Connect with us

នយោបាយ

ប្រមុខដឹកនាំកម្ពុជាប្រកាសបន្តលុបបំបាត់គំនិតជ្រុលនិយមរបស់បុគ្គលមួយចំនួន ដើម្បីអនាគតកម្ពុជា

បានផុស

នៅ

ប្រមុខដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាច់ណាត់ថា នឹងនៅតែបន្តតាមលុបបំបាត់នូវគំនិតជ្រុលនិយមរបស់បុគ្គលមួយចំនួនដែលតែងតែធ្វើសកម្មភាពប៉ះពាល់ដល់ប្រទេស និងប្រជាជនកម្ពុជា។ ទោះបីមិនសំដៅឱ្យចំឈ្មោះបុគ្គល ឬក្រុមណាមួយក្តី ក៏ប៉ុន្តែសារនេះ គេអាចដឹងថា សម្តេចតេជោទំនងជាចង់បាញ់សំដៅក្រុមប្រឆាំងជ្រុលនិយមមួយចំនួននៅខាងក្រៅប្រទេស។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅព្រឹកថ្ងៃអង្គារនេះ សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន បានគូសបញ្ជាក់ថា ការដែលសម្តេចត្រូវលុបបំបាត់នូវគំនិតជ្រុលនិយមនៃមនុស្សខ្លះនេះ គឺធ្វើដើម្បីប្រទេស និងប្រជាជនកម្ពុជានាពេលអនាគត។ អ្វីដែលពិសេសទៀតនោះ គឺដើម្បីយុវជន ក៏ដូចជាអ្នកដឹកនាំជំនាន់ក្រោយរបស់កម្ពុជា៕

អត្ថបទ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម