Connect with us

នយោបាយ

អតីតមន្ត្រីបក្សប្រឆាំង ២រូបទៀត ទទួលបាននីតិសម្បទា ធ្វើនយោបាយឡើងវិញ​

បានផុស

នៅ

ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ​នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២១ ​បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្ដល់នីតិសម្បទា​ឲ្យអតីតមន្ត្រី នៃអតីតគណបក្សសង្គ្រោះជាតិចំនួន ២រូបទៀត ​ធ្វើនយោបាយឡើងវិញ​។

អតីតមន្ត្រី នៃអតីតគណបក្សសង្គ្រោះជាតិទាំង ២រូបនោះ​រួមមាន៖ ទី១. លោក ស៊ុន ចន្ធី ជាអតីតប្រធានគណៈកម្មាធិការប្រតិបត្តិខេត្តកំពង់ធំ នៃអតីតគណបក្សសង្រ្គោះជាតិ​។ ទី២.​ លោក មុត មល្លា អតីតប្រធានគណៈកម្មាធិការប្រតិបត្តិ គណបក្សសង្គ្រោះជាតិ និងជាសមា​ជិកក្រុមប្រឹក្សាខេត្តសៀមរាប​​។

សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ មាន​អតីត​ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិចំនួន ២៨រូប​ហើយ ត្រូវបាន​ព្រះមហាក្សត្រ និង​ប្រមុខ​រដ្ឋ ​ស្តីទី ផ្តល់​នីតិសម្បទា​នយោបាយ​ឡើងវិញ។

ក្នុង​នោះ​រួមមាន៖ ទី​១, លោក គង់ គាំ អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ទី​២, លោក គង់ បូរ៉ា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទី​៣, លោក ស៊ីម សុវណ្ណនី ទី​៤, លោក រៀល ខេមរិន្ទ ដែលជា​អតីត​តំណាង រាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​, ទី​៥, លោក អ៊ូ ច័ន្ទ​រ័ត្ន ទី​៦, លោកស្រី ទេព សុ​ទ្ធី ទី​៧, លោក កង គឹម​ហាក់ ទី​៨, លោក ជីវ កត្តា ទី​៩, លោក ច័ន្ទ សិលា ទី​១០, លោក សុន ឆ័យ ទី​១១, លោក តាវ គឹម​ឈន ទី​១២, លោក​វ៉ា សាម៉ុន ទី​១៣, លោក ស៊ុន សុ​ភ័​ក្រ ទី​១៤, លោកស្រី លី ស្រី​វី​ណា ទី​១៥, លោក ថាច់ សេដ្ឋា ទី​១៦, លោក​យ៉ែម បុញ្ញឫទ្ធិ ទី​១៧, លោក មុត ចន្ថា ទី​១៨, លោក ជុំ ច័ន្ទ​ដា​វិ​ន ទី​១៩, លោក ទួត ឃឿ​ត ទី​២០, លោក ឡា​ត់ លិ​តេ​យ្យ ទី​២១, លោក ឡុង គឹម​ឃ​ន ទី​២២. លោកស្រី យ៉ង់ ផាន់​ណេ​ត ទី​២៣, លោក ប៉ុល ហំ​ម ទី​២៤, លោក ផាន់ ច័ន្ទ​សាក់​ ទី២៥, លោក ឃឹម ឡាគី ​ទី២៦, លោក ម៉ៅ សុផល ទី២៧,​ លោក ស៊ុន ចន្ធី និងទី២៧,​ ​លោក មុត មល្លា​។

ដោយឡែក​​​គណបក្ស​នយោបាយ​ ដែលបង្កើតឡើងដោយអតីតអតីត​ថ្នាក់ដឹកនាំ ក៏ដូច​ជាមន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ចំនួន៧​ រួមមាន៖ ទី១, “គណបក្សឆន្ទៈខ្មែរ” របស់​លោក គង់ មូនីកា កូនប្រុសរបស់​​លោក គង់ គាំ ទី២, ​“គណបក្សខ្មែរអភិរក្ស” របស់លោក រៀល ខេមរិន្ទ ទី៣, ​“គណ​បក្ស​ខ្មែរ​ស្រឡាញ់ជាតិ” របស់លោក ជីវ កត្តា ទី៤, ​“គណបក្សកំណែទម្រង់កម្ពុជា” របស់លោក ប៉ុល ហំម និង​​លោក អ៊ូ ច័ន្ទរ័ត្ន ទី៥, ​“គណបក្សបេះដូងជាតិ” ​របស់​លោក សៀម ភ្លុក (មិនទាន់ចុះបញ្ជី) ​ទី៦, ​​​“គណបក្ស​កម្ពុជា​និយម”​ របស់លោក យ៉ែម ប៉ុញ្ញប្ញទ្ធិ និងទី៧,​ គណបក្ស អនាគតជាតិ ​ របស់លោក ឃីម ឡាគី​ (មិនទាន់ចុះបញ្ជី)​៕

អត្ថបទ៖ កោះកែវ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៨ វិនាទី មុន

ផ្សារមួយនៅកូរ៉េ គ្រោងទាញឥទ្ធិពលពី V ក្រោយតារាប្រុសទៅទស្សនាមិនបានប៉ុន្មាន

កីឡា៤ នាទីutes មុន

ផ្ទុះ​ការសរសើរ​ជា​ខ្លាំង​ចំពោះ​ការ​ជួយ​សង្គ្រោះ​របស់​លោក​គ្រូ​ ឃឹម​ សុជាតិ​ លើ​កីឡាករ​ ព្រំ សំណាង​

ព័ត៌មានជាតិ៦ នាទីutes មុន

អ្នកសារព័ត៌មានអាចស្នើសុំបណ្ណតាមប្រព័ន្ធអនឡាញ ជួយកាត់បន្ថយការចំណាយពេលវេលា និងថវិកា

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

កាណាដា ក៏ប្រហែលបញ្ជូនទ័ពទៅអ៊ុយក្រែនដែរ ក្នុងនាមកងរក្សាសន្តិភាព

វប្បធម៌ ជំនឿ១៨ នាទីutes មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ទិវាវប្បធម៌ជាទិវារម្លឹកដល់គុណបុព្វបុរសគ្រប់ជំនាន់ដែលបានលះបង់ថែរក្សាវប្បធម៌ខ្មែរ

សន្តិសុខសង្គម២១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម៥ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម