Connect with us

នយោបាយ

លោក កឹម សុខា ស្នើ​ឲ្យ​រដ្ឋាភិបាល​ស្វី​ស ជួយ​ប្រជាពលរដ្ឋ​ខ្មែរ​បន្តទៀត ផ្នែក​មនុស្សធម៌ និង​សុខភាព

បានផុស

នៅ

​ការស្នើ​របស់លោក កឹម សុខា បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ជាមួយ​លោក Buerli Markus នាយក​កិច្ចសហប្រតិបត្តិការ និង​ជាទី​ប្រឹក្សា​អភិវឌ្ឍន៍​ស្វី​ស​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចូល​សួរសុខទុក្ខ និង​សម្តែង​ការគួរសម នៅផ្ទះ​លោក កឹម សុខា កាលពី​ថ្ងៃ​សុក្រ​។​

មន្ត្រី​ស្និទ្ធ​ជាមួយ​លោក កឹម សុខា បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៤ ខែតុលា មុននេះ​បន្តិច​ថា នៅក្នុង​ជំនួប​នោះ លោក កឹម សុខា បាន​ថ្លែងអំណរគុណ​ចំពោះ​ស្ថានទូត​ស្វី​ស ក៏ដូចជា​រដ្ឋាភិបាល​ស្វី​ស ដែល​បាន​យកចិត្តទុកដាក់​ពី​សុខភាព​របស់លោក​។ ក្នុងជំនួប​នោះដែរ ភាគី​ទាំងពីរ បាន​ពិភាក្សាគ្នា​លើ​ផលប៉ះពាល់ នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ និង​ទឹកជំនន់ ហើយ​ក្នុងនោះ លោក កឹម សុខា បាន​ប្រា​ប់លោក Markus អំពី​ស្ថានភាព និង​ផលប៉ះពាល់ នៃ​គ្រោះទឹកជំនន់​នៅ​តំបន់​ខ្លះ ដែល​លោក​បាន​ទៅដល់​។

ក្នុង​ពេល​នោះដែរ លោក កឹម សុខា បាន​សម្តែង​នូវ​មោទនភាព ដែល​ខ្មែរ​ចេះ​ជួយ​គ្នា​យ៉ាង​សស្រាក់សស្រាំ ក្នុង​គ្រាអាសន្ន ហើយ​នេះ​គឺជា​ពេលវេលា​ចាំបាច់ ដែល​ត្រូវ​សាមគ្គី​គ្នា ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​កូ​វីដ​-១៩​ផង និង​គ្រោះមហន្តរាយ​ជំនន់​ទឹកភ្លៀង​ផង​។ លោក កឹម សុខា អះអាងថា កម្ពុជា​ពិតជា​ត្រូវការ​ធនធាន​មធ្យោបាយ ដើម្បី​ស្តារឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ និង​សេដ្ឋកិច្ច សង្គម​។​

ជា​មួយ​គ្នា​នេះ​ដែរ លោក កឹម សុខា បានស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ស្វី​ស ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​បន្តទៀត ជាពិសេស​ជាបន្ទាន់ ផ្តោតលើ​ជំនួយ​មនុស្សធម៌ និង​សុខភាព ស្របពេល ដែលមាន​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​គ្រោះទឹកជំនន់​បច្ចុប្បន្ននេះ​៕
ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម