Connect with us

ព័ត៌មានជាតិ

គ​.​ជ​.​ប រាជធានី​ថា តំណាង​គណបក្ស LDP បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សេចក្តី​ថ្លៃថ្នូរ​ដល់​ឯកជន​ភាព និង​ស្ថាប័ន​មាន​សមត្ថកិច្ច​

បានផុស

នៅ

​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត រាជធានី​ភ្នំពេញ​ បាន​អះអាង​ថា សកម្មភាព​របស់​តំណាង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) មិន​ត្រឹមត្រូវ ដោយ​បាន​ថត​បង្ហោះ​លើ​បណ្តាញ​សង្គម ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​ដល់​ឯកជន​ភាព និង​ស្ថាប័ន​មាន​សមត្ថកិច្ច ប៉ុន្តែ​ស្ថាប័ន​នេះ ​មិនបាន​បញ្ជាក់​ថា ត្រូវ​ប្តឹង ឬ​យ៉ាងណា​នោះ​ទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​លើកឡើង​របស់​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត រាជធានី​ភ្នំពេញ បាន​ធ្វើឡើង​បន្ទាប់ពី​តំណាង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ចោទ​តំណាង គ​.​ជ​.​ប និង​អាជ្ញាធរ សង្កាត់​និរោធ​ថា បាន​ឃុបឃិត​គ្នា​គំរាមកំហែង​តំណាង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នៅក្នុង​កិច្ចប្រជុំ​សម្រេច​បណ្តឹង​ជំទាស់​លេខ​០០១ ចុះ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ដែល​ប្តឹង​ដោយ​លោក ស៊ុន ហ៊ី ឲ្យ​លុបឈ្មោះ​ប្រជាពលរដ្ឋ​ចំនួន​៩០​នាក់​ ចេញពី​បញ្ជី​បោះឆ្នោត​ដំបូង​។​

​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត រាជធានី​ភ្នំពេញ បញ្ជាក់​ថា នៅ​ក្នុង​កិច្ចប្រជុំ​សម្រេច​របស់​ក្រុមប្រឹក្សា​សង្កាត់​និរោធ ពុំ​មាន​តំណាង គ​.​ជ​.​ប ឬ​មន្ត្រី​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​រាជធានី​ភ្នំពេញ ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​ទេ ហើយ​នៅ​ក្នុង​កិច្ចប្រជុំ​នោះ តំណាង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ មិនបាន​ស្វែងរក​ភស្តុតាង​មក​បង្ហាញ​ដល់​អង្គប្រជុំ​ទេ តែ​បែរជា​សុំ​ថត​រាល់​ឯកសារ​របស់​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ទាំង​អស់ ពី​ក្រុមប្រឹក្សា​ប្រជុំ​សម្រេច​វិញ​។​

​បើ​តាម​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត រាជធានី​ភ្នំពេញ នៅ​ក្នុង​កិច្ចប្រជុំ​នោះ តំណាង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ មិនបាន​អនុវត្ត​តាម​បទបញ្ជាផ្ទៃក្នុង នៃ​អង្គប្រជុំ ដូចជា​ការ​ហាម​ថត ឬ​អាត់​សំឡេង ការប្រើប្រាស់​ទូរ​សព្ទ​ដៃ​ជាដើម​នោះ​ទេ ហើយ​ការចោទប្រកាន់​លោក ឈុន ឃាង ថា​ជា​តំណាង គ​.​ជ .​ប មិន​ពិត​នោះ​ទេ​។​

​សូម​បញ្ជាក់​ថា លោក ឈុន ឃាង ត្រូវ​បាន​បញ្ចប់​កិច្ចសន្យា​បម្រើ​ការងារ​ នៅ​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០២០ មក​ម្ល៉េះ ប៉ុន្តែ​លោក ឈុន ឃាង ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ នៅ​ក្នុង​កិច្ចប្រជុំ​សម្រេច​នោះ ហើយ​លោក ឈុន ឃាង មិនបាន​ចូលរួម​យោបល់ ឬ​បញ្ចេញមតិ​នៅ​ក្នុង​កិច្ចប្រជុំ​សម្រេច​ទេ ប៉ុន្តែ​លោក ឈុន ឃាង បាន​លើក​ឡើង​អំពី​បទបញ្ជាផ្ទៃក្នុង នៅ​ក្រៅ​អង្គប្រជុំ ហើយក៏​គ្មាន​សិទ្ធ​បញ្ជា​សមត្ថកិច្ច​ដែរ ដូចនេះ​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត​រាជធានី​ភ្នំពេញ​យល់​ឃើញ​ថា ការចោទប្រកាន់​របស់​តំណាង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​នេះ គឺ​ពុំ​ត្រឹមត្រូវ​ទេ ព្រោះថា ក្រុមប្រឹក្សា​សង្កាត់​បាន​អនុវត្ត​តាម​គោលការណ៍ បទបញ្ជា និង​នីតិវិធី​របស់ គ​.​ជ .​ប ។

​បើ​តាម​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត រាជធានី​ភ្នំពេញ ការ​ថត​បង្ហោះ លើ​បណ្ដាញ​សង្គម​របស់​តំណាង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គឺជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​ដល់​ឯកជន​ភាព និង​ស្ថាប័ន​មាន​សមត្ថកិច្ច​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​លោក គង់ គាំ ផ្ញើ​សារ​អបអរសាទរ​សម្ព័ន្ធភាព​របស់​គណបក្ស​នយោបាយ​៣ ដែល​នឹង​ប្រកាស​ជា​ផ្លូវការ​នៅពេល​ឆាប់ៗ​ខាងមុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៣ នាទី មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ១ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៣ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម