Connect with us

នយោបាយ

តុលាការក្រុងភ្នំពេញ សម្រេចបើកបន្តសវនាការលោកកឹម សុខា ឡើងវិញនៅថ្ងៃទី២២ ខែមករា ខាងមុខ

បានផុស

នៅ

នៅទីបំផុត តុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកបន្តសវនាការលោក កឹម សុខា ឡើងវិញហើយ គឺនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ខាងមុខ វេលាម៉ោង ៨ និង៣០នាទីព្រឹក។ នេះបើតាមដីកាកោះហៅលោក កឹម សុខា ឱ្យចូលសវនាការបន្តចុះថ្ងៃទី១៣ ខែធ្នូ ម្សិលមិញ តែទើបត្រូវបានលោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញផ្ញើឱ្យកម្ពុជាថ្មីនៅរសៀលថ្ងៃអង្គារនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមដីកោះហៅចូលសវនាការបន្តនេះ គឺសមាសភាពក្រុមប្រឹក្សាជំនុំជម្រះនៅក្នុងសវនាការ រួមមាន លោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក សេង លាង ចៅក្រមប្រឹក្សា លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមប្រឹក្សា និងលោក ប្លង់ សុផល ជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ការបន្តសវនាការឡើងវិញនេះ គឺបន្ទាប់ពីតុលាការបានសម្រេចផ្អាកជិត២ឆ្នាំមកហើយតាំងពីក្នុងខែមីនា​ ឆ្នាំ២០២០មកម្លេះ ដោយសារការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ១៩។ លោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស ចង់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទ៖ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម៤ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម