Connect with us

នយោបាយ

សម្តេច ស ខេង ចេញមកប្រកាសគាំទ្ររាល់ការសម្រេចរបស់បក្សប្រជាជនកម្ពុជាចំពោះអនាគតនាយករដ្ឋមន្រ្តី

បានផុស

នៅ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា នៅយប់នេះបានចេញមកប្រកាសគាំទ្ររាល់ការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្នុងជ្រើសតាំងសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និងការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត។ នេះបើតាមសារជូនជនរួមជាតិរ​បស់សម្តេចក្រឡាហោម ស ខេង ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់សម្តេច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចក្រឡាហោម ស ខេង បានប្រកាសយ៉ាងដូច្នេះថា៖«១- ខ្ញុំតែងតែគោរព និងគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាត និង សន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសតាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិនេះ និងអាណត្តិបន្តបន្ទាប់ទៀត ។ ២- ចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ខ្ញុំក៏នឹងគោរពតាមការសម្រេចរបស់ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន»។

ការចេញមកប្រកាសរបស់សម្តេចក្រឡាហោម ស ខេង នាពេលនេះ ធ្វើឡើងបន្ទាប់ពីក្រុមអតីតបក្សប្រឆាំងមួយចំនួនបានទាញសម្តេចទៅភ្ជាប់ទៅនឹងរឿងសម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រលោកហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្រ្តីកម្ពុជានាពេលអនាគត។ ពួកគេបានលើកឡើងថា ដំណែងជានាយករដ្ឋមន្រ្តីកម្ពុជានេះ គឺសម្តេចក្រឡាហោម ស ខេង ស័ក្តិសមនឹងកាន់៕

អត្ថបទ៖ វណ្ណ​ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២១ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រកឃើញសាកសព Miss Tourism 2018 បន្ទាប់ពីគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា

ព័ត៌មានជាតិ២០ ម៉ោង មុន

ស្នងការខេត្តកណ្ដាល ព្រមាន និងពិន័យ៣ខែ លើប៉ូលិសដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

ព័ត៌មានជាតិ២១ ម៉ោង មុន

ដើម​អង្កាញ់ដាំក្នុង​របងផ្ទះ ជួយឲ្យស្ត្រីចំណាស់ម្នាក់រក​ចំណូល​មិនក្រោម ៥ ម៉ឺន​រៀល​ជា​ប្រចាំរាល់ថ្ងៃ

ព័ត៌មានជាតិ១៩ ម៉ោង មុន

លោក ហេង សួរ អរគុណកងអង្គរក្សដែលលះបង់កម្លាំងកាយ ឃ្លាតពីគ្រួសារ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ ថ្នាក់ដឹកនាំ និងសង្គមជាតិ

Sokha Hotels

ព័ត៌មានពេញនិយម