស៊ិនប៉ិច បានចុះទៅតាមមូលដ្ឋាននៅទូទាំង ២៥រាជធានី-ខេត្តជាប្រចាំ ដើម្បីរៀបចំសមាស​ភាពមេឃុំ-ចៅសង្កាត់ សម្រាប់ការបោះឆ្នោតនៅឆ្នាំ ២០២២ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ញឿន រ៉ាដែន​ បានឲ្យដឹងបន្តថា គណបក្សហ្វ៊ុនស៊ិនប៉ិច ជាគណបក្សចាស់វស្សាមួយ ដែលធ្លាប់ចូលរួមការ​បោះឆ្នោតច្រើនអាណត្តិមកហើយ។ ដូច្នេះការរៀបចំសមាសភាពមេឃុំ-ចៅសង្កាត់ សម្រាប់ការបោះឆ្នោតលើកនេះ ក៏មិនមានបញ្ហាចោទអ្វីដែរ។

សម្រាប់បញ្ហារកាំរកូស នៅផ្ទៃក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិច ក្នុងរយៈពេលចុងក្រោយនេះ ត្រូវបានលោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បញ្ជាក់ថា ត្រូវបានសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធាន​គណបក្ស​ដោះ​ស្រាយ​រួចរាល់ហើយ ពុំមានបញ្ហាអ្វីកើតឡើងទៀតទេ។

លោកបញ្ជាក់ថា «ទាក់ទងនឹងបញ្ហារកាំរកូស ដូចដែលខាងសារព័ត៌មានបានជ្រាបហើយ ទាក់ទងនឹងមានបុគ្គល​មួយ​ចំនួនតូច ដែលបានមិនសប្បាយចិត្ត ហើយបានធ្វើកិច្ចការផ្សេងៗ ដែលខុសអំពីបទបញ្ជាផ្ទៃក្នុង និងលក្ខន្ដិកៈ ទាក់ទងនឹងបញ្ហានេះ គណបក្សហ្វ៊ុនស៊ិនប៉ិច ជាពិសេសសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ លោកបានបញ្ចប់​សមាជិក និងបណ្ដាញចេញពីបក្សហើយ…ហើយទាំងអស់ហ្នឹង យើងបានដោះស្រាយ ហើយគណបក្សកំពុង​ដំណើរ​​ការរលូន ដូចជាអត់មានជួបបញ្ហាអីទៀតទេ»។

មន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិចរូបនេះ បានគូសបញ្ជាក់ជាថ្មីថា សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ នឹងយាង​ត្រឡប់មក​​កាន់​ប្រទេសកម្ពុជាវិញ នៅមុនពេលការបោះឆ្នោតឃុំ-សង្កាត់ នាខែមិថុនា ឆ្នាំ២០២២ខាងមុខ ហើយ​មកដល់ពេលនេះ បញ្ហាសុខភាពរបស់សម្ដេចក្រុមព្រះ គឺមានភាពល្អប្រសើរហើយ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម