Connect with us

នយោបាយ

លោកយឹម ស៊ីណន បរិហារអ្នកអត្ថាធិប្បាយនយោបាយ៣រូបថា គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន

បានផុស

នៅ

អតីតប្រធានចលនាយុវជនអតីតគណបក្សសង្រ្គោះជាតិប្រចាំនៅកូរ៉េខាងត្បូង លោកយឹម ស៊ីណន នៅថ្ងៃអង្គារនេះ បានចេញមកបរិហារនយោបាយរបស់លោកសម រង្ស៊ី និងអ្នកអត្ថាធិប្បាយនយោបាយ៣រូបទៀត គឺលោកបណ្ឌិតសេង សារី លោកស៊ន ដារ៉ា និងព្រះសង្ឃ ប៊ុត ប៊ុនតិញ។ លោកថា នយោបាយរបស់ក្រុមលោកសម រង្ស៊ី គឺពូកែបោកបញ្ជោត ឯ អ្នកអត្ថាធិប្បាយទាំង៣វិញ គឺគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន។

តាមរយៈគណនីហ្វេសប៊ុក លោកយឹម ស៊ីណន បានបរិហារអ្នកអត្ថាធិប្បាយទាំង៣នេះថា បានក្លែងខ្លួនជាមនុស្សងងឹតងងុល ដោយសារតែរបៀបវារ:នយោបាយសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួនក្នុងពេលបច្ចុប្បន្ន និងអនាគតរបស់ពួកគេ។ លោកយឹម ស៊ីណន បានលើកឡើងដូច្នេះ ដោយសារតែលោកមើលឃើញថា អ្នកទាំង៣បានដឹងច្បាស់ថា ក្រុមលោកសម រង្ស៊ី ពូកែខាងឃោសនាបោកបញ្ឆោតទាញការគាំទ្រពីមហាជន ប៉ុន្តែពួកគេនៅតែអត្ថាធិប្បាយពីនយោបាយរបស់ក្រុមលោកសម រង្ស៊ី ទៀត។

បន្ថែមលើនេះ លោកយឹម ស៊ីណន បានអះអាងថា លោកបណ្ឌិតសេង សារី លោកស៊ន ដារ៉ា និងព្រះសង្ឃ ប៊ុត ប៊ុនតិញ សុទ្ធតែដឹងច្បាស់ណាស់ថា ក្រុមលោកសម​ រង្ស៊ី​ បានបង្កើត​«ចលនាសង្រ្គោះជាតិCNRM» បានធ្វើឱ្យចលាចលដល់​«គណបក្ស​សង្រ្គោះជាតិCNRP» ទាំងសាធារណមតិជាតិ​ និងអន្តរជាតិ​។ ចំណែកឯរឿងឃោសនា​«ដេកផ្ទះឈ្នះឯង​»គឺជួយឱ្យការបោះឆ្នោតឆ្នាំ២០១៨​ប្រព្រឹត្តទៅ​យ៉ាងរលូន​ និងរឿងមាតុភូមិនិវត្តន៍​៩វិច្ឆិកា​ ជាការវាយប្រហារ​ព្រះមហាក្សត្រ​ និងបំបះបំបោរយោធា​ បាននាំមកនូវទុក្ខដល់អ្នកគាំទ្រ​ និងប្រែក្លាយក្រុមខ្លួនជាឧទ្ទាម។​

បើតាមលោកយឹម ស៊ីណន គឺពួកគេសុទ្ធតែដឹងច្បាស់ ប៉ុន្តែមកធ្វើជាងងឹងងងុល ដែលតាមការពិត ពួកគេមានភាពឆ្លាតវៃផ្នែកនយោបាយទេតើ។ ជាមួយគ្នានេះ អតីតសមាជិកអតីតបក្សប្រឆាំងរូបនេះ បានបន្ទាបខ្លួនឯងថា ជាមនុស្សល្ងង់គ្មានពីរដែលមិនចេះស្របតាមខ្យល់​ ដើម្បីស្រូបយកប្រជាប្រិយ​បានងារជាអ្នកស្នេហាជាតិ៕

អត្ថបទ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ទីបំផុត! លោក ឌួង ឆាយ ប្រគល់កូនស្រី ទៅឲ្យអតីតភរិយា តាមកាលកំណត់របស់អាជ្ញាសាលា

យឹម តាស្រង់
ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក យឹម តាស្រង់ ចែករំលែកបទពិសោធ ទាក់ទងនឹងបញ្ហានៃការកេងចំណេញលើស្នាដៃអ្នកសិល្បៈ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ចុះពិនិត្យស្ថានភាពនៅ«ម២» ដើម្បីត្រៀមឧបត្ថម្ភប្រាក់ជូនស្រ្តីមានផ្ទៃពោះជាប់ឃុំ និងកូនឱ្យចំគោលដៅ

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារាកូរ៉េ Kim Go-eun បរិច្ចាគ​ថវិកា ​ជួយ​គ្រោះរញ្ជួយ​ដី​ នៅ មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១១ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ទោះកំពុងកាន់ទុក្ខអ្នកស្លាប់ដោយរញ្ជួយដី តែ មីយ៉ាន់ម៉ា បន្តការវាយប្រហារអាកាស ស្លាប់​ជនស៊ីវិលជាង៤០នាក់ទៀត 

Sokha Hotels

ព័ត៌មានពេញនិយម