នយោបាយ
លោក ផៃ ស៊ីផាន បញ្ជាក់គោលដៅធំទស្សនកិច្ចសម្តេចតេជោ ទៅមីយ៉ាន់ម៉ា
លោក ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា ការធ្វើរៀបចំដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែនទៅកាន់ប្រទេស មីយ៉ាន់ម៉ាគឺដើម្បីផលប្រយោជន៍សន្តិភាពនិងដំណោះស្រាយនយោបាយក៏ដូចជាលើកតម្កើងសារជាថ្មីនូវស្ថិរភាពនយោបាយ ជាពិសេសកិច្ចការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ មីយ៉ាន់ម៉ាដែលជាអាទិភាពខ្ពស់បំផុត។
លោក ផៃ ស៊ីផាន នៅថ្ងៃទី៨ ធ្នូ ឆ្នាំ២០២១ បានសរសរនៅលើបណ្តាញសង្គមហ្វេសបុករបស់លោកថា៖ «ការធ្វើរៀបចំដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺដើម្បីផលប្រយោជន៍សន្តិភាព និងដំណោះស្រាយនយោបាយ ក៏ដូចជាលើកតម្កើងសារជាថ្មីនូវស្ថិរភាពនយោបាយ ជាពិសេសកិច្ចការពារអាយុជីវិតរបស់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ដែលជាអាទិភាពខ្ពស់បំផុត»។

អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះបានបន្តថា៖ «យើងទាំងអស់គ្នាបានដឹងនិងតែងតែយល់ថា សហគមអាស៊ានមានសមាជិកប្រជាជាតិចំនួន១០។ តាមគោលការណ៍កុងសង់ស៊ីស (CONCENSUS) គឺជាសំឡេងឯកច្ឆ័នទាំង១០នៃសមាជិកអាស៊ាន ដែលមិនអាចអវត្តមានសមាជិកណាមួយឡើយ ទោះក្នុងលក្ខខណ្ឌណាក៏ដោយ។ កម្ពុជានៅតែគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍និងច្បាប់របស់អាស៊ាន ដើម្បីផលប្រយោជន៍រួមនៃសហគមតែមួយ វាសនាតែមួយ ដូចដែលមានចែងក្នុងសេចក្ដីថ្លែងការណ៍រួមរបស់អាស៊ានកន្លងមក»។
លោកបន្តថា ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការធ្វើទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន គឺជាការបង្ហាញនូវមិត្តភាពល្អដែលមិនអាចបំបែកបាន ការចេះជួយគ្នាក្នុងគ្រាអាសន្ ននិងសហប្រតិបត្តិការជិតស្និទ្ធនៃប្រជាជាតិទាំងពីរក៏ដូចជាក្នុងតំបន់ទាំងមូល។ លើសពីនេះទៀតទស្សនកិច្ចនេះ គឺស្វែងយល់ពិតប្រាកដក្នុងកិច្ចលើកទឹកចិត្តក្នុងកិច្ចអនុវត្តនូវវិធាន៥ចំណុចនៃកិច្ចឯកភាពគ្នារវាងមិត្តមីយ៉ាន់ម៉ាជាមួយនិងអាស៊ាន។ ជាមួយគ្នានោះដែរ កម្ពុជាមានក្ដីសង្ឃឹមយ៉ាងមុតមាំថា ដំណោះស្រាយការទូតនឹងកើតមាន ដើម្បីផលប្រយោជន៍គ្រប់ភាគី និងគ្រប់និន្នាការនយោបាយក្នុងទិសដៅសន្ដិភាព ស្ថិរភាពនយោបាយនិងការអភិវឌ្ឍរបស់មិត្តមីយ៉ាន់ម៉ាយ៉ាងពិតប្រាកដ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានកំណត់យកថ្ងៃទី ៧-៨ មករា ឆ្នាំ២០២២ធ្វើទស្សនៈកិច្ចផ្លូវការទៅកាន់ប្រទេសមីយ៉ាន់ម៉ា តបតាមការអញ្ជើញរបស់លោកប្រធាន ក្រុមប្រឹក្សារដ្ឋនិងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា៕
អត្ថបទ៖ណារី

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់