នយោបាយ
មេធាវីរាជរដ្ឋាភិបាល ៖ ការដាក់លក់អតីតទីស្នាក់ការអតីតបក្សសង្គ្រោះជាតិ ជាការប្រតិបត្តិនូវច្បាប់ និងនីតិវិធី
លោក គី តិច មេធាវីរាជរដ្ឋាភិបាល បានអះអាងថា ការរឹបអូសទ្រព្យសម្បត្តិរបស់ពិរុទ្ធជន យកទៅលក់ឡៃឡុង ដើម្បីយកប្រាក់មកសង សំណងទៅតាមការកំណត់នៃសាលក្រម ឬសាលដីកា ដែលបានចូលជាស្ថាពរ ជាការប្រតិបត្តិតាមនីតិវិធីច្បាប់។
លោក គី តិច បញ្ជាក់ថា កម្ពុជាគ្មានទេអ្នកទោសនយោបាយ ប៉ុន្តែមានអ្នកនយោបាយជាប់ទោស ដោយសារប្រព្រឹត្តល្មើសច្បាប់។ ជនដែលប្រព្រឹត្តល្មើសច្បាប់ ត្រូវទទួលទោស និងទណ្ឌកម្ម តាមការកំណត់នៃច្បាប់។ លោកថា ការអនុវត្តទោសទណ្ឌ តាមសេចក្ដី សម្រេចរបស់តុលាការ ដែលបានឆ្លងកាត់ដំណើរការនីតិវិធីតាមផ្លូវច្បាប់ និងក្លាយជាសេចក្ដីសម្រេចស្ថាពររួចហើយនោះ ជានិយាមអនុវត្តទូទៅ និងជាប្រក្រតី នៅគ្រប់បណ្តាប្រទេស ដែលប្រកាន់យកនីតិរដ្ឋ។
បើតាមលោកមេធាវី នៅពេលដែលបុគ្គលណាម្នាក់ ប្រព្រឹត្តអំពើដែលជាបទល្មើសព្រហ្មទណ្ឌ ច្បាប់ព្រហ្មទណ្ឌកម្ពុជាកំណត់ចែង នូវទោសដាក់ពន្ធនាគារ និងទោស ពិន័យជាប្រាក់ ជាអាទិ៍ ដែលជាលទ្ធផលនៃបណ្ដឹងអាជ្ញា និងទណ្ឌកម្មសំណងផ្នែក រដ្ឋប្បវេណី ដែលជាលទ្ធផល នៃបណ្តឹងរដ្ឋប្បវេណី ដើម្បីជួសជុលការខូចខាតរបស់ជនរងគ្រោះ ដែលបណ្តាលមកពី អំពើល្មើសនោះ។ ប្រសិនបើពិរុទ្ធជន មិនអនុវត្តសងសំណងជួសជុលការខូចខាតដល់ដើមបណ្តឹងដោយស្ម័គ្រចិត្តទេ ដើមបណ្តឹងមានសិទ្ធិសុំឲ្យតុលាការ រឹបអូសទ្រព្យសម្បត្តិរបស់ពិរុទ្ធជន យកទៅលក់ឡៃឡុង ដើម្បីយកប្រាក់មកសង សំណងទៅតាមការកំណត់នៃសាលក្រម ឬសាលដីកា ដែលបានចូលជាស្ថាពរ ឬដែលមានអានុភាពអនុវត្តដោយបង្ខំ បើទោះបីជាពិរុទ្ធជនបានគេចខ្លួន មិនទាន់អាចឲ្យអាជ្ញាធរមានសមត្ថកិច្ច អនុវត្តទោសព្រហ្មទណ្ឌលើបុគ្គលនោះក្ដី។
លោក គី តិច អះអាងថា បុគ្គលឈ្មោះ សម-រង្ស៊ី និង ជូឡុង-សូមួរ៉ា បានប្រព្រឹត្តអំពើដែលច្បាប់ព្រហ្មទណ្ឌកម្ពុជាបញ្ញត្តិថាជាបទល្មើស។ នីតិវិធីរបស់តុលាការ បានប្រព្រឹត្តទៅតាម លំដាប់លំដោយ រហូតចប់សព្វគ្រប់តាមច្បាប់ជាធរមាន ហើយបុគ្គលនេះ ត្រូវបានតុលាការរកឃើញមានពិរុទ្ធភាពចំពោះការប្រព្រឹត្តអំពើល្មើសនឹងច្បាប់ព្រហ្មទណ្ឌ តាមរយៈសេចក្ដីសម្រេច របស់តុលាការ ដែលបានក្លាយជាស្ថាពរ បិទផ្លូវតវ៉ា និងមានអានុភាពអនុវត្ត ដែលជាលទ្ធផលបានកំណត់ផ្តន្ទាទោស ជនល្មើសនេះ ពីបទព្រហ្មទណ្ឌ និងកំណត់ផ្ដល់សំណងរដ្ឋប្បវេណី ជូនដើមបណ្តឹងជាជនរងគ្រោះ។
លោកមេធាវីបញ្ជាក់ថា បច្ចុប្បន្នបុគ្គលបំពានច្បាប់ឈ្មោះ សម-រង្ស៊ី និង ជូឡុង-សូមួរ៉ា ត្រូវប្រឈមនឹងអំណាចសាលក្រម សាលដីកា ដែលចូលជាស្ថាពរជាបន្តបន្ទាប់ទៀត ព្រមទាំងបង្ខាំងសុំអនុវត្តដោយបង្ខំជាបន្តបន្ទាប់ទៀតផងដែរ។
នីតិវិធីអនុវត្តតាមរយៈការចេញដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំ នូវអចលនវត្ថុដែលជាកម្មសិទ្ធិរបស់ ពិរុទ្ធជនឈ្មោះ សម-រង្ស៊ី និង ជូឡុង-សូមួរ៉ា ដែលជាទ្រព្យឯកជនរបស់ពិរុទ្ធជននេះ ជាការ ប្រតិបត្តិនូវច្បាប់ និងនីតិវិធី ជាធរមាន ទាំងស្រុង។ ថ្វីត្បិតតែអចលនវត្ថុនេះ ធ្លាប់ត្រូវបានប្រើប្រាស់ជាទីស្នាក់ការនៃអតីតគណបក្សនយោបាយ ប៉ុន្តែទ្រព្យនេះជាកម្មសិទ្ធិរបស់រូបវ័ន្តបុគ្គលឈ្មោះ សម-រង្ស៊ី និង ជូឡុង-សូមូរ៉ា ដែលមានកាតព្វកិច្ចត្រូវសងសំណងរដ្ឋប្បវេណី តាមអំណាចនៃសេចក្តីសម្រេចស្ថាពររបស់តុលាការ ហើយមិនបានសងសំណងនោះដោយស្ម័គ្រចិត្ត។
លោកថា នៅពេលដែលនីតិវិធីលក់ដោយបង្ខំត្រូវបានអនុវត្តចប់រួចរាល់លើអចលនវត្ថុនេះ អចលនវត្ថុនេះ នឹងក្លាយជាកម្មសិទ្ធិរបស់អ្នកទិញ ដែលបានដេញថ្លៃទិញពីតុលាការ ហើយបុគ្គល សម-រង្ស៊ី និង ជូឡុង-សូមួរ៉ា ឬជនណាក៏ដោយ គ្មានសិទ្ធិទទួលបានអចលនវត្ថុនេះវិញឡើយ។
ការរឹបអូស និងដាក់លក់ទ្រព្យសម្បត្តិរបស់ពិរុទ្ធជន ឬកូនបំណុល តាមផ្លូវតុលាការ ជានីតិវិធីអនុវត្តជាប្រក្រតី លើគ្រប់បុគ្គល ដែលមានកាតព្វកិច្ចសងសំណងរដ្ឋប្បវេណ៏ មិនមែនអនុវត្តចំពោះត សម-រង្ស៊ី និង ជូឡុង-សូមួរ៉ា ទេ។
សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសលក់អតីតទីស្នាក់កណ្តាល នៃការអតីតគណបក្សសង្គ្រោះជាតិ ដែលស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីយកប្រាក់ទៅសងម្ចាស់បំណុល៤ភាគី គឺទី១ មានសម្តេចតេជោ ហ៊ុន សែន ជាម្ចាស់បំណុល (ចំនួន១លានដុល្លារ), ទី២ មានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាម្ចាស់បំណុល (ប្រមាណ៥សែនដុល្លារ), ទី៣ មានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាម្ចាស់បំណុល (២ពាន់លានរៀល) និងទី៤ មានរដ្ឋាភិបាលកម្ពុជា ជាម្ចាស់បំណុល (១ពាន់៨រយលានរៀល)៕
ដោយ ៖ កោះកែវ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ