នយោបាយ
ទិវាជ័យជម្នះ ៧ មករា មិនមានរៀបចំជួបជុំធ្វើមីទីងធំៗដូចឆ្នាំមុនៗនោះទេ
ការប្រារព្ធខួបលើកទី៤៣ នៃទិវាជ័យជម្នះ៧មករា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ នឹងមិនមានការរៀបចំជួបជុំពិធីធំនោះទេ ដោយគ្រាន់តែរៀបចំផ្សព្វផ្សាយ Logo បដា ពាក្យស្លោក នៅតាមទីតាំងមួយចំនួន ដែលបានកំណត់ប៉ុណ្ណោះ នេះបើយោងតាមលិខិតរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រជាប្រធានគណៈប្រចាំការគណបក្សប្រជាជនកម្ពុជា ដែលផ្ញើជូនប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន រាជធានី ខេត្ត និងប្រធានគណៈកម្មាធិការគណបក្សក្រសួង ស្ថាប័ន រាជធានី ខេត្តនានា ដែលទើបទទួលបាននៅថ្ងៃទី១៣ ខែវិច្ឆិកា នេះ។

លិខិតរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ មាន២ចំណុចគឺ៖
ទី១. សម្រាប់ការប្រារព្ធខួបលើកទី៤៣ នៃទិវាជ័យជម្នះ ៧មករា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ យើងត្រូវរៀបចំធ្វើក្នុងកម្រិតដូចថ្ងៃ៧មករា ឆ្នាំ២០២១កន្លងមក គឺគ្រប់ថ្នាក់ពុំមានការរៀបចំជួបជុំធ្វើមីទ្វីងទេ ប៉ុន្តែត្រូវរៀបចំផ្សព្វផ្សាយ Logo បដា ពាក្យស្លោក ។ល។ នៅតាមទីកន្លែងជាក់ស្ដែង និងតាមការអនុញ្ញាត នៃច្បាប់ ហើយគណៈកម្មាធិការគណបក្សដែលពាក់ព័ន្ធ ក៏ត្រូវត្រៀមរៀបចំ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវរាល់ខ្លឹមសារដែលទាក់ទងដល់ជោគជ័យ និងសមិទ្ធផលរបស់គណបក្សឲ្យបានអធិកអធម។
ទី២. សម្រាប់ការបើកសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ នៅដំណាច់ ឆ្នាំ២០២១នេះ ក៏ត្រូវផ្អាកសិនដែរ ប៉ុន្តែត្រូវត្រៀមចាត់ចែងផ្សព្វផ្សាយរៀនសូត្រនៅក្នុងផ្ទៃក្នុងបក្សឲ្យបានស៊ីជម្រៅនូវរបាយការណ៍ ស្ដីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២១ និងទិសដៅភារកិច្ចឆ្នាំ២០២២ បន្ទាប់ពីគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលបានសម្រេច។
សូមបញ្ជាក់ថា ការប្រារព្ធមីទ្ទីងរំឭកខួបជ័យជម្នះ ៧មករា ត្រូវបានផ្អាកម្តងហើយ នៅខែមករា ឆ្នាំ២០២១ ដោយសាតែការរីករាលដាលនៃជំងឺកូវីដ១៩ ប៉ុន្តែពិធីនេះ បើទោះបីនៅថ្នាក់ជាតិមិនរៀបចំការប្រារព្ធអបអរធំដុំ តែនៅថ្នាក់មូលដ្ឋានមានការជួបជុំគ្នាអបអរបន្តិចបន្តួចផងដែរ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ