Connect with us

នយោបាយ

លោក សុខ ឥសាន៖ ការប្រកាសមិនឲ្យយកឈ្មោះទៅប្រើប្រាស់ គឺជារឿងទំនាស់រវាង កឹម សុខា និងទណ្ឌិតសម រង្ស៊ី មិនពាក់ព័ន្ធអ្នកដទៃទេ

បានផុស

នៅ

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បានអះអាងថា ការដែលលោក កឹម សុខា ប្រកាសមិនឲ្យយកឈ្មោះទៅប្រើប្រាស់ គឺជារឿងទំនាស់រវាង កឹម សុខា និងទណ្ឌិត​សម រង្ស៊ី មិនពាក់ព័ន្ធភាគីណាមួយទេ ប៉ុន្តែ​ទណ្ឌិត​មេ​ឧទ្ទាម​ក្រៅច្បាប់ សម រង្ស៊ី បែរជា​មិន​ទទួលស្គាល់​ការពិត ហើយ​បែរជា​លំ​លាក់​កំហុស​អ្នកដទៃ​ទៅវិញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក សុខ ឥសាន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ការប្រកាស​មិន​ឲ្យ​ទណ្ឌិត​មេ​ឧទ្ទាម​ក្រៅ​ច្បាប់ឈប់​យកឈ្មោះ និង​រូប កឹម សុខា ទៅប្រើ​ប្រាស់​បោក​បញ្ឆោត​គេឯង គឺជា​រឿង​ទំនាស់​រវាង កឹម សុខា និង​ទណ្ឌិត សម រង្ស៊ី មិន​ពាក់ព័ន្ធ​នឹង​ភាគី​ទី​៣​ណាមួយ​ទេ​”​។ លោក​ថា ខ្លួនឯង​បែកបាក់​គ្នា​រវាង​គ្នាឯង​មក​បន្ទោស​អ្នកដទៃ នេះ​សរ​បញ្ជាក់ថា ទណ្ឌិត​មេ​ឧទ្ទាម​ក្រៅច្បាប់​គ្មាន​ការទទួលខុសត្រូវ​។​

​បើតាម​លោក សុខ ឥសាន ការបែកបាក់​ជាមួយ កឹម សុខា មាន​តាំងពី​ដើមទី​មកម្ល៉េះ តែ​ទណ្ឌិត​មេ​ឧទ្ទាម​ក្រៅច្បាប់ សម រង្ស៊ី មិន​ទទួលស្គាល់​ការពិត ថែមទាំង​ទម្លាក់​កំហុស​ឲ្យ​អ្នកដទៃ​ទៀតផង​។ លោក​ថា ការធ្វើ​នយោបាយ ដោយ​មិន​ទ​ទទួលស្គាល់​ការពិត នឹងធ្វើ​ឲ្យ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ត្រូវ​បរាជ័យ​គ្រប់​ជំហាន​។ អ្នក​ដែល​គ្មាន​ការទទួលខុសត្រូវ មិន​សម​ធ្វើជា​មេដឹកនាំ​ទេ​។​

​ជាមួយនឹង​ការលើកឡើង​ខាងលើនេះ លោក សុខ ឥសាន អះអាងថា ការប្រកាស​របស់លោក កឹម សុខា កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា គឺជា​ថ្ងៃ​ញ៉ុ​ក​របស់​សម រង្ស៊ី​។​

​ការលើកឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បន្ទាប់ពី​ទណ្ឌិត​មេ​ឧទ្ទាម​ក្រៅច្បាប់ សម រង្ស៊ី បាន​អះអាងថា សេចក្តីថ្លែងការណ៍​លោក កឹម សុខា ដែល​ហាម​មិន​ឲ្យ​យកឈ្មោះ​ទៅប្រើ​ប្រាស់ គឺជា​លទ្ធផល នៃ​ការគំរាមកំហែង​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ភ័យខ្លាច​ចំពោះ​ឯកភាព​នៃ​អ្នកប្រជាធិបតេយ្យ​ខ្មែរ ហើយ​ដែល​ចាប់យក​លោក កឹម សុខា ធ្វើជា​ចំណាប់ខ្មាំង​។​

​លោក កឹម សុខា ដែល​គេ​ដឹងថា ជា​អតីត​ដៃគូ​សម្ព័ន្ធភាព​ន​យោ​បាយ​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​លោក សម រង្ស៊ី នោះ កាលពី​ថ្ងៃអាទិត្យ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ បាន​ចេញមុខ​វាយប្រហារ​ចំៗ​ថា លោក​សម រង្ស៊ី និង​សហការី នៅតែ​បន្ត​យកឈ្មោះ និង​រូបថត​របស់លោក​ទៅប្រើ​ប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត ដើម្បី​កេងចំណេញ​នយោបាយ​សម្រាប់​ក្រុម​របស់ខ្លួន​។​

​ការចេញមុខ​វាយបក​លើ​លោក សម រង្ស៊ី នេះ ត្រូវបាន​គេ​មើលឃើញថា បានធ្វើ​ឡើង​ក្រោយ លោក សម រង្ស៊ី និង​សហការី ជារឿយៗ​តែងតែ​ភ្ជាប់​ឈ្មោះ​លោក កឹម សុខា ទៅ​និង​សកម្មភាព​ផ្សេងៗ ដែល​ពួកគេ​បានធ្វើ ទាំង​ក្នុង និង​ក្រៅប្រទេស​។ ជាមួយគ្នា​នោះ ក្រុម​មេធាវី​ការពារ​ក្តី​លោក កឹម សុខា តែងតែ​ចេញមុខ ចេញ​សេចក្តី​ថ្លែងការណ៍​បដិសេធ​ជា​ញឹកញាប់ តែ​មើល​ទៅ​សកម្មភាព​នេះ​នៅតែ​ដដែល​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

វីវក់សម្អាតផ្ទះ គូស្នេហ៍នៅប្រទេស ចិន បោះចោល​លុយ​ជាង៣ម៉ឺនដុល្លារ ​ចូល​ធុង​សំរាម

ព័ត៌មានជាតិ៣០ នាទីutes មុន

ការនាំចេញតាមតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ គ្រុប ភ្នំពេញ សម្រេចបានជាង១,៨៨០លានដុល្លារក្នុងឆ្នាំ២០២៤

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

Apple ធ្លាក់ចេញ​ពី​តំណែង​លក់​ស្មាតហ្វូន​ដាច់ជាង​គេ​នៅចិន​ ចំពេល​ការ​ប្រកួត​ប្រជែង​កាន់តែខ្លាំង

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

តម្លៃប្រេង​ធ្លាក់ចុះ​នៅ​ថ្ងៃបញ្ចប់ការជួញដូរ ប៉ុន្តែកើនឡើងក្នុង​អត្រាប្រចាំសប្ដាហ៍ មុន​ត្រាំឡើងកាន់អំណាច​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក បៃដិន ផ្ដល់​ការ​លើកលែង​ទោស​ដល់​មនុស្ស ២ ៥០០​នាក់ ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម