Connect with us

នយោបាយ

លោក ជិន ម៉ាលីន ៖ គ្មានអ្វីខុសទេដែលកម្ពុជាជាប្រធានអាស៊ានទៅសម្របសម្រួលរដ្ឋអាស៊ានណាមួយ

បានផុស

នៅ

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌នៅរសៀលថ្ងៃអង្គារនេះ បានលើកឡើងថា ការដែលកម្ពុជាដើរតួក្នុងនាមជាប្រធានអាស៊ាន ហើយទៅសម្របសម្រួលប្រទេសក្នុងតំបន់អាស៊ាន គឺគ្មានអ្វីដែលខុសនោះទេ។ លោក ជិន ម៉ាលីន បានលើកឡើងដូច្នេះជាការឆ្លើយតបទៅនឹងការរិះគន់មួយចំនួនដែលមិនពេញចិត្ត និងជំទាស់មិនចង់ឲ្យកម្ពុជាចូលសម្របសម្រួលបញ្ហានៅប្រទេសមីយ៉ាន់ម៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជិន ម៉ាលីន បានថ្លែងបែបនេះថា ការសម្របសម្រួល ឬក៏អាចហៅបានថា សន្ធានកម្មរបស់អាស៊ាន គឺជាវិវាទរវាងរដ្ឋ នឹងរដ្ឋដែលមានន័យថាមានរដ្ឋមួយ មានវិវាទ នឹងរដ្ឋមួយទៀតដែលត្រូវដោះស្រាយដោយគោលការណ៍សម្របសម្រួល។ ការបង្រួបបង្រួមបណ្តាប្រទេសនៃតំបន់អាស៊ានទាំង១០ គឺមិនមានអ្វីដែលខុសនោះទេ ។ ធម្មនុញ្ញ និងគោលបំណងរបស់អាស៊ាន បានបញ្ជាក់យ៉ាងច្បាស់ហើយថា អាស៊ាន គឺត្រូវតែមាន ១០ប្រទេស។ ដូច្នេះ លោកថា ការដែលកម្ពុជាក្នុងនាមជាប្រធានអាស៊ានអនុវត្តការបង្រួបបង្រួមអាស៊ាន ដើម្បីបំពេញទៅតាមស្មារតីធម្មនុញ្ញ និងគោលបំណងរបស់អាស៊ាន គឺជារឿងត្រឹមត្រូវ។

លោក ជិន ម៉ាលីន បានបន្ថែមទៀតថា ក្នុងករណីដែលអាស៊ានមិនមាន ១០ ប្រទេសនោះទេ គឺមិនអាចនឹងដោះស្រាយបញ្ហាអ្វីចេញឡើយ ព្រោះថា ធម្មនុញ្ញអាស៊ានបានចែងថា ការសម្រេចណាមួយ គឺត្រូវតែមានកុងសង់ស៊ីស (Consensus) ពីសមាជិកទាំង១០ប្រទេស។ ដូចនេះ បើបាត់មួយ តួយ៉ាង មីយ៉ាន់ម៉ា គឺអាស៊ានមិនអាចដើរទៅមុខរួចនោះទេ ហើយក៏មិនអាចដោះស្រាយបញ្ហាបាននោះដែរ ព្រោះមិនអាចសម្រេចអ្វីបាន។ សម្រាប់លោកជិន ម៉ាលីន គឺកត្តានេះហើយដែលនឹងធ្វើឱ្យរាំងស្ទះដល់ដំណើរការរបស់អាស៊ានទាំងមូល។ អាស្រ័យហេតុដូច្នេះហើយ ការបង្រួបបង្រួមអាស៊ានទាំង ១០ ប្រទេសឡើងវិញ គឺមានសារៈសំខាន់ណាស់ដើម្បីឱ្យអាស៊ានអាចដំណើរការដោះស្រាយបញ្ហាធំ ៗ ទាំងក្នុងតំបន់ ក៏ដូចជា នៅក្នុងពិភពលោកបានជាបន្តទៀត។

គួររម្លឹកជូនថា កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យអំពីវឌ្ឍនភាពនៃការសាងសង់”អាកាសយានដ្ឋានអន្តរជាតិតេជោ” សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចោទជាសំណួរថា៖«ការសង្គ្រោះអាស៊ានបែកបាក់ដែលពី ១០ មកនៅ ៩ ឲ្យទៅជាអាស៊ាន ១០ តើខ្ញុំមានកំហុសឬអត់?អាហ្នឹងចោទជាសំណួរទៅ ។ ឲ្យពួកអ្នកវិភាគលើសកលលោកផ្នែកខាងអន្តរជាតិ អ្នកសរសេរអត្ថបទធំៗលើពិភពលោកនាំគ្នាវិភាគទៅ។ តើអាស៊ាន គួរទុក ៩ ឲ្យខុសនឹង​ធម្មនុញ្ញអាស៊ានឬអាស៊ានត្រូវមាន ១០?» ៕

អត្ថបទ ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១០ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម