Connect with us

នយោបាយ

មេធាវីបញ្ជាក់ថា សាររបស់លោកកឹម សុខា គឺដើម្បីការពារខ្លួនពីទង្វើរបស់លោកសម រង្ស៊ី ប៉ុណ្ណោះ

បានផុស

នៅ

លោកស្រីម៉េង សុភារី សហមេធាវីម្នាក់របស់លោកកឹម សុខា បានចេញមកអំពាវនាវកុំឱ្យយល់ច្រឡំ ឬមានការបកស្រាយបន្លំចំពោះខ្លឹមសារអត្ថបទរបស់លោក កឹម សុខា។ លោកស្រីមេធាវីអះអាងថា ខ្លឹមសារនេះគឺមិនមែនលោកកឹម សុខា ប្រកាសបំបែកសម្ព័ន្ធភាពលោកសម រង្ស៊ី និងលោកកឹម សុខា ទេ គឺគាត់គ្រាន់តែនិយាយការពិត។ ជាមួយគ្នានេះ លោកស្រីបានគូសបញ្ជាក់ថា សាររ​បស់លោកកឹម សុខានេះ គឺគ្រាន់តែជាការប្រើសិទ្ធិ ដើម្បីការពារខ្លួនពីទង្វើរបស់លោកសម  រង្ស៊ី ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈគណនីហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកស្រីម៉េង សុភារី បានលើកឡើង៣ចំណុច ដើម្បីការពារភាពត្រឹមត្រូវរបស់លោកកឹម សុខា នៅក្នុងរឿងបែកបាក់គ្នានេះ។ ទី១. លោកស្រីថា លោកសម រង្សី និងក្រុមគាត់បានដើរចេញ បែកចេញ ចុះចោលស្មារតីរួបរួមនឹងលោកកឹម សុខា ហើយកាន់​តែច្បាស់ នៅពេលដែលគណបក្សភ្លើងទៀនដើរចេញជាឯកតោភាគីជាចំហរនៅពេលនេះ ដោយមិនមានការគាំទ្រពីលោក កឹមសុខា គឺបានបង្ហាញឱ្យឃើញកាន់តែច្បាស់ហើយថា លោក សម រង្ស៊ី និងក្រុមគាត់ បានដើរចេញ បែកចេញ ចុះចោល ស្មារតីរួបរួមនឹងលោក កឹម សុខាហើយ ។ នេះមិនទាន់និយាយពីសកម្មភាពចលនាផ្សេងៗទៀតដែលលោកសម រង្ស៊ី បានបង្កើតឡើងដោយគ្មានការគាំទ្រពីលោកកឹម សុខាដូចគ្នា ។

ទី២. បើចុះចោលលោក កឹម សុខា ហើយគាត់គ្រាន់តែហាម និង សុំតែកុំយកឈ្មោះ និងរូបថតដែលជាកេរ្តិ៍របស់គាត់ទៅជាមួយបានហើយ។ កុំដើរប្រាប់គេថា នៅជាប្តីប្រពន្ធនឹងគ្នាទៀត ពីព្រោះសកម្មភាពដើរចេញនេះបានក្បត់ដៃគូហើយ ។ ការបន្តនៅប្រើប្រាស់កេរ្តិ៍របស់លោក កឹម សុខា គឺជាការកុហកគេ ដើម្បីសកម្ម​ភាពផលប្រយោជន៍របស់គាត់ និងក្រុមគាត់តែប៉ុណ្ណោះ ។

ចំណែក ទី៣. លោក កឹម សុខា គ្រាន់តែប្រើសិទ្ធិការពារខ្លួនរបស់គាត់ គឺមិនខុសទេ ដើម្បីមិនឱ្យពាក់ព័ន្ធ និងមិនទទួលខុសត្រូវ ចំពោះសកម្មភាពរបស់លោក សម រង្ស៊ី និងក្រុមគាត់ ត្រង់ថាបែក មិនបែកមើលខ្លឹមសារទៅ អ្នកណាដើរចេញមុន មើលសកម្មភាពទៅ។ បើតាមលោកស្រីម៉េង សុភារី គឺបុគ្គល ឬក្រុមដែលបានបែកចេញទៅ គឺកន្លងមកតាមរយៈសហមេធាវីរបស់គាត់ក៏ធ្លាប់ចេញសេចក្តីថ្លែងការណ៏ ក៏ដូចជាការប្រកាសច្រើ​ន​ដងមកហើយដែរថា កុំឱ្យពាក់ព័ន្ធជាមួយលោក កឹម សុខា ជាពិសេស ការយកឈ្មោះ និងរូបថតរបស់គាត់ទៅប្រើជាប្រយោជន៍ក្នុងសកម្មភាពនយោបាយរបស់ខ្លួន។

សូមបញ្ជាក់ថា ពាក្យ«សម រង្ស៊ី និងកឹម សុខា ជាមនុស្សតែមួយ»លែងមានទៀតហើយ ដោយសារតែលោកសម រង្ស៊ី និងក្រុមរបស់លោកបានទៅគាំទ្រឱ្យគណក្សចាស់ភ្លើងទៀនដំណើរកាឡើងវិញ។ ត្រង់បញ្ហានេះ លោកកឹម សុខា បានអះអាងតាមហ្វេសប៊ុកថា ការត្រឡប់ទៅគាំទ្រដោយចំហរ ឬ នៅពីក្រោយការដឹកនាំគណបក្សភ្លើងទៀន គឺគណបក្សភ្លើងទៀន គឺទង្វើនេះសបញ្ជាក់ឱ្យឃើញថា សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ ព្រោះសកម្មភាពទាំងអស់នេះ មិនមានការគាំទ្រ ឬ ជាជំហររបស់លោកឡើយ៕


អត្ថបទ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥

ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក ស៊ី ជីនពីង កោតសរសើរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុថា ជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ឆ្លងឆ្នាំសកលឆ្នាំនេះ រាជធានីភ្នំពេញមានរៀបចំការប្រគុំតន្រ្តីខ្នាតធំ ៤ទីតាំង ជាមួយនឹងការបាញ់កាំជ្រួចយ៉ាងគគ្រឹកគគ្រេង

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅខេត្តរតនគិរី អង្គការភ្លែនកម្ពុជា ប្រកាសជ្រើសរើសយុវជនឱ្យចូលរួមធ្វើការងារសង្គម និងអភិវឌ្ឍសហមគន៍

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិនសូមក្រាបបង្គំទូលថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម