នយោបាយ
ស្អែកនេះ សម្ដេចតេជោ នឹងជួប រដ្ឋមន្ត្រីការបរទេសភូមា ដើម្បីពិភាក្សាពីវិបត្តិនៅក្នុងប្រទេសនេះ
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃចន្ទនេះ បានអះអាងថា នៅថ្ងៃអង្គារ ស្អែកនេះ សម្តេចនឹងជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសភូមា ដើម្បីពិភាក្សាពីស្ថានភាព និងវិបត្តិដែលកំពុងកើតមាននៅក្នុងប្រទេសភូមា។ សម្តេច បានគូសបញ្ជាក់ថា សម្តេច និងរដ្ឋមន្រ្តីការបរទេសភូមា នឹងមានបញ្ហាជាច្រើនដែលត្រូវលើកមកជជែកពិភាក្សាគ្នា ដើម្បីស្វែងរកលទ្ធភាពអាចឱ្យភូមាវិលមមចូលរួមកិច្ចប្រជុំអាស៊ានបានឡើងវិញ។
តាមគម្រោង រដ្ឋមន្រ្តីការបរទេសភូមា លោក វុនណា ម៉ោងលីន (Wunna Maung Lwin) នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល២ថ្ងៃនៅកម្ពុជា គឺចាប់ពីថ្ងៃទី០៦ ដល់០៧ ខែធ្នូ ឆ្នាំ២០២១។ លោករដ្ឋមន្រ្តីការបរទេសភូមា មកដល់នៅម៉ោងប្រមាណ១១ ព្រឹកនេះ ហើយនៅរសៀលនេះ លោកនឹងអញ្ជើញធ្វើទស្សនកិច្ចនៅព្រះបរមរាជវាំង រមណីយដ្ឋានវត្តភ្នំ និងជិះទូកកម្សាន្តតាមមាត់ទន្លេចតុមុខ។
នៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានេះ គឺនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ លោក វុនណា ម៉ោងលីន នឹងអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។ បន្ទាប់ពីជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន រួច លោកនឹងអញ្ជើញជួបពិភាក្សាជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្រសួងការបរទេស៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា