នយោបាយ
លោកកឹម សុខា៖«ខ្ញុំធ្វើអ្វី…ដោយឆន្ទៈពិត មិនធ្វើតាមអ្នកណាគំរាម បង្ខំខ្ញុំឡើយ»
នៅទីបំផុត លោកកឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិបានចេញមកទាត់ចោលការចោទប្រកាន់របស់លោកសម រង្ស៊ី ដែលថា ការនិយាយរបស់លោកធ្វើឡើងក្រោមការគំរាមកំហែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ លោកកឹម សុខា បានអះអាងថា ការលើកឡើងរបស់លោក គឺធ្វើឡើងតាមឆន្ទៈពិត ដោយមិនធ្វើតាមការគំរាម និងការបង្ខំណាមួយឡើយ។

តាមរយៈទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ លោកកឹម សុខា បានសរសេរដូច្នេះថា៖«ខ្ញុំធ្វើអ្វីដែលខ្ញុំអាចធ្វើបានទៅតាមលទ្ធភាព កាលៈទេសៈ និងដោយឆន្ទៈពិតរបស់ខ្ញុំ មិនធ្វើតាមអ្នកណាគំរាមបង្ខំខ្ញុំឡើយ ជាពិសេស អ្វីដែលខ្ញុំផ្សព្វផ្សាយក្នុងផេកផ្លូវការរបស់ខ្ញុំ»។ ការចេញមកគូសបញ្ជាក់របស់លោកកឹម សុខា នាពេលនេះ គឺបន្ទាប់ពីលោកសម រង្ស៊ី និងក្រុមរបស់លោក បានចោទថា លោកកឹម សុខា ត្រូវបានសម្តេចតេជោ ហ៊ុន សែន គំរាម និងបង្ខំឱ្យនិយាយចេញពីការបែកបាក់សម្ព័ន្ធភាពសម រង្ស៊ី និងកឹម សុខា។
កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោកកឹម សុខា បានអះអាងថា រូបលោក និងលោកសម រង្ស៊ី មិនមែនជាមនុស្សតែមួយទៀតនោះទេ បន្ទាប់ពីលោកសម រង្ស៊ី និងក្រុមរបស់លោក បានទៅបង្កើតចលនាផ្សេងៗ និងបានត្រឡប់ទៅគាំទ្រដោយចំហរ ឬនៅពីក្រោយការដឹកនាំគណបក្សនយោបាយគណបក្សភ្លើងទៀន។ បើតាមលោកកឹម សុខា គឺសកម្មភាពទាំងអស់នេះ មិនមានការគាំទ្រ ឬ ជាជំហររបស់លោកឡើយ។

អាស្រ័យហេតុនេះហើយ លោកបានអំពាវនាវឱ្យលោក សម រង្ស៊ី និងក្រុមរបស់លោកឈប់បំពានមកលើរូបលោក ដោយការយកឈ្មោះ និងរូបថតរបស់លោក ទៅប្រើប្រាសភ្ជាប់ជាមួយសកម្មភាពមហិច្ឆិតានយោបាយរបស់ខ្លួនដែលធ្វើឲ្យសាធារណមតិជាតិ និង អន្តរជាតិមានការភ័ន្តច្រឡំ។ លោកកឹម សុខា ក៏បញ្ជាក់ផងដែរថា លោកមិនបានពាក់ព័ន្ធ និង មិនទទួលខុសត្រូវចំពោះសកម្មភាពរបស់លោក សម រង្ស៊ី និងក្រុមរបស់លោកនោះឡើយ។
ប៉ុន្មានម៉ោងក្រោយមកក្នុងថ្ងៃតែមួយ លោកសម រង្ស៊ី តាមរយៈទំព័រហ្វេសប៊ុក បានឆ្លើយតបទៅនឹងការលើកឡើងរបស់លោកកឹម សុខានេះ។ ប៉ុន្តែ លោកបានអះអាងថា ការលើកឡើងរបស់លោក កឹម សុខា គឺជាលទ្ធផលនៃការគំរាមកំហែងពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដែលភ័យខ្លាចចំពោះឯកភាពនៃអ្នកប្រជាធិបតេយ្យខ្មែរ។
យ៉ាងណាក៏ដោយ ទាំងមេធាវី និងកូនស្រីរបស់លោកកឹម សុខា សុទ្ធតែបានចេញមកគូសបញ្ជាក់ឱ្យដឹងថា ការធ្វើសេចក្តីថ្លែងការណ៍របស់លោកកឹម សុខា គឺដើម្បីការពារខ្លួន មិនទទួលខុសត្រូវ និងបញ្ឈប់មិនឱ្យលោកសម រង្ស៊ី និងក្រុមរបស់លោកបំពានលើរូបលោកតទៅទៀតតែប៉ុណ្ណោះ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ