Connect with us

នយោបាយ

លោក ​ទាវ វណ្ណុល ជាប់​ឆ្នោត​ជា​ប្រធាន​គណបក្សភ្លើងទៀន​ដដែល

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ២០២១​នេះ​គណបក្សភ្លើងទៀន បាន​រៀប​ចំ​សមាជសាមញ្ញរបស់ខ្លួន ដោយ​មាន​អ្នក​ចូលរួមប្រមាណ៧០នាក់ នៅ​សណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ​ ហើយ​ជា​លទ្ធផល​អង្គសមាជ​បាន​បោះ​ឆ្នោត​គាំទ្រ​លោក ទាវ វណ្ណុល ជា​ប្រធាន​គណបក្ស​ដដែល​ ដោយ​មិន​មាន​បេក្ខជន​ឈរ​ប្រជែងនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាជ​សាមញ្ញនេះ ធ្វើ​ឡើង​ដើម្បី​ធ្វើ​វិសោធន​កម្ម​ប្រការ​មួយ​ចំនួន ​នៃ​លក្ខន្តិកៈ​ និង​រៀប​ចំ​ជ្រើស​តាំង​សមាសភាព​ថ្នាក់​ដឹក​នាំ​អាណត្តិ​ថ្មី​ ព្រម​ទាំង​កំណត់​យុទ្ធសាស្ត្រ​នយោបាយ​គណបក្ស​ទៅ​ថ្ងៃ​ខាង​មុខ។​ សមាជ​នេះ ​ធ្វើ​ឡើង​ក្រោម​​អធិបតីភាពលោក ទាវ វណ្ណុល ប្រធាន​គណបក្ស (ចូល​រួម​តាម​ វីដេអូ Video Conference) និង​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​សំខាន់​ៗ​ជា​ច្រើន​រូប​។​

គណបក្ស​ភ្លើង​ទៀន មាន​កំណើត​ពី​អតីតគណបក្សសមរង្ស៊ី។ គណបក្សភ្លើងទៀន ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ១៩៩៥ ជា​គណបក្សជាតិខ្មែរ ហើយ​ប្តូរ​ឈ្មោះ​ជា​គណបក្សសមរង្ស៊ីនៅឆ្នាំ១៩៩៨។ គណបក្សនេះទទួលបានអាសនៈចំនួន១៥ ក្នុង ចំណោម១២៣ ក្នុង​ការ​បោះឆ្នោតជាតិឆ្នាំ ១៩៩៨ ហើយ​ទទួល​បាន​អាសនៈចំនួន២៤ ​ក្នុងការបោះឆ្នោតឆ្នាំ២០០៣ និង​ទទួល​បាន​អាសនៈ​ចំនួន​២៦​ ក្នុង​ការ​បោះឆ្នោតឆ្នាំ ២០០៨ ។ ​ជាមួយ​គ្នា​​នោះ ​គណបក្សសម រង្ស៊ី បាន​ឈ្នះអាសនៈចំនួន២ ក្នុង​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា ឆ្នាំ ២០០៦ និងអាសនៈចំនួន១១ ក្នុងការបោះឆ្នោតព្រឹទ្ធសភាឆ្នាំ២០១១។

នៅឆ្នាំ២០១២ គណបក្ស សម រង្ស៊ី និង​គណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា បាន​រួម​បញ្ចូល​គ្នា ​ដើម្បី​ក្លាយ​ជា​គណបក្សសង្គ្រោះជាតិ និង​ទទួលបានអាសនៈរដ្ឋសភាចំនួន៥៥ លើ ១២៣​ ហើយ​បើ​ទោះ​បី​មាន​ការ​រួម​បញ្ចូល​គ្នា​ជាមួយ​គណបក្ស​សិទ្ធិមនុស្សក៏ដោយ គណបក្ស​នេះ​ នៅ​តែ​រក្សា​ដដែល ​ដោយ​សារ​តែ​នៅ​មាន​អាសនៈ​នៅ​ក្នុង​ព្រឹទ្ធសភា។ នៅឆ្នាំ២០១៧ គណបក្ស សម រង្ស៊ី បាន​ប្តូរ​ជា​គណបក្សភ្លើងទៀនវិញ ក្រោយ​ពី​វិសោធនកម្មច្បាប់​ស្ដី​ពី​គណបក្សនយោបាយ៕

​អត្ថបទ៖​ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៣ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៤ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៥ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម