Connect with us

នយោបាយ

មេដឹកនាំអឺរ៉ុប អរគុណ និងសរសើរកម្ពុជាថា រៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុបបានល្អ ទោះធ្វើតាមអនឡាញក៏ដោយ

បានផុស

នៅ

មេដឹកនាំកំពូលនៃតំបន់អឺរ៉ុបបានសម្តែងនូវការអរគុណ និងកោតសរសើរកម្ពុជាចំពោះការរៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣នេះ ត្បិតធ្វើឡើងតាមប្រព័ន្ធអនឡាញក៏ដោយ។ លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងជាអ្នកសម្របសម្រួលប្រចាំតំបន់អឺរ៉ុប បានអបអរសាទេរកម្ពុជាដែលបានរៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) បានល្អប្រសើរ និងប្រកបដោយជោគជ័យនៅពេលនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប និងជាអ្នកសម្របសម្រួលប្រចាំតំបន់អឺរ៉ុបវិញក៏បានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែរដែលជាម្ចាស់ផ្ទះចំពោះការខិតខំរៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣នេះបានជោគជ័យ។ ជាមួយគ្នានេះ លោកស្រីបានកត់សម្គាល់ថា នៅក្នុងរយៈពេល២៥ឆ្នាំមកនេះ កិច្ចប្រជុំអាស៊ី-អឺរ៉ុប បានជួយដល់ថ្នាក់ដឹកនាំនៅតំបន់អាស៊ី និងអឺរ៉ុបដោះស្រាយបាននូវបញ្ហាប្រឈ​ម​នានាក្នុងពេលបច្ចុប្បន្ននេះ។ លោកស្រី Ursula von der Leyen រំពឹងថា នៅឆ្នាំខាងមុខ ភាពជាដៃគូនៃអាស៊ី-អឺរ៉ុបនេះ នឹងកាន់តែមានសារសំខាន់ចំពោះដំណើរការងើបឡើងវិញពីការរីករាលដាលនៃជំងឺកូវីដ១៩ និងការកសាងឡើងវិញនូវពិភពលោកមួយដែលមានសមភាពកាន់តែធំជាងមុន និងពង្រឹងពហុភាគីនិយម។

ដោយឡែក លោក Charles Michel បានអះអាងថា កិច្ចប្រជុំអាស៊ី-អឺរ៉ុបនៅពេលនេះ បើទោះបីធ្វើឡើងតាមប្រព័ន្ធវីដេអូក៏ដោយ ក៏វាមានសារៈសំខាន់ក្នុងការកត់ត្រានូវអ្វីដែលបានសម្រេចនាពេលកន្លងមក និងកំណត់ទិសដៅទៅពេលអនាគត។ កិច្ចប្រជុំASEMនេះ គឺជាវេទិកាតែមួយគត់សម្រាប់សន្ទនានយោបាយរវាងថ្នាក់ដឹកនាំនៃប្រទេសនៅអាស៊ី និងអឺរ៉ុប អ្នករៀបចំគោលនយោបាយ ធុរជន អង្គការសង្គមស៊ីវិល អ្នកស្រាវជ្រាវ និងយុវជនជំនាន់ក្រោយ។

សូមជម្រាបជូនថា ការរៀបចំកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣នេះ គឺជាលើកទី១ហើយសម្រាប់ប្រទេសកម្ពុជា បន្ទាប់ពីចូលរួមក្នុងកិច្ចប្រជុំកំពូលតាំងពីឆ្នាំ២០០៤។ កិច្ច​ប្រជុំអាស៊ី-អឺរ៉ុប ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦ ហើយវាបានក្លាយជាវេទិកាដ៏សំខាន់មួយក្នុងការភ្ជាប់ទំនាក់ទំនង និងការលើកកម្ពស់ភាពជាដៃគូរវាងទ្វីបអាស៊ី និងអឺរ៉ុប៕

អត្ថបទ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម