នយោបាយ
សម្តេចហ៊ុន សែន ព្រមាន លោកកាស៊ីត ភិរម្យ កុំឱ្យមក«ចេះដឹង»រឿងការងាររបស់កម្ពុជាចំពោះបញ្ហានៅមីយ៉ាន់ម៉ា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ បានប្រតិកម្មទៅនឹងលោកកាស៊ីត ភិរម្យ អតីតរដ្ឋមន្រ្តីការបរទេសថៃដែលបានសម្តែងការមិនពេញចិត្តចំពោះគម្រោងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលកម្ពុជាទៅកាន់ប្រទេសមីយ៉ាន់ម៉ានាពេលខាងមុខ។ សម្តេចតេជោ បានព្រមានលោកកាស៊ីត ភិរម្យថា កុំឱ្យមក«ចេះដឹង»រឿងការងាររបស់កម្ពុជាចំពោះបញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ា។

នៅក្នុងឱកាសអញ្ជើញចុះទៅត្រួតពិនិត្យការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖«ទុកឱ្យអ្នកឯងប្រឆាំងនៅម្ខាងទៅ ហើយខ្ញុំដោះស្រាយការងាររបស់ខ្ញុំ ជាសិទ្ធិអំណាចរបស់ខ្ញុំ ហើយការសង្គ្រោះពីអាស៊ានបែកបាក់ពី១០មកនៅតែ៩ ឱ្យទៅជាអាស៊ាន១០ តើខ្ញុំមានកំហុស ឬអត់? ហ្នឹងចោទជាសំណួរទៅ! ឱ្យពួកអ្នកវិភាគលើសកលលោកផ្នែកខាង គេហៅថា ផ្នែកខាងអន្តរជាតិ អ្នកសរសេរអត្ថបទធំៗលើពិភពលោកឱ្យគេវិភាគទៅ តើអាស៊ានគួរទុក៩ឱ្យខុសនឹងធម្មនុញ្ញអាស៊ាន ឬអាស៊ានត្រូវមាន១០ បញ្ហា វាតែប៉ុណ្ណឹង»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា លោកកាស៊ីត ភិរម្យនេះ តែងតែប្រឆាំងនឹងកម្ពុជា ហើយសម្តេចប្រាប់ឱ្យលោកកាស៊ីត ភិរម្យ បន្តប្រឆាំងទៀតចុះ។ បើតាមសម្តេចតេជោ គោលជំហររបស់លោកកាស៊ីត ភិរម្យ ចំពោះបញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ានេះ គឺផ្ទុយនឹងគោលជំហររបស់រដ្ឋាភិបាលថៃខ្លួនឯងផង និងផ្ទុយនឹងគោលជំហររបស់រដ្ឋាភិបាលកម្ពុជាផង។

លោកកាស៊ីត ភិរម្យ អតីតរដ្ឋមន្រ្តីការបរទេសថៃនៅក្នុងសប្តាហ៍នេះ បានសម្តែងការមិនពេញចិត្ត និងបានជំទាស់ទៅនឹងគម្រោងដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេសមីយ៉ាន់ម៉ានាថ្ងៃទី៧ និងទី០៨ ខែមករា ឆ្នាំ២០២២ខាងមុខ។ អ្វីជាការកត់សម្គាល់ គឺអតីតរដ្ឋមន្រ្តីការបរទេសថៃរូបនេះ កាលពីអំឡុងឆ្នាំ២០០៩ និងឆ្នាំ២០១០ នៅពេលថៃមករំលោភបំពានតំបន់ព្រះវិហាររបស់កម្ពុជានោះ គឺលោកកាស៊ីត ភិរម្យនេះ បានប្រើប្រាស់ពាក្យសម្តីមិនសមរម្យ និងរករឿងកម្ពុជាជាបន្តបន្ទាប់ ជាពិសេស មកលើសម្តេចតេជោនាយករដ្ឋមន្រ្តីតែម្តង។ ប៉ុន្តែ នៅចុងក្រោយ បានសរសេរលិខិតមកសុំទោសសម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាវិញ៕
អត្ថបទ៖ វណ្ណ សុគន្ធា

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត