នយោបាយ
បណ្ឌិត សេង សារី ៖ ការគិតថាបញ្ហាភូមានឹងបញ្ចប់ ដោយគ្មានការជួយពីកម្ពុជា គឺជាគំនិតដ៏ឆ្អួតលីលាបំផុត
អ្នកវិភាគបញ្ហាសង្គម និងនយោបាយ លោកបណ្ឌិត សេង សារី បានអះអាងនៅថ្ងៃអាទិត្យនេះថា ការចូលរួមដោះស្រាយវិបត្តិនៅភូមាពីសំណាក់កម្ពុជា គឺមានលក្ខណៈសមស្របបំផុត បើផ្អែកលើបទពិសោធន៍កន្លងមករបស់កម្ពុជា។ ជាមួយគ្នានេះ លោកក៏គូសបញ្ជាក់ថា ការគិតថា វិបត្តិនៅភូមា នឹងត្រូវបញ្ចប់ដោយគ្មានជួយចរចា និងសម្រុះសម្រួលពីកម្ពុជាដែលជាប្រធានអាស៊ាន គឺជាគំនិតដ៏ឆ្អួតលីលាបំផុត។

តាមរយៈទំព័រហ្វេសប៊ុក លោកបណ្ឌិត សេង សារី បានលើកឡើងថា ឆ្នាំ ២០២២ ជាពេលវេលាដ៏សមស្របបំផុតសម្រាប់កម្ពុជា យកបទពិសោធន៍ចរចាបញ្ចប់ជម្លោះនយោបាយកាលពីជាង ៣០ឆ្នាំមុន ទៅប្រើសម្រាប់ដោះស្រាយវិបត្តិនយោបាយនៅភូមា។ លោកថា នៅក្នុងសិល្បៈនៃការចរចា គឺគ្មានការចរចាណាមួយដែលទាត់ចោលភាគីនៃជម្លោះណាមួយចេញ ហើយទទួលបានជោគជ័យនោះទេ សូម្បីតែខ្មែរក្រហមដែលបានសម្លាប់រង្គាលប្រជាជនជាង ២លាននាក់ ក៏ត្រូវបានគេរាប់បញ្ចូលជាភាគីមួយសម្រាប់ការចរចារដែរ។

លោកបណ្ឌិត សេង សារី បានសង្កត់ធ្ងន់ដូច្នេះថា៖ «ការមិនឱ្យភាគីកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ទៅជួបចរចាជាមួយភាគីរដ្ឋាភិបាលយោធាភូមា ហើយសង្ឃឹមថា វិបិត្តនយោបាយនៅភូមា នឹងត្រូវបានបញ្ចប់ គឺជាគំនិតដ៏ឆ្អួតលីលាបំផុត។ តើយុទ្ធសាស្រ្តទ្វាក្រោយរបស់សម្តេច ហ៊ុន សែន ដែលធ្លាប់ប្រើជោគជ័យជាមួយខ្មែរក្រហម នឹងអាចប្រើជោគជ័យម្តងទៀតសម្រាប់វិបិត្តនៅភូមាដែរឬទេ? អាស៊ានឆ្នាំ ២០២២ នឹងក្លាយជាអាស៊ានដែលគួរឱ្យចាប់អារម្មណ៍បំផុត! តើអាស៊ាននឹងបែក ឬនឹងអាចរួមគ្នាជាអាស៊ានជើង១០ វិញ? សូមរងចាំទស្សនាទាំងអស់គ្នា!»។

សូមបញ្ជាក់ថា នៅថ្ងៃទី០៧ និង០៨ ខែមករា ឆ្នាំ២០២២ខាងមុខ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញទៅធ្វើទស្សនកិច្ចនៅក្នុងប្រទេសភូមា។ គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចនេះ គឺស្វែងរកដំណោះស្រាយមួយ ដើម្បីឱ្យភូមាមានលទ្ធភាពចូលរួមកិច្ចប្រជុំកំពួលអាស៊ានបានឡើងវិញ។ បញ្ហានេះ ត្រូវបានអតីតរដ្ឋមន្រ្តីការបរទេសថៃ លោកកាស៊ីត ភិរម្យ រិះគន់ និងជំទាស់។ ប៉ុន្តែ សម្តេចតេជោ ហ៊ុន សែន បានព្រមានដល់លោកកាស៊ីត ភិរម្យនេះ ដោយកុំឱ្យមករំខាន និងចេះដឹងការងាររបស់សម្តេចដែលជាប្រមុខរដ្ឋាភិបាលកម្ពុជា និងជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២ខាងមុខនេះ៕
អត្ថបទ៖ វណ្ណ សុគន្ធា

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?