នយោបាយ
ក្រសួងមហាផ្ទៃ ប្រាប់ឲ្យស្ថាបនិក “គណបក្សអនាគតជាតិ” រៀបចំសញ្ញាឡូហ្គោ សម្គាល់ឲ្យបានត្រឹមត្រូវ
ក្រសួងមហាផ្ទៃ តាមរយៈលិខិតមួយច្បាប់ បានស្នើសុំដោយលោក ឃឹម ឡាក់គី តំណាងស្ថាបនិក “គណបក្សអនាគតជាតិ” រៀបចំសញ្ញាសម្គាល់ (LOGO) របស់គណបក្សឲ្យបានត្រឹមត្រូវ ហើយផ្ញើទៅក្រសួងមហាផ្ទៃវិញ នេះបើយោងតាមលិខិតរបស់លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
លិខិតចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ លោក ប៊ុន ហុន បានប្រាប់ទៅលោក ឃឹម ឡាក់គី ថា ក្រសួងមហាផ្ទៃ បានទទួលរួចហើយនូវលិខិតជូនដំណឹងអំពីការសុំបង្កើត “គណបក្សអនាគតជាតិ” ។ ផ្អែកតាមបញ្ញត្តិមាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃ ស្នើឲ្យតំណាងស្ថាបនិកគណបក្សត្រូវរៀបចំសញ្ញាសម្គាល់របស់គណបក្ស ដោយអនុវត្តតាមលក្ខខណ្ឌកំណត់ក្នុង បញ្ញត្តិមាត្រា១១ថ្មី ត្រង់ចំណុចទី៣ នៃច្បាប់នេះ រួចហើយត្រូវផ្ញើជូនមកក្រសួងមហាផ្ទៃជាកំណត់។
សូមបញ្ជាក់ថា លោក ឃឹម ឡាគី អតីតតំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល នៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) បានដាក់ពាក្យសុំបង្កើត “គណបក្សអនាគតជាតិ” ទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។
លោក ឃឹម ឡាគី ត្រូវបានព្រះមហាក្សត្រឡាយព្រះហត្តលេខាព្រះរាជទាននីតិសម្បទាយោបាយឡើងវិញ ជាមួយដៃគូម្នាក់ជាអតីតប្រធានប្រតិបត្តិអតីតគណបក្សសង្គ្រោះជាតិប្រចាំខេត្តតាកែវ គឺលោក ម៉ៅ សុផល កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ប៉ុន្តែត្រូវបានមនុស្សជំនិតរបស់លោក កឹម សុខា ទម្លាយថា ការសុំបង្កើតគណបក្សរបស់លោក ឃឹម ឡាគី គឺគ្រាន់តែប្តូរតួសម្តែង ឬតួបញ្ឆោត ដើម្បីបង្វែងដានការចាប់អារម្មណ៍ប៉ុណ្ណោះ ក្រោយពីគណបក្សបេះដូងជាតិ មិនទទួលបានការចុះបញ្ជី៕
ដោយ ៖ កោះកែវ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត