នយោបាយ
តុលាការប្រកាសលក់អតីតទីស្នាក់ការកណ្តាលអតីតគណបក្សសង្គ្រោះជាតិ ដើម្បីយកប្រាក់ទៅសងម្ចាស់បំណុល
នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ផេកហ្វេសប៊ុកមួយ ដែលមានឈ្មោះថា ទូរទស្សន៍សម្លេងរបស់ពលរដ្ឋខ្មែរបានឲ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសលក់អតីតទីស្នាក់កណ្តាល នៃការអតីតគណបក្សសង្គ្រោះជាតិ ដែលស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយក៏បានភ្ជាប់ដោយដីកាចំនួន៤ ដាច់ដោយឡែកពីគ្នាផងដែរ។
ដីកាចំនួន៤ ដាច់ដោយឡែកពីគ្នា ចេញដោយលោក អ៊ឹម វណ្ណៈ ចៅក្រមអនុវត្ត នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដាក់លក់ទីស្នាក់ការកណ្តាលអតីតគណបក្សសង្គ្រោះជាតិ ដែលជាកម្មសិទ្ធិរបស់លោក សម រង្ស៊ី ជាកូនបំណុល ដើម្បីយកប្រាក់ទៅសងម្ចាស់បំណុល៤ភាគី។ ដីកាបានអះអាងថា ការដាក់លក់ទីស្នាក់ការកណ្តាលអតីតគណបក្សសង្គ្រោះជាតិ គឺធ្វើឡើងដោយបង្ខំ និងធ្វើឡើងតាមសំណើរបស់ម្ចាស់បំណុល ដោយបានបញ្ជាក់ថា សុំឲ្យអនុវត្តតាមវិធានការលក់ដោយបង្ខំនូវអចលនវត្ថុ ដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាកម្មសិទ្ធិរបស់កូនបំណុលឈ្មោះ សម រង្ស៊ី ដើម្បីទទួលបានការសង តាមអំណាចសាលក្រមព្រហ្មទណ្ឌស្ថាពរ។
ដីកាទាំង៤នោះ គឺទី១ មានសម្តេចតេជោ ហ៊ុន សែន ជាម្ចាស់បំណុល (ចំនួន១លានដុល្លារ), ទី២ មានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាម្ចាស់បំណុល (ប្រមាណ៥សែនដុល្លារ), ទី៣ មានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាម្ចាស់បំណុល (២ពាន់លានរៀល) និងទី៤ មានរដ្ឋាភិបាលកម្ពុជា ជាម្ចាស់បំណុល (១ពាន់៨រយលានរៀល)។
សូមបញ្ជាក់ថា លោក សម រង្ស៊ី ដែលត្រូវបានចាត់ទុកជាមេឧទ្ទាមក្រៅច្បាប់ ត្រូវភាគីទាំង៤នេះ ដាក់ពាក្យប្តឹងពីបទចោទផ្សេងៗគ្នា និងទាមទារសំណងជំងឺចិត្តផ្សេងៗគ្នា ប៉ុន្តែលោក សម រង្ស៊ី ដែលកំពុងរស់នៅឯក្រៅប្រទេសនោះ ពុំបានបង់ប្រាក់សំណងនេះទេ ទើបលោក បានក្លាយជាកូនបំណុល។
ទាក់ទងបញ្ហានេះ កម្ពុជាថ្មីនៅពុំទាន់សុំការបញ្ជាក់ពីអ្នកពាក់ព័ន្ធបាននៅឡើយទេ។ ចំណែកលោក គី តិច មេធាវីការពារក្តីឲ្យសម្តេចតេជោ ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាល ក៏មិនទាន់សុំការអត្ថាធិប្បាយបានដែរ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ