Connect with us

នយោបាយ

សម្តេចតេជោពន្យុះក្រុមប្រឆាំងឱ្យទៅកៀរគរគ្នីគ្នាធ្វើបាតុកម្មប្រឆាំងសម្តេចនៅប្រទេសស្វីស

បានផុស

នៅ

សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានពន្យុះក្រុមប្រឆាំងនៅខាងក្រៅប្រទេសឱ្យទៅកៀរគរគ្នីគ្នាធ្វើបាតុកម្មប្រឆាំងនឹងសម្តេចចុះនៅទីក្រុងដាវូស ប្រទេសស្វីស។ សម្តេចតេជោនឹងអញ្ជើញទៅកាន់ទីក្រុងដាវូស ប្រទេសស្វីស ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន បានអះអាងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ក្រុមប្រឆាំងដែលចង់ធ្វើបាតុកម្មប្រឆាំងនឹងរូបសម្តេច គឺទៅកាន់ទីក្រុងដាវូស ប្រទេសស្វីសទៅ ហើយប្រមូលគ្នីគ្នាឱ្យបានទៅធ្វើបាតុកម្មផង។ ទន្ទឹមនឹងនេះ សម្តេចក៏បានព្រលយឱ្យក្រុមប្រឆាំងដែលចង់ឱ្យតុលាការអន្តរជាតិមកចាប់ខ្លួនសម្តេចឱ្យទៅចាប់ខ្លួននៅទីក្រុងដាវូស នៅស្វីសតែម្តងទៅ កុំឱ្យពិបាកច្រើន។

សូមបញ្ជាក់ថា ក្រុមប្រឆាំងបានបរាជ័យ២ដងរួចមកហើយក្នុងការប៉ុនប៉ងកៀរគរគ្នីគ្នាឱ្យបានច្រើន ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងសម្តេចនោះ។ កាលពីឆ្នាំ២០១៨ ក្រុមប្រឆាំងបានប្រមូលគ្នីគ្នាមិនបានឡើយ ដើម្បីធ្វើបាតុកម្មប្រឆាំងវត្តមានសម្តេចនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ប៉ុន្តែ មានតែអ្នកទៅទទួលស្វាគមន៍សម្តេចទៅវិញ។ ដោយឡែក នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកវិញ ក្រុមប្រឆាំងក៏បានកៀរគរគ្នីគ្នាបានប្រមាណតែ២០០នាក់ប៉ុណ្ណោះ ដើម្បីតវ៉ាប្រឆាំងនឹងសម្តេច ខណៈអ្នកទៅទទួលស្វាគមន៍សម្តេចវិញមានដល់ទៅជាង២០០០នាក់ឯណោះ៕

អត្ដបទ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម