នយោបាយ
ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សកម្ពុជានិយម ក្នុងបញ្ជីគណបក្សនយោបាយ
ទីបំផុតក្រសួងមហាផ្ទៃ បានសម្រេចចុះឈ្មោះគណបក្សកម្ពុជានិយមរបស់លោកយ៉ែម ប៉ុញ្ញឫទ្ធិ ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ នេះបើយោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ឧបបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។
លិខិតរបស់សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា “ត្រូវបានចុះឈ្មោះ គណបក្សកម្ពុជានិយម សរសេរអក្សរកាត់ (ប.ក) ដោយមានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាលស្ថិតនៅផ្ទះលេខ៥២-៥៤ ផ្លូវបេតុង៩ម៉ែត្រ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងបញ្ជីគណបក្សនយោបាយក្រសួងមហាផ្ទៃ”។
ជាមួយគ្នានោះ សម្តេចក្រឡាហោម ស ខេង បានប្រាប់ឲ្យគណបក្សកម្ពុជានិយម ធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ លិខិតបទដ្ឋានគតិយុត្តិនានាជាធរមាន និងលក្ខន្តិកៈ របស់គណបក្ស ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។
សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានធ្វើលិខិតជម្រាបជូនលោក អូក អ៊ី ជាតំណាងស្ថាបនិកគណបក្សកម្ពុជានិយម ដោយបានបញ្ជាក់ថា ផ្អែកតាមបញ្ញត្តិមាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយក្រសួងមហាផ្ទៃសម្រេច អនុញ្ញាតឲ្យបង្កើត “គណបក្សកម្ពុជានិយម” ដែលសរសេរជាអក្សរកាត់ “ប.ក”។
សម្តេចក្រឡាហោមបានបញ្ជាក់ថា ដើម្បីទទួលបានសុពលភាពនិងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈជា នីតិបុគ្គល នៅក្នុងរយៈពេល១៨០ (មួយរយប៉ែតសិប) ថ្ងៃបន្ទាប់ពីបានបង្កើតរួចហើយ គណបក្សកម្ពុជានិយម ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមកថាខណ្ឌទី២ មាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។
បើយោងតាមប្រភពមួយចំនួនបានបង្ហើបថា ក្រុមដែលបង្កើតគណបក្សកម្ពុជានិយម គឺជាមនុស្សដែលស្និទ្ធជាមួយលោក កឹម សុខា នឹងទើបតែទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញកាលពីពេលថ្មីៗនេះ ហើយការដែលក្រុមមនុស្សរបស់លោកកឹម សុខា សម្រេចបង្កើតគណបក្សថ្មីនេះ ដោយសារតែក្រុមមនុស្សរបស់សម រង្ស៊ី បានដាក់ពាក្យស្នើសុំបង្កើតគណបក្ស “បេះដូងជាតិ”។
គណបក្សកម្ពុជានិយម (KP) ស្ថិតក្នុងចំណោមគណបក្សចំនួន៧ ដែលបានបំបែកចេញពីអតីតគណបក្សសង្គ្រោះជាតិ (CNRP) ដែលត្រូវបានរំលាយដោយតុលាការកំពូល ហើយគណបក្សចំនួន៦ទៀតរួមមាន៖ គណបក្សកែទម្រង់កម្ពុជា (CRP) គណបក្សខ្មែរស្រឡាញ់ជាតិ (CNLP) គណបក្សខ្មែរអភិរក្ស (KCP) គណបក្សឆន្ទៈខ្មែរ (KWP) គណបក្សអនាគតជាតិ (NFP) និងគណបក្សបេះដូងជាតិ (CNHP)៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់