នយោបាយ
សម្តេចតេជោ៖ ក្រុមអ្នកវិភាគនិយាយវិភាគតែរឿងគ្រួសារសម្តេច ដើម្បីសុំសិទ្ធជ្រកកោននៅក្រៅប្រទេស
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃសៅរ៍នេះ បានបង្ហោះបង្ហាញនូវរូបភាពសម្តេចជាមួយលោក ហ៊ុន សែន និងជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុក។ ជាមួយរូបភាពទាំងនេះ សម្តេចតេជោ បានអះអាងថា នឹងធ្វើឱ្យក្រុមវិភាគយកទៅវិភាគបានយ៉ាងហោចណាស់មួយសប្តាហ៍ ដើម្បីមានការងារធ្វើរកលុយចិញ្ចឹមជីវិត ឬសុំសិទ្ធជ្រកកោននៅក្រៅប្រទេស។

សម្តេចតេជោ បានសរសេរបែបនេះថា៖ «កន្លងមកមានក្មួយៗដែលនិយមលេងរូបថត បានផ្គុំរូបថតខ្ញុំជាមួយកូនប្រុសច្បងរបស់ខ្ញុំហ៊ុន ម៉ាណែត និងផ្គុំរូបថតខ្ញុំ និងភរិយាជាមួយរូបថត ម៉ាណែត និងភរិយា។ គាត់បានប្រាប់ខ្ញុំថា លោកអ៊ំសង្ហាដូចបងម៉ាណែត និងក្មួយខ្លះនិយាយថា អ៊ំប្រុស អ៊ំស្រីសង្ហា ដូចបងម៉ាណែត និងប្រពន្ធគាត់។ ខ្ញុំបានប្រាប់ទៅក្មួយៗវិញថា តើម៉ាណែតបង្កើតអ៊ំ ឬអ៊ំបង្កើតម៉ាណែត?»។
សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា៖«អត្ថបទមួយនេះនឹងធ្វើឱ្យក្រុមវិភាគយកទៅវិភាគបានហោចណាស់មួយសប្តាហ៍ ដើម្បីមានការងារធ្វើរកលុយចិញ្ចឹមជីវិត ឬសុំសិទ្ធជ្រកកោននៅក្រៅប្រទេស។ថ្ងៃមុនគេវិភាគរឿងចៅទី២១ស្រក់ទឹកភ្នែកតែមិនយំ។ ល្អហើយ ខ្ញុំមានចៅ២២នាក់ និងកូនបង្កើតកូនប្រសារ១០នាក់ទៀតដែលខ្ញុំនឹងជួយពួកអ្នកឱ្យធ្វើការវិភាគតែរឿងគ្រួសារខ្ញុំ ដោយមិនចាំបាច់ទៅវិភាគរឿងផ្សេងនាំលំបាក។ នេះជាវិធីរុញទូកបណ្តោយទឹក ដើម្បីតម្រូវចិត្តក្រុមវិភាគល្ងង់ទូ»។

សូមបញ្ជាក់ថា រឿងសម្តេចតេជោ ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែតនេះ ត្រូវបានអ្នកវិភាគ និងសាធារណមតិលើកឡើងឥតដាច់នាពេលប៉ុន្មានថ្ងៃនេះ។ នេះ គឺបន្ទាប់ពីសម្តេចតេជោ បានប្រកាសជាសាធារណៈកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ថា សម្តេចគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនៃកម្ពុជានាពេលអនាគត។ មហាជនជាច្រើនឥតគណនា បានប្រកាសគាំទ្រជាបន្តបន្ទាប់ទាំងតាមរយៈបណ្តាញសារព័ត៌មាន និងទាំងតាមរយៈបណ្តាញទំនាក់ទំនងសង្គម៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង