នយោបាយ
អត្ថាធិប្បាយ៖ រឿងដែល បៃឌិន ត្រូវធ្វើមុនគេ គឺរក្សាតំណែងអាមេរិកក្នុងក្រសែភ្នែកពិភពលោក
ខណៈដែលលោក Joe Biden កំពុងត្រៀមខ្លួនជាប្រធានាធិបតីជាប់ឆ្នោតអាមេរិក រៀបចំចូលកាន់តំណែងនៅខែមករានេះ ពិភពលោកដឹងថា ការងារចាំបាច់ដំបូងរបស់គាត់ គឺផ្តោតលើគោលនយោបាយការបរទេស សន្តិសុខជាតិ និងការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងកិច្ចការពិភពលោក។
ខ្ញុំ សាយ ពេជ្រ ពន្យល់ជូនលំអិតអំពីស្ថានភាពប្រឈមនៃនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។
ទំនាក់ទំនងអាមេរិកជាមួយអឺរ៉ុបនិងមជ្ឈិមបូព៌ា
តាមរយៈលោក Antony Blinken ដែលជាបេក្ខជនតែងតាំងតំណែងរដ្ឋលេខាធិការរបស់លោកបៃឌិន បានទទួលការអប់រំមួយផ្នែកធំនៅប្រទេសបារាំង ហើយអ្នកនយោបាយរូបនេះត្រូវគេដឹងថា មានចំណាប់អារម្មណ៍យូរអង្វែងចំពោះបញ្ហានៅមជ្ឈឹមបូព៌ា។ ដូច្នេះជំហរអតីតកាលដែលលោក Trump បានធ្វើឱ្យសហរដ្ឋអាមេរិកឈឺចាប់នៅអឺរ៉ុប ច្រើនជាង ទាំងនៅប្រទេសកូរ៉េខាងត្បូងឬជប៉ុនទៀតនោះ ភារៈលោកបៃឌិនក្នុងការជួសជុលទំនាក់ទំនងជាមួយអឺរ៉ុប និងដោះស្រាយបញ្ហានៅមជ្ឈឹមបូព៌ាកាន់តែមានភាពបន្ទាន់ព្រោះនេះវិធីផ្តល់ផលចំណេញខាងនយោបាយខ្លាំងដល់អាមេរិក។
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន
ចិននិងអាមេរិក បានមានស្ថានភាពកាន់តែអាក្រក់នឹងគ្នាចេញមុខ នៅក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ខណៈដែលជំហរលោក Biden ម្តងជាពីរដងបានរិះគន់ពីឆន្ទៈរបស់លោក Trump ក្នុងការស្វែងរកកិច្ចត្រូវរ៉ូវជាមួយមេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន។ នេះបង្ហាញថា លោក បៃឌិន នឹងព្យាយាមធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយចិន ហើយការផ្តោតអារម្មណ៍ដំបូង គឺអាមេរិកនឹងរកវិធីតាមរយៈភាពដ៏ឆ្លាតវ័យរបស់គេបញ្ចប់សង្គ្រាមពាណិជ្ជកម្មដែលបង្កឡើងដោយលោក Trump ។ ជាការពិតណាស់ថា ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយចិន ក៏នឹងជួយដោះស្រាយបញ្ហារបស់អាមេរិកជាមួយកូរ៉េខាងជើងដោយប្រយោលដែរ។

ដំណោះស្រាយនៅឧបទ្វីបកូរ៉េ
ការប្តេជ្ញាចិត្តរបស់លោក Joe Biden ចំពោះសម្ព័ន្ធភាពដ៏រឹងមាំជាមួយសេអ៊ូល កំពុងពង្រឹងទំនុកចិត្តខ្លះៗ ខណៈកូរ៉េខាងត្បូង មានភាពច្របូកច្របល់ព្រោះលោក Trump ។ អ្វីដែលអ្នកវិភាគគិតថា លោកប្រធានាធិបតីថ្មី នឹងធ្វើដើម្បីលុបបំបាត់ការខូចខាតទំនាក់ទំនងព្រោះរដ្ឋបាលលោកTrump គឺលោក Biden នឹងធ្វើការដើម្បីពង្រឹងសម្ព័ន្ធភាពនៃកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយរដ្ឋាភិបាលក្រុងសេអ៊ូល។

បញ្ហាប្រឈមធំបំផុតសម្រាប់ប្រទេសកូរ៉េខាងត្បូងក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺប្រទេសចិនមិនមែន ក្រុងព្យុងយ៉ាងទេ។ ក្នុងនាមជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធសហរដ្ឋអាមេរិក ប្រសិនបើទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនកាន់តែយ៉ាប់យ៉ឺននោះ កូរ៉េខាងត្បូងអាចនឹងជួបប្រទះនូវស្ថានភាពលំបាកខ្លាំងឡើង ៗ ។ ដូច្នេះហើយបានជាម្សិលមិញខ្ញុំបាន និយាយពន្យល់អំពី ការទន្ទឹងរបស់កូរ៉េខាងត្បូងអំពីដមណោះស្រាយរបស់ បៃឌិនក្រោយឡើងកាន់តំណែង។ សូមចុចអាន សេអ៊ូល រង្គោះផ្ទៃក្នុង ក្រោមភាពមិននឹងន នៃនយោបាយអាមេរិក
ពិភពលោកនៅឆ្នាំ២០២១
និយាយពិតទៅ នយោបាយការបរទេស ជាមួយនឹងលោក Trump គឺរញ៉េរញ៉ៃណាស់ទៅហើយ ចំណែកអណត្តិកាល ប្រធានាធិបតីពី ប៊ីល គ្លីនតុន រហូតទៅដល់លោក បារ៉ាក់ អូបាម៉ាបានព្យាយាមវិធីពុហភាគី ដឹកនាំដោយអាមេរិកទៅដោះស្រាយ ប៉ុន្តែ Biden លើកនេះទំនងជាមានវិធី ទទួលបានជោគជ័យច្រើនជាងអ្នកមុនៗ ។
ដើម្បីជាអំណះអំណាងលើចរិតនយោបាយនិងចំណុចខ្លាំងការបរទេសរបស់ចូបៃឌិន យើងគួរដឹងពីអតីតកាលមួយនៃប្រធានាធិបតីវ័យចាស់ជាងគេរបស់អាមេរិករូបនេះ។
នៅចុងទសវត្សឆ្នាំ ១៩៥០ និងដើមទសវត្ស ១៩៦០ លោក Biden បានចូលរៀន ហើយបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យក្នុងឆ្នាំ ១៩៦៥ ។ រយៈពេលនោះឥទ្ធិពលរបស់អាមេរិកក្នុងសង្គ្រាមត្រជាក់ គឺឡើងដល់កំពូល។ ដបញ្ហាប្រឈមរវាងសហភាពសូវៀតនិងសហរដ្ឋអាមេរិកបានបណ្តាលឱ្យបញ្ចកោណរក្សាសម្ព័ន្ធភាពយោធាយ៉ាងតឹងរឹងជាមួយប្រទេសនានា មិនថានៅអាស៊ីនិងអឺរ៉ុប ដែលនៅតែមានជាធរមានមកដល់សព្វថ្ងៃនេះ។ នៅពេលនេះហើយដែលប្រធានាធិបតីអាមេរិកម្នាក់ៗ ត្រូវបានគេហៅថា « មេដឹកនាំពិភពលោកសេរី»ឬ «បិតាប្រជាធិបតេយ្យ» ។

ទាំងក្រុមឆ្វេងនិងស្តាំក្នុងសង្គមអាមេរិកស្ទើរតែទាំងអស់នៅពេលនោះ បានយល់ព្រមជ្រោងតម្រូវការធ្វើគ្រប់យ៉ាងឱ្យនយោបាយការបរទេសលើអន្តរជាតិនិយមត្រូវបានត្រួតត្រាដោយសហរដ្ឋអាមេរិក។
ក្នុងនាមជាផលិតផលចំពេលចំវេលានៃចំណុចកំពូលប្រវត្តិនយោបាយពិភពលោក ប្រធានាធិបតីJoe Biden បានធំឡើងមកជាមួយបរិយាកាសនិងជំនឿមុតមាំអំពីការប៉ិនប្រសប់របស់អាមេរិកលើដំណោះស្រាយការបរទេស និងអំណាចធំបង្អស់លើលោក។
ក្នុងកំឡុងពេលនោះ ពិភពពហុមុខងារកាន់តែច្រើន បានចាប់ផ្តើមលេចចេញមក ដោយសារនៅចន្លោះពីឆ្នាំ ១៩៥៧ និង ១៩៦៥ អាណានិគមអង់គ្លេស និងបារាំង នៅអាស៊ីនិងអាហ្រ្វិកបានស្ម្រ័គមកចូលរួមក្នុងអង្គការសហប្រជាជាតិ ធ្វើឱ្យUN កើនសមាជិកឡើងពី ៨២ ដល់ ១១៧ ប្រទេស។ ការរូបរួមនៅពេលនោះបញ្ចូលទាំងអាមេរិកនិងសហភាពសូវៀត ដែលធ្លាប់រួមជាមួយប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតបង្កើតចលនាមិនចូលបក្សសម្ព័ន្ធក្នុងឆ្នាំ ១៩៦១ដែរ។ ទោះយ៉ាងណា សង្គ្រាមវៀតណាមនៅចុងទសវត្ស ១៩៦០បានបង្កើតការសង្ស័យថែមឡើង នូវអំណាចពិតរបស់អាមេរិក។
ក្រោយបញ្ចប់ការសិក្សានៅសាលាច្បាប់ក្នុងឆ្នាំ ១៩៦៨ លោកJoe Bidenបានរៀបការហើយផ្តោតលើការចាប់ផ្តើមគ្រួសារនិងអាជីព។ នៅពេលមានបាតុកម្មប្រឆាំងនឹងសង្គ្រាមនៅវៀតណាមពេញអាមេរិកនា ឆ្នាំ ១៩៦៨ យុវជនសម័យនោះមើលឃើញថា ជាបញ្ហាក្នុងស្រុកជាជាងបញ្ហាគោលនយោបាយការបរទេស។ នៅក្នុងយុទ្ធនាការលើកដំបូងរបស់លោក សម្រាប់ព្រឹទ្ធសភាក្នុងឆ្នាំ ១៩៧២ លោកបៃឌិនបានគាំទ្រការដកខ្លួននៃអាមេរិក ចេញពីសង្គ្រាមវៀតណាមហើយក្រោយមក ចំណាប់អារម្មណ៍របស់លោកចំពោះគោលនយោបាយការបរទេស បានរីកដុះដាលល្បីឡើងៗ នាចុងទសវត្សឆ្នាំ ១៩៧០ ។
សាយ ពេជ្រ
ប្រភព៖ The Telegraph , KBS Glob, SCMP, BBC, VN express

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៧ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ