នយោបាយ
មេដឹកនាំកូរ៉េខាងជើង ថ្វាយសារលិខិតអបអរសាទរថ្ងៃបុណ្យឯករាជ្យជាតិកម្ពុជា
លោកសេនាប្រមុខ គីម ជុងអ៊ុន (KIM JONG UN) ប្រធាននៃគណៈកម្មាធិការកិច្ចការរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ បានថ្វាយសារលិខិតអបអរសាទរយ៉ាងកក់ក្តៅ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏វិសេសវិសាលនៃខួបអនុស្សាវរីយ៍ លើកទី៦៨ ទិវាឯករាជ្យជាតិរបស់កម្ពុជា។
ខ្លឹមសារលិខិតលោក KIM JONG UN បានលើកឡើងថា ក្នុងនាមរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោកសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះព្រះករុណា ព្រះមហាក្សត្រ និងរដ្ឋាភិបាល និងប្រជាជន ក្នុងឱកាសខួបលើកទី៦៨ នៃទិវាឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាបំណងប្រាថ្នា និងសេចក្តីប្រាថ្នារួមរបស់ប្រជាជនយើងទាំងពីរ ក្នុងការពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងដ៏យូរអង្វែង និងជាប្រពៃណីនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើងនិងកម្ពុជា។
សូមបញ្ជាក់ថា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ គឺជាទិវាបុណ្យឯករាជ្យជាតិលើកទី៦៨ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២១) ក្រោយពីកម្ពុជាទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង ហើយសម្រាប់ឆ្នាំនេះទិវាបុណ្យឯករាជ្យជាតិ បើទោះបីជាការរីករាលដាលនៃជំងឺកូវីដ១៩ មិនទាន់បានស្ងប់ស្ងាត់ក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំពិធីនេះដោយផ្ទាល់យ៉ាងគគ្រឹកគគ្រេង នៅវិមានឯករាជ្យក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជពិធីផ្លូវការ នៃទិវាបុណ្យឯករាជ្យជាតិលើកទី៦៨នេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលៗមានដូចជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជា, សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយក៏មានការអញ្ជើញចូលរួមពីសមាជិករាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋរាប់ពាន់នាក់។ ដោយឡែក ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត នៃប្រទេសជាមិត្ត ដែលកំពុងបំពេញបេសកម្មនៅកម្ពុជា ក៏មានវត្តមាននៅក្នុងពិធីដ៏មហាឡារិកនេះផងដែរ។
ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕
អត្ថបទ៖ កោះកែវ
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១១ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក