Connect with us

នយោបាយ

ទូតចិន ប្រកាសប្តេជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនងល្អជាមួយនឹងគណបក្សហ្វ៊ុនស៊ិនប៉ិច

បានផុស

នៅ

ស្ថានទូតចិនប្រចាំនៅកម្ពុជាតាមរយៈទីប្រឹក្សាស្ថានទូត បានប្រកាសប្តេជ្ញាបន្តពង្រឹងពង្រីកទំនាក់ទំនងល្អជាមួយនឹងគណបក្សហ្វ៊ុនស៊ិនប៉ិច។ ការប្តេជ្ញានេះ ធ្វើឡើងនៅក្នុងជំនួបរវាងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទីគណ​បក្សហ៊្វុនស៊ិនប៉ិច និងលោក WU CHUANBING ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជានៅទីស្នាក់ការគណបក្សនៅព្រឹកថ្ងៃអង្គារនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច បានអះអាងថា ជំនួបនេះ គឺជាជំនួបដ៏មានសារៈសំខាន់ដែលពិភាក្សាអំពីទំនាក់ទំនងគណបក្សកុម្មុយនិស្តចិន និងគណបក្សហ៊្វុនស៊ិនប៉ិច។ បើតាមលោកញឿន រ៉ាដែន គឺនៅក្នុងជំនួបនេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានសម្តែងនូវសេចក្តីអំណរគុណដល់ ប្រទេសចិនដែលតែងតែយកចិត្តទុកដាក់ ផ្តល់ជំនួយជាច្រើន មកដល់កម្ពុជា ទាំងសេដ្ឋកិច្ច គាំពារហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និង វិស័យសុខាភិបាលជាដើម។ ចំណែក គណបក្សកុម្មុយនិស្តចិនវិញ ក៏តែងតែផ្តល់ការគាំទ្រផ្នែកបណ្តុះបណ្តាលយុវជនមកដល់គណ​បក្ស​ហ៊្វុនស៊ិនប៉ិចផងដែរ។ ព្រះអង្គ ក៏បានមានព្រះបន្ទូលបន្តពង្រឹងពង្រីកទំនាក់ទំនងល្អជាប្រពៃណី ជាមួយមហាមិត្តចិន និងគាំទ្រគោលជំហរនយោបាយចិនជានិច្ច។

ចំណែកលោក Wu CHUANBIN វិញ បានចូលរួមរំលែកទុក្ខជាមួយព្រះញាតិវង្ស ព្រះបុត្រាបុត្រី នៃសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។ លោក Wu CHUANBIN បានរំលឹកនូវអនុស្សាវរិយ៍ជាមួយព្រះអង្គ ហើយប្រទេសចិនបានចាត់ទុក សម្តេចក្រុមព្រះ ជាមិត្តល្អ។ ជាចុងក្រោយ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច បានប្តេជ្ញាបន្តថែរក្សាកេរិ៍ដំណែល ជាស្ថាព្រហស្ថ សម្តេចឳ សម្តេចតា ព្រះបរមរតនកោដ្ឋ គឺ FUNCINPEC គង់វង្សជាអមតៈ៕ នេះបើតាមការដកស្រង់សម្តី ចេញពីជំនួបដោយលោកញឿន រ៉ាដែន៕

អត្ថបទ ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤២ នាទីutes មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ២ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៣ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

Sokha Hotels

ព័ត៌មានពេញនិយម