នយោបាយ
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គ្រោងរៀបចំសមាជវិសាមញ្ញ នៅថ្ងៃទី១០ ខែធ្នូ ខាងមុខដើម្បីអនុម័តការងារចំនួន២
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) ដែលមានលោក យ៉េង វីរៈ ជាប្រធានគណបក្សបានឲ្យដឹងថា គណបក្សគ្រោងនឹងរៀបចំសមាជវិសាមញ្ញ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ចាប់វេលាម៉ោង៩ ព្រឹកដល់ម៉ោង១២ ថ្ងៃត្រង់ នៅអតីតទីស្នាក់ការកណ្តាលគណបក្ស ដែលស្ថិតនៅផ្ទះលេខ៣៨ ផ្លូវលេខ ១៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមាជនេះរៀបចំឡើងក្នុងគោលបំណងចំនួន២គឺ៖ ទី១. ដើម្បីបង្ហាញជំហររបស់គណបក្ស ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០២២ខាងមុខ ទី២. ដើម្បីអនុម័តសំណើវិសោធនកម្មលក្ខន្តិកៈមួយចំនួនរបស់គណបក្ស។

អ្នកនាំពាក្យគណបកប្រជាធិបតេយ្យមូលដ្ឋានលោក ឡឹក សុធារ មិនអាចសុំការបញ្ជាក់បន្ថែមបានទេ ដោយទូរសព្ទមិនមានអ្នកទទួល តែនៅលើសេចក្តីប្រកាសព័ត៌មានគណបក្សបានអះអាងថា តាមរយៈការចូលរួមក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ នៅមូលដ្ឋានឃុំ ចំនួន តាំងពីឆ្នាំ២០១៧ មក បានបង្ហាញនូវគំរូនយោបាយថ្មី តាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ដូចជាការកាត់បន្ថយការរើសអើងនយោបាយ ការផ្តល់នូវសេវារដ្ឋបាលសាធារណៈប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ការកសាងហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលឃុំ ការកសាង និងជួសជុលផ្លូវ សាលារៀន និងការទប់ស្កាត់បទល្មើសបំផ្លិចបំផ្លាញធនធានធម្មជាតិក្នុងឃុំជាដើម។
ទន្ទឹមនឹងនេះដែរ តាមរយៈដំណើរការ នៃការចូលរួមកសាងសង្គមប្រជាធិបតេយ្យសេរី ពហុបក្សនៅកម្ពុជា នាពេលកន្លងមក ក៏សម្រេចកែសម្រួលលក្ខន្តិកៈរបស់ខ្លួន ដើម្បីឱ្យសមស្របតាមស្ថានភាពជាក់ស្តែង និងបរិបទនយោបាយនៅកម្ពុជា។
គួររំលឹកថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលជាបណ្តុំ នៃអង្គការសង្គមស៊ីវិល ត្រូវបានបង្កើតឡើងនៅពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥ ដែលមានប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងអង្គការសង្គមស៊ីវិលមួយចំនួនជាអ្នកគាំទ្រ ហើយនៅក្នុងសមាជបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីន លោក យ៉េង វីរៈ គឺជាប្រធានគណបក្ស, លោក សាម ស៊ុនឌឿន ជាអនុប្រធាន, លោក សាម អ៊ីន អគ្គលេខាធិការ, និងលោក ប៉ោ សេដ្ឋា ជាហិរញ្ញិកនៃគណបក្ស៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់