នយោបាយ
គណបក្សនយោបាយណាខ្លះ ចូលរួមអបអរសាទរជាទិវាបុណ្យឯករាជ្យជាតិ ដែលជាស្នាព្រះហស្ថរបស់ព្រះករុណា នរោត្តម សីហនុ ?
នៅថ្ងៃអង្គារ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ គឺជាទិវាបុណ្យឯករាជ្យជាតិលើកទី៦៨ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២១) ក្រោយពីកម្ពុជាទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង ហើយសម្រាប់ឆ្នាំនេះ ទិវាបុណ្យឯករាជ្យជាតិនេះ បើទោះបីជាការរីករាលដាលនៃជំងឺកូវីដ១៩ មិនទាន់បានស្ងប់ស្ងាត់ក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំពិធីនេះដោយផ្ទាល់ យ៉ាងគគ្រឹកគគ្រេង នៅវិមានឯករាជ្យ ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ជាការកត់សំគាល់ ក្នុងចំណោមគណបក្សនយោបាយប្រមាណជាង៤០ ដែលបានចុះបញ្ជីផ្លូវការនៅក្នុងមហាផ្ទៃ មានគណបក្សនយោបាយតិចណាស់ ដែលបានចេញសារអបអរសាទរទិវាដ៏មានសារសំខាន់របស់ជាតិមួយនេះ ហើយបើយោងតាមសារអបអរសាទរ ដែលកម្ពុជាថ្មីទទួលបានរួមមាន៖
ទី១, គណបក្សប្រជាជនកម្ពុជា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស បានចូលរួមជាមួយនឹងសារថា “អបអរសាទរខួបអនុស្សាវរីយ៏លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា ! ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជា ត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៦៨ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា”។
ទី២, គណបក្សហ៊្វុនស៊ិនប៉ិច៖ បានចូលរួមជាមួយនឹងសារថា “អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជា ត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៦៨ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា។
ទី៣, គណបក្សខ្មែររួបរួមជាតិ៖ បានចូលរួមអបអសាទរ ដោយលោក ញឹក ប៊ុនឆៃ បានធ្វើការអំពាវនាវឲ្យអ្នកនយោបាយគ្រប់និន្នាការទាំងអស់ ចៀសវាងការធ្វើឲ្យបែកបាក់ជាតិ និងបែកបាក់សាមគ្គីផ្ទៃក្នុង និងរួមគ្នាជាធ្លុងមួយដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន។ លោកថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅកម្ពុជា គឺតែងតែប្រកាន់នូវជំហររូបរួមជាតិ ប៉ុន្តែមេបក្សប្រឆាំងមិនស្មោះត្រង់យកបញ្ហាផ្ទាល់ខ្លួន និងក្រុមគ្រួសារមកវាយប្រហារ គឺគ្មានជំហររួបរួមនោះទេ ធ្វើឲ្យបែកបាក់សាមគ្គីជាតិ និងបែកបាក់ផ្ទៃក្នុង។
ទី៤, គណបក្សខ្មែរស្រឡាញ់ជាតិ៖ បានចូលរួមជាមួយនឹងសារថា “សូមចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ១៩៥៣៩ វិច្ឆិកា ឆ្នាំ២០២១ ! ការប្រារព្ធទិវាឯករាជ្យជាតិ ៩ វិច្ឆិកា ជារៀងរាល់ឆ្នាំ គឺត្រូវបានធ្វើឡើង ដើម្បីរំលឹកដល់ព្រះរាជបេសកកម្មរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូ ក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យដ៏ពិតប្រាកដ សម្រាប់ប្រជាជាតិមាតុភូមិកម្ពុជា ពីនឹមអាណានិគមនិយមបារាំងអស់រយៈពេលជិតមួយសតវត្ស…”។
ទី៥, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន៖ “ចូលរួមអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១។ ឆ្លៀតក្នុងឱកាសនេះ គបម សូមរំលឹកពីស្នាព្រះហស្ថជាប្រវត្តិសាស្ត្ររបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្នុងបេសកកម្មដឹកនាំទាមទារឯករាជ្យជាតិពីអាណានិគមនិយមបារាំង។ ក្រោយឯករាជ្យជាតិតាំងពីឆ្នាំ១៩៥៣ មកដល់បច្ចុប្បន្ន…។
ទី៦, គណបក្សខ្មែរតែមួយ៖ បានចូលរួមជាមួយនឹងពាក្យថា “ខួបអនុស្សាវរីយ៍លើកទី៦៨ នៃទីវាបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២១)”។
ទី៧, គណបក្សកម្ពុជានិយម៖ ចូលរួមជាមួយនឹងពាក្យថា “អបអរសាទរខួបលើកទី៦៨ នៃឯករាជ្យជាតិខ្មែរ ! (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២១)”។ ព្រះរាជឱង្ការរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ជនរួមជាតិជាទីស្នេហា ! ក្នុងជីវភាពប្រទេសជាតិនីមួយៗ គ្មានអ្វីឲ្យមានតម្លៃជាងឯករាជ្យទេ ព្រោះឯករាជ្យជាមូលដ្ឋាននៃសេចក្តីថ្លៃថ្នូរ និងសុភមង្គលទាំងទ្បាយដទៃទៀត…។
ទី៨, គណបក្សយុវជនកម្ពុជា៖ ចូលរួមជាមួយនឹងពាក្យថា “អបអរសាទរទិវាបុណ្យឯករាជ្យជាតិលើកទី៦៨ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១”។
ទី៩, គណបក្សឆន្ទៈខ្មែរ៖ ចូលរួមជាមួយនឹងពាក្យថា អបអរសាទរទិវាបុណ្យឯករាជ្យជាតិលើកទី៦៨ ! គណបក្សឆន្ទៈខ្មែរ ប៉ូលនយោបាយថ្មី ព្រះអាទិត្យថ្មី ជម្រើសថ្មី ផ្លាស់ប្តូរថ្មី!”។
ទី១០, គណបក្សភ្លើងទៀន៖ ចូលរួមជាមួយនឹងសារថា “អបអរសាទរយ៉ាងក្លៀវក្លាខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១។ គណបក្សភ្លើងទៀន សូមមធ្វើអភិវន្ទនកិច្ចយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបរមរតនកោដ្ឋ ព្រះបាទព្រះ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ដែលបានលះបង់បំពេញនូវបូជនីយកិច្ចដ៏ឧត្តុង្គឧត្តម ទាមទារឯករាជ្យពេញលេញពីអាណានិគមពីអាណាព្យាបាលបារាំងជូនមាតុភូមិ និងប្រទេសជាខ្មែរ។
សូមបញ្ជាក់ថា នៅក្នុងទិវាបុណ្យឯករាជ្យជាតិលើកទី៦៨ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២១) នេះ បើទោះបីជាការរីករាលដាលនៃជំងឺកូវីដ១៩ មិនទាន់បានស្ងប់ស្ងាត់ក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំពិធីនេះដោយផ្ទាល់ យ៉ាងគគ្រឹកគគ្រេង នៅវិមានឯករាជ្យក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលៗមានដូចជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជា, សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយក៏មានការអញ្ជើញចូលរួមពីសមាជិករាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋរាប់ពាន់នាក់។ ដោយឡែក ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត នៃប្រទេសជាមិត្ត ដែលកំពុងបំពេញបេសកម្មនៅកម្ពុជា ក៏មានវត្តមាននៅក្នុងពិធីដ៏មហោឡារិកនេះផងដែរ៕
ដោយ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ