នយោបាយ
បញ្ហាសមុទ្រចិនខាងត្បូង ៖ សម្តេច ហ៊ុន សែន ចង់ហៅចិន និងសមាជិកអាស៊ានពាក់ព័ន្ធ មកចរចាបញ្ចប់ជម្លោះនៅភ្នំពេញ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ បានបង្ហាញពីបំណងចង់ឱ្យភាគចិន និងប្រទេសសមាជិកអាស៊ានដែលមានជម្លោះនឹងគ្នានៅសមុទ្រចិនខាងត្បូងដោះស្រាយគ្នាដោយទ្វេភាគី។ មិនតែប៉ុណ្ណោះទេ សម្តេចតេជោ ហ៊ុន សែន ថែមទាំងចង់អញ្ជើញភាគីជម្លោះទាំងនេះ មកចរចាបញ្ចប់ជម្លោះនៅក្នុងរាជធានីភ្នំពេញ ដោយកម្ពុជា ជាអ្នករាប់រងទាំងអស់លើដំណើរការចរចានេះ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ចង់ឱ្យភាគីជម្លោះទាំងអស់ចរចាគ្នារយៈវែង ដើម្បីបញ្ចប់ជម្លោះ ដោយសម្តេច ពោលពាក្យថា ជាការវេចបាយស៊ីចរចា។ នៅក្នុងពិធីសម្ពោធសណ្ឋាគារ «ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ»នៅព្រឹកថ្ងៃពុធនេះ សម្តេចតេជោ បានបញ្ជាក់ដូច្នេះថា៖«តាមយោបល់ខ្ញុំ គួរតែវេចបាយ វេចបាយស៊ីចរចាម៉ង អាចថា អាស៊ានទៅប្រទេសចិនកន្លះខែអ៊ីចឹង វេចបាយបាយស៊ីម៉ង ព្រោះកុំជួបគ្នាម្តង៣ម៉ោងរួចហើយ បែកគ្នា៥ខែ»។

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀត ៖ «បើថា គ្មានកន្លែងទេ កម្ពុជាសុំយកអាហាយ៉ាត់(សណ្ឋាគារ)នេះ ធ្វើកន្លែងចរចាម៉ង ឲ្យដេកសណ្ឋាគារផ្កាយ៥ កម្ពុជាប៉ាវ ក្រតែថ្លើមធំណាស់ ដើម្បីជួយដោះស្រាយមិត្តភក្តិ ហើយកុំឱ្យបញ្ហាសមុទ្រចិនខាងត្បូង ក្លាយទៅជាថ្មក្តៅ ឱ្យទៅជាដំឡូងក្តៅល្អជាង។ សូមកុំបោះដុំថ្មក្តៅឲ្យហ៊ុន សែន កាន់ សូមមេត្តាបោះដំឡូងក្តៅឱ្យខ្ញុំវិញ ដំឡូងក្តៅ វាក្តៅតែមួយភ្លែត តែបន្តិចទៅ យើងអាចទទួលទានវាបាន។ ប៉ុន្តែ ដុំថ្មក្តៅ គឺដូចឆ្នាំ២០១២អ៊ីចឹង បោះដុំថ្មក្តៅឲ្យយើងកាន់»។

បន្ថែមលើនេះ សម្តេចតេជោ ក៏លើកទឹកចិត្តឱ្យប្រទេសមានជម្លោះនៅសមុទ្រចិនខាងត្បូងទាំងអស់ ដោះស្រាយជាមួយគ្នា ពីព្រោះ អាស៊ាន ឬអង្គការសហប្រជាជាតិ ក៏គ្មានសិទ្ធិទៅវាស់ដីចែកជូននោះដែរ។ ជាក់ស្តែង ដូចករណីកម្ពុជាអ៊ីចឹង គឺកម្ពុជាដោះស្រាយបញ្ហាព្រំដែនជាមួយវៀតណាម ជាមួយឡាវ និងជាមួយប្រទេសថៃ គឺដោះស្រាយដោយទ្វេភាគី ពោល គឺអត់មានអ្នកណាមកដោះឡស្រាយជំនួសទេ។ នេះបើតាមសម្តេចតេជោដដែល៕
អត្ថបទ ៖ វណ្ណ សុគន្ធា

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត