Connect with us

នយោបាយ

សមាជិកអតីតបក្សសង្រ្គោះជាតិ ៥ រូបទៀតហើយ មកចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា

បានផុស

នៅ

សមាជិកអតីតគណបក្សសង្រ្គោះជាតិចំនួន ៥ នាក់បន្ថែមទៀតហើយនៅក្នុងខេត្តកំពង់ចាម បានស្ម័គ្រចិត្តមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានធ្វើពិធីបញ្ចូលសមាជិគណបក្សថ្មីទាំង៥ រូបនេះ កាលពីរសៀលថ្ងៃទៅ២០ ខែធ្នូ ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តកំពង់ចាមនេះ រួមមាន លោកស្រី ទឹង សុភាព អតីតសមាជិកក្រុមប្រឹក្សាសង្កាត់វាលវង់ លោកស្រី ទឹង គាលីវ អតីតសមជិកបម្រុក្រុមប្រឹក្សាងសង្កាត់វាលវង់ លោក សោ សុន អតីតសមាជិកក្រុមប្រឹក្សាឃុំមៀនស្រុកព្រៃឈរ ព្រមទាំង លោក ប៉ោ ងន់ អតីតសមាជិកបម្រុងក្រុមប្រឹក្សាសង្កាត់វាលវង់ និងលោក ជឹម គឹមហុង អតីតសមាជិកបម្រុងក្រុមប្រឹក្សាឃុំថ្មពូន ស្រុកព្រៃឈរ ។

លោក អ៊ុន ចាន់ដា បានស្វាគមន៍ចំពោះសមាជិកថ្មីដែលបានភ្ញាក់រលឹកចូលមករួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយបានមើលឃើញនូវការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន តែងតែនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដល់ប្រទេសជាតិ ។ ជាមួយនេះ លោក អ៊ុន ចាន់ដា ក៏បានអំពាវនាវឲ្យបងប្អូនចូលរួមជាមួយគណបក្ស និងរាជរដ្ឋាភិបាល ដោយទឹកចិត្តស្មោះត្រង់ ជាពិសេស កុំភ្លេចបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា តាមទិសស្លោក “សមាជិកគណបក្សម្នាក់ ជាសំឡេងឆ្នោតមួយសន្លឹក”។

បន្ថែមលើនេះ លោក ក៏បានអំពាវនាវពួកគេឱ្យជួយចលនាបងប្អូនជាអតីតគណបក្សសង្គ្រោះជាតិផ្សេងទៀតឲ្យចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានច្រើនថែមទៀត។ លោកប្រធានគណបក្សខេត្តកំពង់ចាម បានបន្តថា គណបក្សប្រជាជនកម្ពុជាត្រៀមទទួលបងប្អូនជានិច្ច ដើម្បីចូលរួមបម្រើជាតិ និងប្រជាជនកម្ពុជា។  ជាការផ្សាភ្ជាប់នូវមនោសញ្ចេតនាក្នុងនាមសមាជិកគណបក្សប្រជាជនកម្ពុជា សមាជិកថ្មីទាំង៥នាក់នេះ ក៏ទទួលបានថវិកាមួយចំនួនផងដែរ៕

អត្ថបទ ៖ ហុង ម៉េង ហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម